ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ឯកឧត្តម ឃួន ស្រេង អភិបាលរាជធានីភ្នំពេញ ចាត់តាំងលោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នាំយកអំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ប្រគល់ជួនលោកយាយ យឹម យ៉ន ព្រះជន្ម ៩០ឆ្នាំ នៅភូមិបាក់ខែង..!!

ឯកឧត្តម ឃួន ស្រេង អភិបាលរាជធានីភ្នំពេញ ចាត់តាំងលោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នាំយកអំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ប្រគល់ជួនលោកយាយ យឹម យ៉ន ព្រះជន្ម ៩០ឆ្នាំ នៅភូមិបាក់ខែង..!!

(ចេញផ្សាយនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២)

ភ្នំពេញ÷ បន្ទាប់ពីទទួលបានការចាត់តាំងពីឯឧ ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បាននាំយកគ្រឿងឧបភោគបរិភោគ សំភារៈប្រើប្រាស់ និងថវិកាមួយចំនួនរបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន តាមរយៈឯកឧត្តមអភិបាលរាជធានីភ្នំពេញ ប្រគល់ជូនលោកយាយ យឹម យ៉ន ព្រះជន្ម ៩០ឆ្នាំ មានជីវភាពក្រីក្រលំបាក កំពុងមានជំងឺប្រចាំកាយដើរមិនរួច និងពិការភ្នែក រស់នៅភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។ ជាមួយនឹងការផ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំ លោក ម៉េត មាសភក្តី បានប្រគល់ជូនលោកយាយនូវ សំភារៈ និងថវិការួមមាន៖
១. អង្ករចំនួន ១០០គីឡូក្រាម
២. មី ០៥កេសតូច
៣. ទឹកសុទ្ធ ០៥កេស
៤. ទឹកត្រី ០៣យួរ
៥. ទឹកស៊ីអុីវ ០៣យួរ
៦. ត្រីខ ០៥យួរ
៧.ប្រេងឆា ០៥ដប
៨. ភួយធំ ០១
៩. មុង ០១
១០. អាវរងារ ០១
១១. ក្រមា ០១ និង
១២. ថវិកា ១លានរៀល

បន្ថែមពីនេះ លោក ម៉េត មាសភក្តី ក៏បានបញ្ជាក់ជូនលោកយាយថា ឯឧ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនឹងធ្វើការឧបត្ថម្ភអង្ករជារៀងរាល់ខែជូនលោកយាយមិនអោយបារម្ភពីការដាច់ស្បៀងអាហារឡើយ។

លោកយាយ យឹម យ៉ន បានសំដែងសេចក្តីត្រៀកអរយ៉ាងខ្លាំងពោរពេញដោយក្តីសង្ឃឹមជាមួយនឹងទឹកចិត្តសណ្តោសប្រណីគាំពារពីប្រមុខថ្នាក់ដឹកនាំ តាមរយៈឯឧអភិបាលរាជធានីភ្នំពេញនេះ។

 

 

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!