ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

ល្បែង​អនឡាញ ជល់មាន់ តាមកញ្ចក់ទូរទស្សន៍ កំពុងតែពេញនិយម នៅក្នុងឃុំឫស្សីជ្រោយ ស្រុកមុខកំពូល គ្មានឃើញសមត្ថកិច្ចបង្ក្រាប(វគ្គ១)

ល្បែង​អនឡាញ ជល់មាន់ តាមកញ្ចក់ទូរទស្សន៍ កំពុងតែពេញនិយម នៅក្នុងឃុំឫស្សីជ្រោយ ស្រុកមុខកំពូល គ្មានឃើញសមត្ថកិច្ចបង្ក្រាប(វគ្គ១)

(ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២)

ខេត្តកណ្តាល ÷ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ដែលមិនពេញចិត្តនូវល្បែងស៊ីសង កំពុងតែរិះគន់យ៉ាងខ្លាំងថា អាជ្ញាធរពាក់ព័ន្ធមានអំណាចក្នុង ក្នុងស្រុកមុខកំពូល មិនយកចិត្តទុកដាក់ក្នុងការអើតពើរចុះបង្ក្រាបទីតាំងល្បែងអនឡាញ ជល់មាន់ តាមកញ្ចក់ទូរទស្សន៍ ខុសច្បាប់ កំពុងបើកលេងយ៉ាងពេញទំហឹងក្នុងស្រុកមុខកំពូល ដោយឡែក​លោកនាយប៉ុស្តិ៍នរដ្ឋបាលជ្រោយស្វាយ មិនមានចំណាត់ការទប់ស្កាត់ឬបង្ក្រាបនោះទេ ឬមួយលោក អសមត្ថភាពក្នុងការបង្ក្រាប បានជាបណ្តែតបណ្ដោយ ឲ្យល្បែងអនឡាញ ជល់មាន់ តាមកញ្ចក់ទូរទស្សន៍ ខុសច្បាប់ លេងយ៉ាង​គគ្រឹកគគ្រេង​រាល់ថ្ងៃ សមត្ថកិច្ច​ពាក់ព័ន្ធ​ក្ក្នុងស្រុកមុខកំពូល សម្ងំ​ទទួល​ផលប្រយោជន៍ ជា​ថ្នូរ​មិន​បង្ក្រាប​ឬស.? ។​

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ទីតាំងលេងល្បែងអនឡាញ មាន់ជល់តាមកញ្ចក់ទូរទស្សន៍ ខាងលើនេះ នៅតាមបណ្ដោយផ្លូវជាតិលេខ០៦ នៅទល់នឹងមុខខ្លោងទ្វារ វត្តមហាអម្ពវន័ (ហៅវត្តឫស្សីជ្រោយ) ស្ថិតនៅឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល កំពង់បើកទទួលក្រុមអ្នកញៀនល្បែងឲ្យចូលលេងភ្នាល់ស្រែកហ៊ោកញ្ជ្រៀវយ៉ាងទ្រហឹងអឹងកង ដោយគ្មានការរំខានពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចនោះឡើយ។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធក្នុងស្រុកមុខកំពូល និងភ្ញាក់ពីដំណេកលុបមុខ សិតសក់ ឆ្លុះកញ្ចក់ មើលខ្លួនឯងថា បច្ចុប្បន្នខ្លួនមានតួនាទីអ្វី ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនិងបម្រើផលប្រយោជន៍ជាតិទាំងមូលនិងបញ្ជាស់អំពើចោរកម្មអសកម្មភាពដូចជា៖ចោរលួច-ឆក់-ប្លន់-គាស់ផ្ទះប្រជាពលរដ្ឋនិងអំពើហិង្សាក្នុងគ្រួសារផ្សេងៗជាដើម ព្រោះថា ល្បែងគឺជាដើមចមបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាន។ល។ល។

ករណីខាងលើនេះសូមលោកវរសេនីយ៍ឯក ឯក លន់ អធិការស្រុកមុខកំពូល ចាត់កម្លាំងជំនាញចុះបង្ក្រាបផង ឱ្យស្របតាមគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល (ចៀសវាងគេងមិនលក់ធ្វើជាសម្រាន្តលក់)  និងជួយពិនិត្យមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ/សង្កាត់ ខាងលើនេះផង តើរាល់ថ្ងៃនេះ គាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួនជាច្រើន ដោយសេរីបែបនេះ?

ប្រជាពលរដ្ឋកន្ទឹងរង់ចាំមើលថា តើចំណាត់ការអាជ្ញាធរពាក់ព័ន្ធពិសេសលោកវីរៈសេនីយ៍ឯក ឯក លន់ អធិការស្រុកមុខកំពូល តើលោកហ៊ាន រឺ មិនហ៊ាន? នៅការបង្ក្រាបទីតាំងល្បែងអនឡាញ ជល់មាន់តាមកញ្ចក់ទូរទស្សន៍ ខុសច្បាប់  ដ៏ធំមួយកន្លែងនេះ។

 

Filed in: សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!