ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

ល្បែងអនឡាញ ជល់មាន់តាមកញ្ចក់ទូរទស្សន៍ កំពុងតែពេញនិយម នៅក្នុងភូមិក្តីចាស់ ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល អាជ្ញាធរមានសមត្ថកិច្ចមិនយកចិត្តទុកដាក់ចុះបង្រ្កាប (វគ្គ១)

ល្បែងអនឡាញ ជល់មាន់តាមកញ្ចក់ទូរទស្សន៍ កំពុងតែពេញនិយម នៅក្នុងភូមិក្តីចាស់ ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល អាជ្ញាធរមានសមត្ថកិច្ចមិនយកចិត្តទុកដាក់ចុះបង្រ្កាប (វគ្គ១)

(ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២)

ខេត្តកណ្តាល÷ សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ រស់នៅក្នុងឃុំព្រែកលួង ដែលមិនពេញចិត្តនិងល្បែងសុីសងបានខ្សឹបប្រាប់អ្នកសារព័ត៌មានយើងអោយដឹងថា ពួកគាត់មានការ ព្រួយបារម្ភយ៉ាងខ្លាំង ពីសុខសុវត្ថិភាពរបស់ពួកគាត់ ដោយសារក្នុងតំបន់ដែលគាត់រស់នៅកើតមានល្បែងសុីសង ហើយសមត្ថកិច្ចពាក់ពន្ធ័មិនមានចំណាត់ការបង្រ្កាបបែបនេះ។

ជាក់ស្តែងដូចជាទីតាំងល្បែងសុីសងប្រជល់មាន់អនឡាញតាមកញ្ចក់ទូរទស្សន៍នៅទល់មុខនឹង យានដ្ឋាន(វ៉ាន់ថេង)(វ៉ាន់ធីម)ក្នុងភូមិក្តីចាស់ ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាលនេះជាដើម បើកអោយអ្នកលេងល្បែងសុីសងចូលលេងជារៀងរាល់ថ្ងៃ។ យើងដឹងហើយថា ទីណាមានល្បែងស៊ីសង ទីនោះនឹងមានបទល្មើសនានា ដូចជាចោរលួច ឆក់ ប្លន់ គាស់ផ្ទះ អំពើហិង្សាក្នុងគ្រួសារកើតឡើងជាហូរហែ ធ្វើឲ្យភូមិ.ឃុំ.សង្កាត់ គ្មានសុវត្ថិភាព ប្រជាពលរដ្ឋរស់នៅដោយក្ដីព្រួយបារម្ភ។

ករណីទីតាំងល្បែងសុីសងខាងលើប្រជាពលរដ្ឋស្នើសុំដល់លោកវរសេនីយ៍ឯក ម៉ែន សុខឃឿន អធិការស្រុកខ្សាច់កណ្តាល មេត្តាចាត់កម្លាំងជំនាញចុះពិនិត្យនឹងបង្ក្រាប់ទីតាំងល្បែងសុីសងខុសច្បាប់ខាងលើនេះផង(ជៀសវាងគេងមិនលក់ធ្វើជាសម្រ្តានលក់)និងជួយមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ.ឃុំ.សង្កាត់ ខាងលើនេះផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រុបគ្រង ដោយសេរីបែបនេះ?

ប្រជាពលរដ្ឋកន្ទឹងរង់ចាំមើលថា តើចំណាត់ការអាជ្ញាធរពាក់ព័ន្ធពិសេសលោកវីរៈសេនីយ៍ឯក ម៉ែន សុខឃឿន អធិការស្រុកខ្សាច់កណ្តាល តើលោកហ៊ាន រឺ មិនហ៊ាន? នៅការបង្ក្រាបទីតាំងល្បែងអនឡាញ ជល់មាន់តាមកញ្ចក់ទូរទស្សន៍ ខុសច្បាប់  ដ៏ធំមួយកន្លែងនេះ។

Filed in: សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!