ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ក្រោយភ្លៀងមេឃស្រឡះ! ទីបំផុត អាណាព្យាបាល និងសិស្ស ចូលខ្លួនទទួលកំហុសចំពោះបញ្ហាមិនគោរពវិន័យសាលា

ក្រោយភ្លៀងមេឃស្រឡះ! ទីបំផុត អាណាព្យាបាល និងសិស្ស ចូលខ្លួនទទួលកំហុសចំពោះបញ្ហាមិនគោរពវិន័យសាលា

(ចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២)

(កណ្ដាល)៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ គណៈគ្រប់គ្រងសាសាវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល បានដោះស្រាយបញ្ចប់ លើករណីសិស្សសរសេរលើអាវស បង្ហោះតាមបណ្តាញសង្គម ដោយអាណាព្យាបាលនិងសិស្ស ចូលខ្លួនទទួលកំហុសទាំងសងខាង​រឿងសិស្ស​មិនគោរព​វិន័យសាលា។

លោក ម៉ម សុធានី នាយកវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ​ខេត្តកណ្តាល បាន​ថ្លែងថា នៅក្នុងហេតុការណ៍សិស្សថ្នាក់ទី១២ ជិត៨០០នាក់ ប្រមូលផ្តុំគ្នាធ្វើ​សកម្មភាព​គូររូប ចុះហត្ថលេខានិង ​សរសេរឈ្មោះនៅលើអាវស ក្រោយការប្រឡងឆមាសទី២ចប់​នៅថ្ងៃទី១៤ ខែកញ្ញានេះ គណៈគ្រប់គ្រងសាលា​ និងសិស្សបានសហការប្រមូលអាវ ​ដែលសរសេរនោះ បានប្រមាណជាង ៣០០អាវ។

អាណាព្យាបាលសិស្ស បានថ្លែងថា ក្រោយឃើញបណ្តាញសង្គម ​សារព័ត៌មានបង្ហោះផ្សាយ​រូប​គ្រូវ៉ៃស្មា​កូនស្រី ​លោកស្រីមានការ​តក់ស្លុត​ និងបានណែនាំកូនត្រូវគោរព​វិន័យសាលា កុំប្រព្រឹត្តទង្វើកំហុសឆ្គង ​ហើយលោកស្រី ​ក៏បានស្នើសុំបណ្តាញអ្នក​សារព័ត៌មានសង្គម Facebook ជាដើម ​ជាពិសេសបងប្អូនមហាជនសូមបញ្ឈប់ Comments ​ប្រមាថកូនស្រី ដើម្បីឲ្យកូនស្រី​សម្រួលអារម្មណ៍​ចូលរៀនធម្មតាវិញ ​និងត្រៀមប្រឡងបាក់ឌុបនៅពេលឆាប់ៗនេះ។

អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តម រស់ សុវាចា បានសរសេរសារគំាទ្រ​ដំណោះ​ស្រាយរួម​ រវាងអាណាព្យាបាល សិស្ស ​និងគណៈគ្រប់គ្រងសាលានេះ ហើយក៏សូមថ្លែង​អំណរ​គុណ​ចំពោះមហាជន ​ដែលបាននិងបន្តចូលរួមសហការ រួមទាំងផ្តល់ដំណឹងក្នុងន័យចូលរួម​លើក​កម្ពស់គុណភាពអប់រំកម្ពុជា ​ជាពិសេសនោះ ​ការលុបបំបាត់អំពើហិង្សាដែលត្រូវការការចូលរួម​ពីគ្រប់តួអង្គពាក់ព័ន្ធរួមទាំងមាតាបិតាផង៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!