ទាន់ហេតុការណ៍
កំពង់ស្ពឺសង្ក្រាន្ត រយៈពេលបីថ្ងៃ មានភ្ញៀវទេសចរមកលេងកម្សាន្ត ប្រមាណជិត២លាន      - ភ្ញៀវទេសចរណ៍ចំនួនប្រមាណ ៦០៥,០០០នាក់ ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្រ្កាន្តថ្ងៃទី២ ជាពិសេសចូលរួមលេងល្បែងប្រជាប្រិយខ្មែរដ៏ច្រើនសំបូរបែប - ដ្ឋបាលខេត្តកំពង់ស្ពឺ បើកព្រឹត្តិការណ៍ "កំពង់ស្ពឺសង្ក្រាន្ត" យ៉ាងអធិកអធម ជាមួយការដង្ហែព្រ័ត្រយក្ស - អ្នកវិនិយោគិនចិនគ្រោងបោះទុន៥លានដុល្លា ដើម្បីវិនិយោគសាកល្បងលើវិស័យគ្រប់គ្រងនិងកែច្នៃកាកសំណល់ចេញពីរោងចក្រ សហគ្រាសនៅខេត្តកំពង់ស្ពឺ - ក្រោមការដឹកនាំផ្ទាល់របស់លោក ស្រេង វុទ្ធា ព្រះរាជ្ញារងសហការជាមួយរដ្ឋបាលស្រុកជាំក្សាន្ដ នឹងកម្លាំងចម្រុះចុះប្រតិបត្តិការ បង្រ្កាប់ទីតាំងសិប្បកម្មកែឆ្នៃឈើ ជាច្រើនកន្លែង..! - ប្រហែលអាងខ្សែអ្នកធំហើយបានជាហ៊ានបុកគ្រិះសាងសង់សំណង់រឹងមាំចូលក្នុងសមុទ្រ បំពានច្បាប់យ៉ាងគោឃ្លើន តែចំណាត់ការរបស់អាជ្ញាធរហាក់មានភាពធូរលង់... - សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាបានជាបន្តបន្ទាប់ចំនួន ៧នាក់ ពាក់ព័ន្ធគ្រឿងញៀន និងដកហូតវត្ថុតាងមួយចំនួន.. - សង្ស័យអាជ្ញាធរនឹងសមត្ថកិច្ចខ្លាចអំណាចម្ចាស់ទីតាំងលេងល្បែងសងមួយកន្លែងនេះទេដឹង.! - គ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA)ចុះពិនិត្យនិងព្យាបាលជំងឺទូទៅដល់ប្រជាពលរដ្ឋជិត ៤នាក់ ក្នុងខេត្តកំពង់ស្ពឺ. - អតីតយោធិនពិការ លោក ឡេង សារឿន ដង្ហើយហៅរកយុត្ដិធម៌ ពីសម្ដេចតេជោ និងសម្ដេចធិបតី ក្នុងទំនាស់ដីធ្លីដ៏រាំរៃជាង ១២ឆ្នាំ ដោយឈ្មោះ លី ម៉ី និងពក្ខពួកឃុបឃិតគ្នាជាប្រព័ន្ធរៀបចំឯកសារក្លែងបន្លំរំលោភយកដីទាំងស្រស់ៗ.

សមត្ថកិច្ចឃាត់ខ្លួនក្រុមជនសង្ស័យកាប់ប្លន់យកម៉ូតូ ជនរងគ្រោះតាមដងផ្លូវបានចំនួន៣នាក់ នៅស្រុកសំរោងទង..!!

សមត្ថកិច្ចឃាត់ខ្លួនក្រុមជនសង្ស័យកាប់ប្លន់យកម៉ូតូ ជនរងគ្រោះតាមដងផ្លូវបានចំនួន៣នាក់ នៅស្រុកសំរោងទង..!!

(ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២)

ខេត្តកំពង់ស្ពឺ ÷ ពិតជាមិនធម្មតាមែនលោកវីរៈសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង ប្រើពេលតែ ១២ ម៉ោងអាចបំបែកសំបុកនឹងឃាត់ខ្លួនក្រុមជនសង្ស័យកាប់ប្លន់យកម៉ូតូបានភ្លាមៗ ក្រោយពីបានទទួលពាក្យបណ្តឹងតាមទូរស័ព្ទពីឈ្មោះ វណ្ណ សំរេច ភេទប្រុសអាយុ៣៩ឆ្នាំ នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៧ និង០០នាទី

បាបរាយការណ៍ថា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង២១ និង២០ នាទី មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណចំនួន៣នាក់ ជិះម៉ូតូ១គ្រឿងមិនស្គាល់ម៉ាក បានធ្វើសកម្មភាពយកដាវកាប់ប្លន់យកម៉ូតូរបស់ខ្លួន១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ1JL.5038 (មានភ្ជាប់ប្រព័ន្ធGPS) នៅចំណុចភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ជនរងគ្រោះបានស្វែងរកម៉ូតូរបស់ខ្លួនតាមប្រព័ន្ធGPS មកដល់ចំណុចផ្សារសាមគ្គី ស្ថិតក្នុងភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
~នៅម៉ោង៩ និង០០ នាទី ថ្ងៃដដែល កម្លាំងអធិការស្រុកសំរោងទង បានឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់មាន:
១. ឈ្មោះ ហេង វ៉ាន់ណេត ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិព្រៃនូក ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
២. ឈ្មោះ ចឺម រក្សា ភេទប្រុស អាយុ១៧ ឆ្នាំ នៅភូមិព្រៃនូក ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
នឹងបានដកហូតវត្ថុតាង ម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ជារបស់ជនរងគ្រោះ។
~នៅម៉ោង ១១ និង ១០ នាទី ថ្ងៃដដែលកម្លាំងស្រុកសំរោងទង សហការជាមួយកម្លាំងស្រុកគងពិសី បានបន្តឃាត់ខ្លួនបក្សពួកម្នាក់ទៀតឈ្មោះ យឿង បូណា ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិព្រៃនូក ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅចំណុចផ្ទះសំណាក់ នាគមាស សៀវម៉ីញ នៅភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និង ដកហូតវត្ថុតាងមាន: ដាវចំនួន១ និង ម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ 1IH.4999  ជារបស់ជនសង្ស័យ។

ក្នុងករណី ចុះបង្ក្រាប ក្រុមចោរប្លន់ខាងលើនេះសមត្ថកិច្ច បានសហការគ្នាចំនួន 3 ខេត្ត  គឺខេត្តតាកែវ លោកវីរៈសេនីយ៍ឯក ឆាយ កែវមុន្នីអាធិការស្រុកបាទី ខេត្តកណ្ដាល លោកអធិការស្រុកអង្គស្នួល ខេត្តកំពង់ស្ពឺលោកវីរៈសេនីយ៍ឯក ឃុត សុផលអធិការស្រុកសំរោងទង ។
មានការសហការយ៉ាងស្អិតរហូត ពីសមត្ថកិច្ច
ទាំងអស់ ទើបឈានដល់ចាប់បាន ក្រុមជនសង្ស័យ ដែលបានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូ នៅត្រង់ចំណុចផ្សារសាមគ្គី ភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទងខេត្តកំពង់ស្ពឺ ដោយមានការចូលរួមសហការពីប្រជាពលរដ្ឋ ជាអាជីវករ លក់នៅក្នុងផ្សារនោះផងដែរ។~ករណីខាងលើ កម្លាំងសមត្ថកិច្ចជំនាញកំពុងសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

ជាចុងក្រោយ លោកវរសេនីយ៍ឯក ឃុត សុផល អធិការស្រុកសំរោងទង បានសំណូមពរ ដល់ប្រជាពលរដ្ឋ ទាំងអស់បើអាច សុំដាក់ gps គ្រប់យានជំនិះ របស់ខ្លួន ដើម្បីងាយស្រួល កំណត់ទីតាំង នៅពេលដែលមាន ករណីអ្វីកើតឡើង ។
ក្រោយពីការសាកសួរ ក្រុមជនសង្ស័យខាងលើរួច លោកវីរៈសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង ក៏បានប្រគល់ ម៉ូតូ ជូនដល់ លោក វណ្ណសំរេច ដែលជាជនរងគ្រោះវិញ។

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!