ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

បុរសម្នាក់ផឹកស៊ីស្រវឹងក្លែមសម្ដីគ្នាបានផ្ទុះហិង្សាទាញកាំបិតផ្កាក់កាប់គ្នា បណ្ដាលឱ្យរងរបួសនៅស្រុកសំរោងទង..!!!

បុរសម្នាក់ផឹកស៊ីស្រវឹងក្លែមសម្ដីគ្នាបានផ្ទុះហិង្សាទាញកាំបិតផ្កាក់កាប់គ្នា បណ្ដាលឱ្យរងរបួសនៅស្រុកសំរោងទង..!!!

(ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២)

ខេត្តកំពង់ស្ពឺ÷ នៅថ្ងៃអង្គារ ១៣រោច ខែភទ្របទឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង២៣ និង ៤០ នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង ដោយមានការចង្អុលបង្ហាញពីលោកវីរៈសេនីយ៍ឯក ឃុត សុផល អធិការស្រុកសំរោងទង បានចាត់ឲ្យកម្លាំងជំនាញចុះស្រាវជ្រាវករណី អំពើហិង្សាមួយរវាងបុរសម្នាក់ឈ្មោះ ព្រាប ហ៊ឹម ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិចំការវាល ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានផឹកស៊ីស្រវឹង និង មានទំនាស់ពាក្យសំដី ហើយបានយកកាំបិតផ្គាក់កាប់ទៅលើឈ្មោះ វន និត ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិជាមួយគ្នា បណ្ដាលអោយរងរបួសកំភួនដៃខាងឆ្វេង នៅចំណុចតាមផ្លូវលើស្ពានមុខផ្ទះរបស់ឈ្មោះ ត្រា លីន ( ប្ដីប្រពន្ធ ) ភូមិចំការវាល ឃុំក្រាំងអំពិល    ក្រោយមកក្រុមគ្រួសារបានដឹកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ។

ករណីឈានដល់ផ្ទុះហិង្សានេះបានកើតឡើងមូលហេតុខឹងជនរងគ្រោះមានទំនាក់ទំនងជាមួយបងរបស់ខ្លួនឈ្មោះ ព្រាប អ៉ឹម ភេទស្រី អាយុ ៥០ឆ្នាំ រស់នៅផ្ទះជាមួយគ្នា។

•នៅថ្ងៃទី២៤•៩•២២ម៉ោង ១១.០០នាទីផ្នែកព្រហ្មទណ្ឌ បានសហការជាមួយប៉ុស្តិក្រាំងអំពិលបានឃាត់ឈ្មោះ ព្រាប ហុឹម ប្រុស៣៩ឆ្នាំធ្វើការសាកសួរ។

+ករណីទី២ បានឃាត ឈ្មោះ ហន គង្គា ហៅ គា ប្រុស១៩ឆ្នាំនៅភូមិអង្វែ ឃុំក្រាំងអំពិល ស្រុកសំរោងទង ក/ស្ពឺ ពាក់ពន្ធ័ ករណី គាស់នឹងកាត់សោរបន្ទប់ទីចាត់ការសាលាអនុវិទ្យាលយ័កំណប់ ស្តិតនៅភូមិចំកាវាល ឃុំក្រំងអំពិលកាលពីថ្ងៃទីី២០•៩•២២
+សរុប ឃាត់មនុស្ស២នាក់ប្រុស
•ដកហូតវត្ថុតាងមាន
~វត្ថតាងហឹង្សា
~ម៉ាសុីនព្រីមចំនួន២
~កង្ហាចំនួន១
~ខ្សែភ្លើងចំនួន២ដុំ
~រណាកាត់ដែកចំនួន១
~ឌុយសាកកុំព្យូទ័រចំនួន១
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញសហការជាមួយប៉ុស្ដិកំពុងធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។

Filed in: សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!