ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

អាហារសាមគ្គីដ៏មានតម្លៃសម្រាប់បងប្អូនអ្នកសារព័ត៌មានដែលបានរៀបចំឡើងដោយលោក ឧកញ៉ា សាស្រ្តាចារ្យ បណ្ឌិត ឡាច សំរោង សកលវិទ្យាធិការនៃ សាកលវិទ្យាល័យ ឥន្រ្ទវិជ្ជា និង លេីកទឹកចិត្ដផ្ដល់ អាហារូបករណ៍ ១០០% ដល់ អ្នកសារ​ព័ត៌​មានចំនួន ៣០នាក់ ដេីម្បីបន្ដ ការសិក្សា ថ្នាក់បរិញ្ញាប័ត្ររង បរិញ្ញា​ប័ត្រ បរិញ្ញាប័ត្រ ជាន់ខ្ពស់ និងថ្នាក់​បណ្ឌិត ..!!

អាហារសាមគ្គីដ៏មានតម្លៃសម្រាប់បងប្អូនអ្នកសារព័ត៌មានដែលបានរៀបចំឡើងដោយលោក ឧកញ៉ា សាស្រ្តាចារ្យ បណ្ឌិត ឡាច សំរោង សកលវិទ្យាធិការនៃ សាកលវិទ្យាល័យ ឥន្រ្ទវិជ្ជា និង លេីកទឹកចិត្ដផ្ដល់ អាហារូបករណ៍ ១០០% ដល់ អ្នកសារ​ព័ត៌​មានចំនួន ៣០នាក់ ដេីម្បីបន្ដ ការសិក្សា ថ្នាក់បរិញ្ញាប័ត្ររង បរិញ្ញា​ប័ត្រ បរិញ្ញាប័ត្រ ជាន់ខ្ពស់ និងថ្នាក់​បណ្ឌិត ..!!

 

ភ្នំពេញ ៖ នៅល្ងាចម៉ោង០៦ៈ០០ ថ្ងៃព្រហស្បត្តិ៍ ១២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២។​

ថ្នាក់ដឹកនាំ សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មានកម្ពុជានិង ថ្នាក់ដឹកនាំសាកលវិទ្យាល័យឥន្រ្ទវិជ្ជា បានអនុញ្ញាតឱ្យបងប្អូនអ្នកសារព័ត៌មានចំនួន ៣០ នាក់ បានចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ និងផ្តល់អនុសាស្ត្រល្អៗសម្រាប់ អ្នកសារព័ត៌មាន ដែលបានចូលរួម ។

នៅក្នុងឱកាសនោះដែរ លោក បណ្ឌិត ហោ គន្ធា ប្រធាន សមាគមអភិវឌ្ឍន៍ វិជ្ជាជីវៈ អ្នកសារព័ត៌មានកម្ពុជា បានលេីកឡេីងថា៖ អ្នកសារព័ត៌មាន គប្បីស្វែងយល់ ឱ្យច្បាស់ពីការដឹកនាំ អង្គភាព និង គ្រប់គ្រង អង្គភាពដែលប្រកប ប្រសិទ្ធភាពខ្ពស់ ។

ក្នុងកិច្ចសំណេះសំណាលនិងអារហារសាមគ្គី នេះផងដែរ លោកឧកញ៉ា សាស្រ្តាចារ្យ បណ្ឌិត ឡាច សំរោង សកលវិទ្យាធិការនៃ សាកលវិទ្យាល័យ ឥន្រ្ទវិជ្ជា បានលើក​ឡើងថា អ្នកសារព័ត៌មាន គឺជាអ្នកចេះដឹងមួយរូបពោលគឺ ដូចជាបញ្ញាវ័ន្ដ អញ្ជឹងដែរ ដូច្នេះគួរគប្បី សិក្សារៀនសូត្របន្ថែមជា និច្ច ព្រោះអាជីពអ្នកសារព័ត៌មាន ជាអាជីព ដែលមានសេរីភាពពេញលេញ ។

លោកឧកញ៉ា សាស្រ្តាចារ្យ បណ្ឌិត បានលើកឡើងអំពី បទពិសោធន៍ផ្ទាល់ខ្លួន កន្លងទៅជាង២០ឆ្នាំ នៃការ ធ្វើព័ត៌មាន មកចែករំលែក ដល់អ្នកសារព័ត៌មាន ដែល កំពុង​ស្ថិតក្នុងពិធីជួបជុំ អាហារសាមគ្គី នាល្ងាច នោះផង ដែរ។

ទន្ទឹម គ្នានោះដែរ លោក ឧកញ៉ាសាស្រ្តាចារ្យ បណ្ឌិត ឡាច សំរោង បាន លេីកនូវ ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត “សារព័ត៌មាន ជា អំណាច ទី ៤” ដែលបាន ថ្លែងក្នុងពិធីអបអរសាទរ ទិវាសេរីភាព អ្នកសារព័ត៌មានក្នុងខែ ឧសភា កន្លងមក ។

មុននឹងបញ្ចប់កម្មវិធី លោកឧកញ៉ា សាស្រ្តាចារ្យ បណ្ឌិត បានកោតសរសើរ ចំពោះអ្នកសារព័ត៌មាន ដែលបានចូលរួមជួបជុំថា មានក្រមសីលធម៌ និង វិជ្ជាជីវៈល្អប្រសើរ ។

ជាង នេះទៅទៀត លោកឧកញ៉ា សាស្រ្តាចារ្យ បណ្ឌិត ធ្វើការ លេីកទឹកចិត្ដផ្ដល់ អាហារូបករណ៍ ១០០% ដល់ អ្នកសារ​ព័ត៌​មានចំនួន ៣០នាក់ ដែលបានចូលរួម ដេីម្បីបន្ដ ការសិក្សា ថ្នាក់បរិញ្ញាប័ត្ររង បរិញ្ញា​ប័ត្រ បរិញ្ញាប័ត្រ ជាន់ខ្ពស់ និងថ្នាក់​បណ្ឌិត ដេីម្បីអភិវឌ្ឍខ្លួនឱ្យក្លាយ ជា ធនធានមនុស្សក្នុងការ ចូលរួម ចំណែកជាមួយ រាជរដ្ឋាភិ​បាល លេីការអភិវឌ្ឍន៍ ប្រទេសជាតិឱ្យ កាន់​តែមានភាពរីកចម្រើន ជានិរន្តរ៍ ។

ឆ្លៀតក្នុងឱកាសនោះដែរលោក ឧកញ៉ា សាស្រ្តាចារ្យ បណ្ឌិត ឡាច សំរោង បាន ផ្ដល់ទឹកប្រាក់ឧបត្ថម្ភ ដល់ អ្នកសារព័ត៌មាន ចំនួន ៣០នាក់ ក្នុងម្នាក់ៗទទួល បានថវិកា ១០ម៉ឺនរៀល សម្រាប់ឱកាសបុណ្យ ភ្ជុំបិណ្ឌ នាពេលខាងមុខនេះ ។

ដើម្បីបញ្ចប់កម្មវិធី លោក ឧកញ៉ា សាស្រ្តាចារ្យ បណ្ឌិត ឡាច សំរោង បានអញ្ជើញថតរូបជាមួយថ្នាក់ដឹកនាំសមាគមនិងបងប្អូនអ្នកសារព័ត៌មានទុកជាអនុស្សាវរីយ៍ នឹង បានចូលរួមជួបជុំពិសាអាហារសាមគ្គី ជាមួយថ្នាក់ដឹកនាំសមាគមវិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា និង បងប្អូនអ្នកព័ត៌មានដោយស្នាមញញឹមសប្បាយរីករាយ នៅក្នុងភោជនីយដ្ឋានដើមលាភ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!