ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ចេញសេចក្ដីសម្រេចមួយ ដើម្បីបង្កើតក្រុមការងារត្រួតពិនិត្យទីតាំងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាទិភោគដោយអនុប្បទាន ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ

ចេញសេចក្ដីសម្រេចមួយ ដើម្បីបង្កើតក្រុមការងារត្រួតពិនិត្យទីតាំងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាទិភោគដោយអនុប្បទាន ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ

(ចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២)

ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចមួយ ដើម្បីបង្កើតក្រុមការងារត្រួតពិនិត្យទីតាំងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាទិភោគដោយអនុប្បទាន ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។

សូមបញ្ជាក់ថា នៅក្នុងសេចក្ដីសម្រេច ក្រុមការងារនេះមានលោក ឃួង ស្រេង ផ្ទាល់តែម្ដងជាប្រធាន អមដោយអនុប្រធាន៣រូប និងសមាជិក ១៨រូប។

ក្រុមការងារត្រួតពិនិត្យទីតាំងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាទិភោគដោយអនុប្បទាន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានតួនាទី ភារកិច្ចដូចខាងក្រោម ៖

– ចុះត្រួតពិនិត្យទីតាំងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាទិភោគដោយអនុប្បទាន នៅក្នុង ភូមិសាស្ត្ររាជធានីភ្នំពេញ និងផ្អាកសកម្មភាពអាជីវកម្មជាបណ្ដោះអាសន្នសិនចំពោះទីតាំង ដែលមានលិខិតអនុញ្ញាត ឬ ពុំមានលិខិតអនុញ្ញាត ឬ ទីតាំងដែលមិនមានលក្ខណៈសមស្រប តាមលក្ខខណ្ឌដែលក្រុមការងារបានកំណត់

 

– ណែនាំ និងផ្សព្វផ្សាយដល់ម្ចាស់ទីតាំងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាទិភោគដោយ អនុប្បទាន ដែលមានអាជ្ញាបណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយពុំទាន់មានលិខិត អនុញ្ញាតទីតាំងពីរដ្ឋបាលរាជធានីភ្នំពេញ ត្រូវមកបំពេញបែបបទសុំលិខិតអនុញ្ញាតទីតាំង ដើម្បីក្រុមការងារចុះពិនិត្យមុននឹងផ្ដល់លិខិតអនុញ្ញាតទីតាំងជូន

– ចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ចំពោះម្ចាស់ទីតាំងអាជីវកម្មទទួលបញ្ចាំ និងទទួល ប្រាទិភោគដោយអនុប្បទាន ដែលទទួលទិញ-លក់ ឬ ទទួលបញ្ចាំទ្រព្យសម្បត្តិទាំងឡាយ ដែលបានមកពីបទល្មើសផ្សេងៗ ឬ ពុំមានឯកសារបញ្ជាក់អត្តសញ្ញាណត្រឹមត្រូវ។ ក្នុងករណី ទីតាំងពុំមានច្បាប់អនុញ្ញាត ត្រូវធ្វើកំណត់ហេតុបិទទីតាំងអាជីវកម្ម រឹបអូស និងដកហូតសម្ភារៈ ដែលពាក់ព័ន្ធនឹងការទទួលបញ្ចាំជាបន្ទាន់។ ករណីធ្ងន់ធ្ងរ ត្រូវកសាងសំណុំរឿងបញ្ជួនទៅ កាន់តុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់

– អនុវត្តភារកិច្ចផ្សេងទៀតតាមការចាំបាច់។
– ក្រុមការងារ ត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ប្រធាន
– អនុប្រធាន និងសមាជិកក្រុមការងារ ត្រូវទទួលភារកិច្ចតាមការចាត់ចែងរបស់ប្រធាន
– ក្រុមការងារ មានសិទ្ធិប្រើប្រាស់មន្ត្រីក្រោមឱវាទ ដើម្បីសម្រួលការងារក្នុងករណីចាំបាច់
– ក្រុមការងារ អាចធ្វើការកែសម្រួលសមាសភាព ឬ តួនាទី ភារកិច្ចក្នុងករណីចាំបាច់។
-បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយពីសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជ អាវុធហត្ថរាជធានីភ្នំពេញ អភិបាល នៃគណៈអភិបាលខណ្ឌទាំង ១៤ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានីភ្នំពេញ ប្រធានមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងសាមីខ្លួនដូចមានឈ្មោះក្នុងប្រការ ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តសេចក្ដីសម្រេចនេះ ឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាត់ទៅ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!