ទាន់ហេតុការណ៍
ដំណឹងរីករាយ! អត់លុយ ក៏អាចតេ ចូលបានគ្រប់ប្រពន្ធ័!  Hotline 1292 នឹងដាក់ ឲ្យប្រើប្រាស់ ក្នុងពេលឆាប់ៗនេះ! - រដ្ឋបាលខេត្តកំពង់ស្ពឺ ដឹកនាំបើកវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅក្នុងមូលដ្ឋាន - ឯកឧត្ដម​ តែម​ ម៉ឺន​ អញ្ជើញ​ជាអធិបតី​បិទកិច្ចប្រជុំស្ដីពី​ កីឡា​លេីក​ទម្ងន់​រយៈពេល​ ៣ថ្ងៃ​ - ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញ ដើម្បីចុះសង្កេតការណ៍ស្ថានភាពនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ - ប្រជាពលរដ្ឋ ២គ្រួសារស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តកំពង់ស្ពឺជួយដោះស្រាយរឿងក្រុមហ៊ុនសាងសង់រោងចក្រ ថាបានចាក់ដីបិទផ្លូវឯកជនគាត់ មិនទាន់មានដំណោះស្រាយជូនពូកគាត់.... - លោកជំទាវអភិបាលរងខេត្ត៖ ណែនាំ‎ក្មួយៗជាសិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រ ប្រែក្លាយខ្លួនជា “កូនល្អ សិស្សល្អ មិត្តល្អ” និងជាទំពាំងដ៏ល្អ ជាសសរដ៏ខ្លឹម និងរឹងមាំទៅថ្ងៃអនាគត - ឯកឧត្តមបណ្ឌិត អភិបាលអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត - គ្រឿងចក្រជាច្រើនកំពុងតែជិះកាយភ្នំ យកអាចម៍ដីដឹកលក់យកលុយដាក់ហោប៉ាវផ្ទាល់ខ្លួន(សង្ស័យមិនមានច្បាប់អនុញ្ញាតិ) សូមអញ្ជើញអស់លោកអាជ្ញាធរនិងជំនាញពាក់ព័ន្ធចុះទៅពិនិត្យមើលផង... - រដ្ឋមន្រ្ដីក្រសួងព័ត៌មានគូសបញ្ជាក់ថា ការពង្រឹងនូវមូលធនមនុស្ស គឺជាដំណើរឆ្ពោះទៅមុខក្នុងការអភិវឌ្ឍប្រទេស និងធ្វើការប្រកួតប្រជែងនៅក្នុងកម្រិតខ្ពស់ - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំក្រុមការងារ ចូលរួមគោរពវិញ្ញាណក្ខន្ធ យុទ្ធជនពលីក្នុងសមរភូមិមុខ ក្នុងខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តកែប

សមត្ថកិច្ចចុះបង្ក្រាបល្បែងស៊ីសងឃាត់ខ្លួនមនុស្ស ៣នាក់ ក្នុងនោះមានម្នាក់ ដែលគេស្គាល់ថា ជាម្តាយបង្កើតរបស់​លោកមេ​បញ្ជាកា​ររងមូល​ដ្ឋានអាវុធ​ហត្ថស្រុកឱរ៉ាល់ ជាម្ចាស់​បន​ល្បែងដ៏​ធំប្រចាំតំបន់ជាំ..!!

សមត្ថកិច្ចចុះបង្ក្រាបល្បែងស៊ីសងឃាត់ខ្លួនមនុស្ស ៣នាក់ ក្នុងនោះមានម្នាក់ ដែលគេស្គាល់ថា ជាម្តាយបង្កើតរបស់​លោកមេ​បញ្ជាកា​ររងមូល​ដ្ឋានអាវុធ​ហត្ថស្រុកឱរ៉ាល់ ជាម្ចាស់​បន​ល្បែងដ៏​ធំប្រចាំតំបន់ជាំ..!!

(ចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២)

ខេត្តកំពង់ស្ពឺ÷ ក្រោយពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាឱ្យបង្ក្រាបល្បែងស៊ីសងឲ្យអស់ទូទាំងប្រទេសមក កម្លាំងសមត្ថកិច្ចនៅស្រុកឱរ៉ាល់ បានចុះបង្ក្រាបកន្លែងលេងល្បែងដ៏ធំមួយកន្លែងនិងឃាត់ខ្លួនក្រុមញៀនល្បែងបាន៣នាក់ ក្នុងចំណោមនោះមានម្នាក់ដែលគេដឹងថា ជាម្តាយបង្កើតរបស់​លោកមេ​បញ្ជាកា​ររងមូល​ដ្ឋានអាវុធ​ហតហត្ថស្រុកឱរ៉ាល គឺអ្នកស្រី ហាវ សុវណ្ណ ហៅយាយ សរ អាយុ៥៦ឆ្នាំ រស់នៅក្នុងភូមិក្រៀលពង ឃុំ​តាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាមេ​បន​ល្បែងដ៏ធំប្រចាំ(តំបន់ផ្សារជាំ) ដែលគេ​ស្គាល់​ច្បាស់​ថាជា​ម្តាយបង្កើតរបស់លោកអនុសេនីយ៍ត្រី ឆម កុម្ភៈ ហៅម៉ៅ ជាមេ​បញ្ជាការ​រងមូលដ្ឋាន​កងរាជ​អាវុធហត្ថស្រុកឱរ៉ាល់ ហើយក៏ជាអតី​តមេឈ្មួញ​ប្រព្រឹត្តបទ​ល្មើសព្រៃ​ឈើមួយរូប​ល្បីឈ្មោះ​ផងដែ​រ។ រួមជាមួយ​បក្ខពួកចំនួន០២នាក់ទៀតត្រូវបានកម្លាំងនគរបាលសន្តិសុខផ្ទៃក្នុង សហការបង្ក្រាបប​នល្បែងស៊ីសងដ៏ធំមួយកន្លែងនៅតំបន់ជាំលេងជាយូរឆ្នាំណាស់មកហើយ ក្រោយពី​សម្តេចតេ​ជោហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជាបានដាក់​បទបញ្ជាឱ្យបង្ក្រា​បល្បែង​ស៊ីសងគ្រប់ប្រភេទរួម​មកនោះ។

ក្រោយពីបង្ក្រា​បបានមេបនល្បែងនិងបក្ខពួករួមមកដកហូតបានវត្ថុតាងជាច្រើន នគរ​បាល​ស្រុកបានកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ រហូតដល់តុលាការ​ខេត្តកំពង់ស្ពឺ សម្រេច​ធ្វើកា​រឃុំខ្លួន មេបនល្បែងដ៏ធំប្រចាំតំបន់​ជាំ មានឈ្មោះ ហាវ សុវណ្ណ ហៅយាយ សរ ជា​ម្តាយរបស់ លោក ឆម កុម្ភៈ ហៅម៉ៅ ជាមេប​ញ្ជាការរងអាវុធហត្ថស្រុកឱរ៉ាល់ និងបក្ខពួករួចរាល់ហើយដែរ។ ប៉ុន្តែ​ការឃុំខ្លួនមេ​ល្បែងស៊ីសងប្រចាំ​តំបន់ជាំនេះ ធ្វើឱ្យលោក ឆម កុម្ភៈ ហៅម៉ៅ មេបញ្ជាការ​រ​ង​ស្រុក​ឱរ៉ាល់រូបនោះ ដេកមិន​លក់បក់​មិ​នល្ហើយនោះទេ កំពុង​រត់ខ្វែង​ដៃ ខ្វែងជើង ពាក់អ្នក​សារព័ត៌​មាន​មួយរូប ពឹង​លោ​កផ្កាយ៣ម្នាក់​ទៀតផ​ង ដើម្បីអ​ន្តរាគមន៍ទៅស្ថាប័ន តុលាការជួយ​សម្រួលឱ្យបា​ននៅក្រៅឃុំនោះ បើ​ទោះបីជាចំណា​យអស់លុយប៉ុន្មានក៏ដោយ។

តាមការបង្ហើបពី​សមត្ថកិច្ចនៅខេត្តកំពង់ស្ពឺបា​នបង្ហើបឱ្យដឹង មេបនល្បែងស៊ីសង ឈ្មោះ ហាវ សុវណ្ណ ហៅ​យាយ សរ នេះបានបើកបនល្បែងស៊ីសងជាយូរឆ្នាំណាស់មកហើយនៅតំបន់ជាំ ដោយ​អាងអំ​ណាងកូនឈ្មោះ ឆម កុម្ភៈ ហៅម៉ៅ ជាមេបញ្ជាកា​ររងអាវុធហត្ថស្រុកឱរ៉ាល់នេះ ទើបការបើក​បនល្បែងរ​លូនរហូតដល់បច្ចុប្បន្ន។ទើបតែមា​នបទបញ្ជារពីសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋម​ន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយនគរបាល​សហការបង្ក្រាបបាន​បែបនេះ​តែម្តងទៅ។ ក្រោយពីនគ​របាលបានឃាត់ខ្លួនប៉ះ​ចំមេប​នល្បែងស៊ីសង​ដ៏ធំប្រចាំតំបន់​ជាំមានលុយ​ច្រើន ហើយត្រូវជាម្តាយបង្កើតរបស់ លោក ឆម កុម្ភៈ ហៅម៉ៅ មេបញ្ជាការរងកង​រាជអាវុធហត្ថស្រុក​ឱរ៉ាល់ថែមទៀតផងនោះ នគរបាលស្រុក ក៏ដូចជាខេត្តកំពង់ស្ពឺ ហាក់បីដូចជាខំព្យាយាមលាក់បាំង ព័ត៌មានបង្ក្រាបល្បែងស៊ីសងមួយករណីនេះអញ្ចឹង។

មហាជនរង់ចាំមើលថាតើមេបនល្បែងស៊ីសងដ៏ធំប្រចាំតំបន់ជាំ និងជាម្តាយ បង្កើត របស់មេបញ្ជា​ការរ​ងផងនោះ ជាប់ពន្ធនាគា ប៉ុន្មានថ្ងៃដែរ បើកូនរបស់មេបនល្បែងសុសងរូបនោះ មានអំណាច មានលុយ ហើយរត់ខ្វាត់ខ្វែងបែបនេះ។ តើស្ថាប័នតុលា​ការហ៊ានប្រឆាំងបទបញ្ជារប​ស់សម្តេចតេ​ជោ ដោះលែងមេបនល្បែង ឈ្មោះ ហាវ សុវណ្ណ ហៅយាយ សរ ឬយ៉ាងណា?។

គួររំលឹ​កផងដែរថា កាលពីវេលាម៉ោង០៣ និង៣០នាទីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅចំ​ណុចភូមិក្រៀលពង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។សមត្ថកិច្ច ជំនាញនគ​របាលស្រុក​ឱរ៉ាល់ រួមជាមួយកម្លាំងនគរបាលរដ្ឋបាលឃុំតាសាល ជំនាញសន្តិសុខផ្ទៃក្នុង ជំនាញគ្រឿងញៀន បានចុះបង្ក្រាបល្បែងស៊ីសង០១កន្លែង (ល្បែបៀរ) ក្នុងនោះឃាត់ខ្លួនមនុស្សចំនួន០៣នាក់ មាន​ឈ្មោះ​ដូចខាងក្រោម៖ ទី០១-ឈ្មោះហាវ សុវណ្ណ ហៅយាយ សរ ភេទស្រី អាយុ៥៦ឆ្នាំ រស់នៅក្នុ​ងភូមិក្រៀលពង ឃុំតាសាល ស្រុកឱរ៉ាល់ ទី០២-ឈ្មោះប៊ុត គឹមសាង ភេទស្រី អាយុ៦៤ឆ្នាំ ទាំង០​២នា​ក់ រស់នៅភូមិក្រៀលពង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងទី០៣-ឈ្មោះប៉េង ចន្ថា ភេទស្រី អាយុ៣៤ឆ្នាំ ស្នាក់នៅចាំដីភូមិកេះ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ក្រោយឃា​ត់ខ្លួនបន​ល្បែងខាងលើនគរបាលធ្វើការ ដកហូត ម៉ូតូចំនួន០៣គ្រឿង និងសម្ភារៈរួមមាន៖
១-ម៉ូតូម៉ា​កHONDA DREAM C125 ពណ៍ក្រហម សេរីឆ្នាំ2020 ពាក់ផ្លាកលេខ ភ្នំពេញ
1AI-0718
២-ម៉ូតូម៉ាក​HONDA DREAM C125 ពណ៍ខ្មៅ សេរីឆ្នាំ2009 ពាក់ផ្លាកលេខ បាត់ដំបង 1E-2186
៣-ម៉ូតូម៉ាកវ៉េវអា​ល់ហ្វា ពណ៍ខៀវ គ្មានផ្លាកលេខ
៤-បៀរលេងរួច(ចាស់)ចំនួន៣១ហ៊ូ
៥-កន្ទេលជ័រខៀវ-លឿង ចំនួន០១
៦-ភួយក្រាលចំនួន០១
៧-ឆ្នោតកោសមហាសំណាងចំនួន០២ដុំ និងថង់ខៀវចំនួន០១

៨-ស្បែកជើងចំនួន០៤គូ
៩-លុយលើកំរាលមានចំនួន​១១៥០០០រៀលផងដែរ៕

Filed in: សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!