ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

លោក​ ហ៊ុន​ ម៉ានី​ បានធ្វើការផ្តែផ្តាំដល់សិស្សនិស្សិតដែលត្រៀមទៅបន្តកម្មសិក្សានៅប្រទេសអ៉ីស្រាអែល អោយខិតខំក្រេបយកចំណេះវិជ្ជា បទពិសោធន៍ ដែលទទួលបាន មកប្រើប្រាស់ដើម្បីជួយខ្លួនឯង គ្រួសារ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមជាតិ..!!

លោក​ ហ៊ុន​ ម៉ានី​ បានធ្វើការផ្តែផ្តាំដល់សិស្សនិស្សិតដែលត្រៀមទៅបន្តកម្មសិក្សានៅប្រទេសអ៉ីស្រាអែល អោយខិតខំក្រេបយកចំណេះវិជ្ជា បទពិសោធន៍ ដែលទទួលបាន មកប្រើប្រាស់ដើម្បីជួយខ្លួនឯង គ្រួសារ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមជាតិ..!!

           (ចេញផ្សាយនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២)
ពិធីសំណេះសំណាលជាមួយនិស្សិតទើបបញ្ចប់កម្មសិក្សា និងត្រៀមទៅបន្តកម្មសិក្សានៅប្រទេសអុីស្រាអែល ក្នុងឆ្នាំសិក្សា ២០២២-២០២៣ របស់វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. នៅស្នាក់ការ ស.ស.យ.ក. រាជធានីភ្នំពេញ អគារខេមរានី នាថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០២២ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា និងសិស្សនិស្សិតប្រមាណ ៣៧០ នាក់។

ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់វិទ្យាស្ថាន លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំទាំងអស់ ដែលបានខិតខំបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសផ្តល់ឱកាសអោយសិស្សនិស្សិតទៅចុះកម្មសិក្សានៅប្រទេសអុីស្រាអែល។ បន្ថែមពីនេះ ឯកឧត្តមបានធ្វើការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង ការតស៊ូ និងការជំនះពុះពារប្រកបដោយការប្តេជ្ញាចិត្ត និងការតាំងចិត្តខ្ពស់របស់ប្អូនៗ និស្សិតរហូតដល់ទទួលបានការជ្រើសរើសឱ្យចុះកម្មសិក្សា។ ឯកឧត្តម ក៏បានឆ្លៀតចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនដែលឯកឧត្តមធ្លាប់ជានិស្សិតអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសមួយរូបផងដែរ។

បន្ថែមពីនេះ ឯកឧត្តមបានធ្វើការផ្តែផ្តាំដល់សិស្សនិស្សិតដែលត្រៀមទៅបន្តកម្មសិក្សា អោយខិតខំក្រេបយកចំណេះវិជ្ជា និងលើកទឹកចិត្តដល់សិស្សនិស្សិតដែលបានបញ្ចប់កម្មសិក្សាអោយយកបទពិសោធន៍ និងចំណេះដឹងដែលទទួលបាន មកប្រើប្រាស់ដើម្បីជួយខ្លួនឯង គ្រួសារ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមជាតិ។

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!