ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

ក្រុមឈ្មួញសម្រុកដឹកជញ្ជួនដេីមឈេីធំៗ តាមរយៈរថយន្តខ្នាតយក្ស បម្រុងឆ្លងដែនទៅស្រុកយួន ទាំងកណ្តាលអាធ្រាត រីឯសមត្ថកិច្ចពាក់ពន្ធ័ នៅច្រកទ្វារភាគីព្រំដែនសំយ៉ោង ជាអ្នកបេីកភ្លើងខៀវ ?

ក្រុមឈ្មួញសម្រុកដឹកជញ្ជួនដេីមឈេីធំៗ តាមរយៈរថយន្តខ្នាតយក្ស បម្រុងឆ្លងដែនទៅស្រុកយួន ទាំងកណ្តាលអាធ្រាត រីឯសមត្ថកិច្ចពាក់ពន្ធ័ នៅច្រកទ្វារភាគីព្រំដែនសំយ៉ោង ជាអ្នកបេីកភ្លើងខៀវ ?

(ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២)

ស្វាយរៀង ៖ ប្រភពពីប្រជាពលរដ្ឋ រស់នៅឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ បានបញ្ជាក់ឲ្យដឹងថា មេឈ្មួញដឹកដើមឈេីធំៗ បម្រុងលាតឆ័ត្រឆ្លងដែនទៅស្រុកយួន តាមប៉ុស្តិ៍នគរបាលច្រកទ្វារភាគីព្រំដែនសំយ៉ោង ប៉ុន្តែបែកធ្លាយដល់អ្នកសារព័ត៌មាន តាមប្រម៉ាញ់រូបភាពទាន់ពេលវេលា ហេីយនៅព្រឹកទី១០ខែតុលាឆ្នាំ២០២២ នៅចំណុច ភូមិទួលត្របែក ឃុំប្រសូត្រ ស្រុកស្វាយទាប មានរថយន្ដដឹកដើមឈើបានចតនៅក្នុងភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀងវិញម្ដង រថយន្ដទាំងនោះពាក់ស្លាកលេខកំពង់ចាម 3A.6030 និងកំពង់ចាម3A.8949 មិនទាន់ឃេីញមេព្រៃខេត្តស្វាយរៀង ចាត់វិធានការបង្រ្កាបឡើយ។

គូរបញ្ជាក់ផងដែរ.! រថយន្ដដឹកដើមឈើខ្នាតធំ បម្រុងឆ្លងដែនទៅស្រុកយួន នៅយប់ថ្ងៃទី០៩ ខែតុលាឆ្នាំ២០២២ ពេលដែលភ្នាក់ងារព័ត៌មានយេីងចុះផ្ដិតយកភាពភ្លាមៗ សមត្ថកិច្ចពាក់ព័ន្ធនៅប៉ុស្តិ៍នគរបាលច្រកទ្វារភាគីព្រំដែនសំយ៉ោង បិទមិនឲ្យរថយន្តដឹកឈេីចូលវៀតណាមនោះទេ ដេីម្បីបំភ័ន្តភ្នែកអ្នកកាសែត។

បើតាមអ្នកបើកបររថយន្តដឹកដើមឈើបានប្រាប់អ្នកសារព័ត៌មានយើងថា ដើមឈើដែលដឹកនេះ មកពីខេត្តកំពង់ចាម ជាប្រភេទដើមឈើចំរុះ ក្នុងការដឹកដើមឈើឆ្លងដែន មេរបស់គាត់បាន ការចំណាយរត់ឲ្យគ្រប់អស់ហើយ ដើម្បីឆ្លងព្រំដែនចូលប្រទេសវៀតណាម។

ជាក់ស្តែង មេឈ្មួញខ្មែររកស៊ីដឹកដើមឈើឆ្លងដែនទៅលក់ឲ្យឈ្មួញយួន ដូចជាៈដើមម្ជូរអំពឹល ដើមធ្នង់ ដើមចាន់គីរី ដើមរាំងភ្នំ និយាយរួមគឺដើមឈើ ធំៗ នៅពេលដឹកមកដល់ទឹកដីស្វាយរៀង មានអ្នករត់ការឲ្យក្នុង១ជើងៗអស់ហេីយ ជាថ្នូរទេីបសមត្ថកិច្ចពាក់ព័ន្ធ មិនចាត់វិធានការបង្រ្កាប បានជាដឹកជញ្ជួនទៅដល់ស្រុកយួនយ៉ាងរលូន។

ប្រភពបន្តទៀតថាចំពោះ លោក មេប៉ុស្តិ៍នគរបាលការពារព្រំដែនគោកសំយ៉ោង មិនបានដឹងនោះទេ ។

ជុំវិញរឿងរថយន្តដឹកដេីមឈេីធំៗនេះដែរ អង្គភាពសារព័ត៌មាន មិនអាចសុំការបំភ្លឺ ពីសមត្ថកិច្ចពាក់ពន្ធ័ដែលឈរជើង នៅប៉ុស្តិ៍នគរបាលការពារព្រំដែនគោកសំយ៉ោង បាននោះទេ ដោយទូរសព័្ទមិនអាចទំនាក់ទំនងគ្នាបាន។

អង្គភាពសារព័ត៌មានយើងរងចាំធ្វើការបកស្រាយ បំភ្លឺពីអាជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីជំនាញពាក់ព័ន្ធ ពិសេសលោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកសំយ៉ោង នៅរៀងរាល់ម៉ោងធ្វើការជុំវិញបញ្ហាចុះផ្សាយខាងលើនេះ អោយមានភាពសុក្រឹត្យ-និងយុត្តិធម៌តែប៉ុណ្ណោះ សូមអគុណ៕

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!