ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ចុមកាដុំឆែបគោចាស់ប្រទះស្មៅខ្ចី៖ ធ្វើឲ្យប្រុសថ្លៃសន្លប់ស្ដូកស្ដឹង ស្រីកែវព្រលឹងលាបងសិនហើយ លោកមេភូមិម្នាក់ បាននាំស្រីក្មេងមកក្រេបទឹកឃ្មុំក្នុងផ្ទះសំណាក់ ស្រាប់តែគាំងបេះដូងសន្លប់នៅលើគ្រែ ស្រុកពាមរក៌!

ចុមកាដុំឆែបគោចាស់ប្រទះស្មៅខ្ចី៖ ធ្វើឲ្យប្រុសថ្លៃសន្លប់ស្ដូកស្ដឹង ស្រីកែវព្រលឹងលាបងសិនហើយ លោកមេភូមិម្នាក់ បាននាំស្រីក្មេងមកក្រេបទឹកឃ្មុំក្នុងផ្ទះសំណាក់ ស្រាប់តែគាំងបេះដូងសន្លប់នៅលើគ្រែ ស្រុកពាមរក៌!

(ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២)

(ខេត្តព្រៃវែង)៖ មានហេតុការណ៍ដែលបានធ្វើអោយផ្អើលពេញទីប្រជុំជន នៅអ្នកលឿងនៅក្នុងបន្ទប់ផ្ទះសំណាក់យីហោ លី វ៉ៃ សិន។

ហេតុការណ៍នេះបានកើតឡើងកាលពី ថ្ងៃទី៨ តុលា ឆ្នំា២០២២នេះ នៅក្នុងបន្ទប់ផ្ទះសំណាក់យីហោ លី វ៉ៃ សិន ស្ថិតក្នុងភូមិ1 ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង។
ដោយលោកមេភូមិម្នាក់ បាននាំស្រីក្មេងមកឡើងឋានសួហ៍ក្នុងផ្ទះសំណាក់ ហើយស្រាប់តែគាំងសន្លប់នៅលើគ្រែ ដោយមិនដឹងមូលហេតុ បានធ្វើឱ្យប្រជាពលរដ្ឋជាច្រើន នៅក្នុងទីប្រជុំជនអ្នកលឿង បានសម្តែងនូវការហួសចិត្តយ៉ាងខ្លាំង នៅពេលឃើញនិងដឹងរឿងរ៉ាវមួយនេះ ។

លោកមេភូមិមួយរូបនេះ ឈ្មោះ អ៊ុន ប្រុស ភេទប្រុស អាយុ៦១ឆ្នាំ ជាមេភូមិ នៅភូមិក្រាំងក្អុក ឃុំកំពង៉សឹង្ហ ស្រុកព្រះស្តេច ខេត្តព្រៃវែង ចំណែកស្ត្រីជាដៃគូរ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ នៅពេលកើតហេតុភ្លាម ស្ត្រីរូបនោះបានរត់គេចខ្លួនទៅបាត់ គេគ្រាន់តែដឹងថា ស្ត្រីរូបនោះមានអាយុប្រហែល45ឆ្នាំ។

បើតាមការអះអាងរបស់ម្ចាស់ផ្ទះសំណាក់ លី វ៉ៃ សិន ឈ្មោះ លី ហួលី បានអោយដឹងថា លោកមេភូមិនិងស្ត្រីជាដៃគូរ បានជិះម៉ូតូឌុបគ្នាមកចូលផ្ទះសំណាក់ នៅវេលាម៉ោងជិត3រសៀល លុះមួយសន្ទុះក្រោយមក ស្រាប់តែឃើញខាងនារី ដើរចេញទៅវិញតែម្នាក់ឯង ដោយមិនឃើញលោកមេភូមិចេញទៅជាមួយគ្នានោះទេ ។

ដោយមានការសង្ស័យ ម្ចាស់ផ្ទះសំណាក់ក៏យកសោរបន្ទប់ចាក់ចូលមើល ស្រាប់តែឃើញលោកមេភូមិ ដេកសន្លប់ស្តូកស្តឹងនៅលើគ្រែបាត់ទៅហើយ ទើបមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ច ចុះទៅពិនិត្យកន្លែងកើតហេតុភ្លាមៗតែម្តង។

ជុំវិញរឿងរ៉ាវនេះ បានក្លាយទៅជាប្រធានបទជជែកវែកញែកយ៉ាងក្តៅគគុក នៅតាមរោងកាហ្វេ ក្នុងទីប្រជុំជនអ្នកលឿង ដោយមានការលើកឡើងដូចៗគ្នាថា មូលហេតុដែលធ្វើអោយលោកមេភូមិគាំងសន្ល.ប់ គឺមកពីគាត់ប្រើថ្នាំជំនួយ ហើយស្ត្រីជាដៃគូនោះ ថែមទាំងបានប្រមូលយកថវិកា ទូរសព្ទ័ និងចិញ្ជៀនរបស់លោកមេភូមិទៅអស់ផងដែរ។

ប៉ុន្តែនេះគ្រាន់តែជាការជជែកលេងតាមតុកាហ្វេប៉ុណ្ណោះ ឯការពិតយ៉ាងណានោះ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ដោយខាងសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា ខណៈពេលនេះ លោកមេភូមិកំពុងសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ ហើយមិនទាន់អាចផ្តល់ពត៌មានអ្វីបានទេ ហើយក៏មិនទាន់មានការបញ្ជាក់ពីក្រុមគ្រូពេទ្យផងដែរ ដូច្នេះមិនទាន់អាចសន្និដ្ឋានបានថា លោកមេភូមិគាំងសន្លប់ដោយសារមូលហេតុអ្វីនោះទេ ហើយទ្រព្យសម្បត្តិលោកមេភូមិបាត់បង់អ្វីខ្លះ ក៏មិនទាន់ដឹងដែរ មានតែលោកមេភូមិម្នាក់គត់ ទើបអាចបញ្ជាក់បាន ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!