ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

តំណាងជនជាតិកូរ៉េ ជូនដំណឹង លោក ពេស សារ៉ាត់ ស្តីពីការប្រកាសឈប់ប្រគល់សិទ្ធិ និងទាមទារឱ្យចូលខ្លួនមកដោះស្រាយ ករណីលួចលក់ដីនៅឃុំស្វាយជ្រុំ និងបញ្ហាផ្សេងៗ

តំណាងជនជាតិកូរ៉េ ជូនដំណឹង លោក ពេស សារ៉ាត់ ស្តីពីការប្រកាសឈប់ប្រគល់សិទ្ធិ និងទាមទារឱ្យចូលខ្លួនមកដោះស្រាយ ករណីលួចលក់ដីនៅឃុំស្វាយជ្រុំ និងបញ្ហាផ្សេងៗ

(ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២)

ខេត្តកណ្តាល៖ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ ឈ្មោះ សុខ ស្រីទូច អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ភ្នំពេញ ជាតំណាងស្របច្បាប់របស់ លោក YANG GIDEUG ជនជាតិកូរ៉េ បានចេញលិខិតជូនដំណឹងមួយច្បាប់ ដែលមាន លោកស្រីមេធាវី តាំង ស៊ីនហុង បានប្រថាប់ត្រាដឹងលឺទៀតផង ដែលមានខ្លឹមសារថា៖

សូមជូនដំណឹងទៅ ឈ្មោះ ពេស សារ៉ាត់ ភេទប្រុស អាយុ៣៦ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ១៨០២៨៣៧៩៤ មានស្រុកកំណើតនៅភូមិរកា ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ដែលកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០០៨ លោក YANG GIDEUG បានធ្វើលិខិត១ច្បាប់ជួលលោកក្នុងតម្លៃ $៥០០ ដើម្បីឈរឈ្មោះទិញដីជំនួសគាត់ ចំនួន០២កន្លែង ស្ថិតក្នុងឃុំពុកឬស្សីនិងឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និង១កន្លែងទៀតនៅខេត្តកំពត។

ដោយសារលោកគ្មានភាពស្មោះត្រង់ និងលោភលន់ចង់បានដីរបស់គាត់មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងបានឃុបឃិតគ្នាលួចលក់ដីរបស់គាត់អស់១កន្លែងស្ថិតនៅឃុំស្វាយជ្រុំ កាលពីអំឡុងខែសីហា ឆ្នាំ២០១៨ ទើបគាត់(YANG GIDEUG) អស់ទំនុកចិត្តនិងសម្រេចចិត្តឈប់ប្រគល់សិទ្ធិឱ្យ លោក ពេស សារ៉ាត់ បន្តធ្វើជាតំណាងរបស់គាត់ទៀត ចាប់ពីពេលនោះមក។ បន្ទាប់ពីដឹងថា លោកជាចោរលួចលក់ដីរបស់គាត់ គាត់បានខិតខំទាក់ទងស្វែងរកលោក និងក្រោយមកបានប្រគល់សិទ្ធិឱ្យនាងខ្ញុំធ្វើជាតំណាងស្របច្បាប់របស់គាត់បន្តស្វែងរកលោកគ្រប់មធ្យោបាយ ដើម្បីជួបជជែកដោះស្រាយគ្នា ប៉ុន្តែលោកបានគេចវេសរហូត ទើបនាងខ្ញុំសម្រេចចិត្តប្តឹងលោកទៅនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។

ដូច្នេះសូម លោក ពេស សារ៉ាត់ ចូលខ្លួនមកដោះស្រាយជាមួយនាងខ្ញុំ ចំពោះករណីដែលលោកបានឆបោកអ្នកដ៏ទៃយកដីរបស់គាត់ទៅលក់ ទាំងដែលលោកដឹងច្បាស់ថាលោកគ្មានសិទ្ធិលក់ និងឯកសារច្បាប់ដើមដីនោះតម្កល់ទុកនៅខ្ញុំនៅឡើយ ព្រមទាំងបញ្ហាផ្សេងៗទៀត។

ក្នុងករណីលោក ពេស សារ៉ាត់ មិនបានចូលខ្លួនមកដោះស្រាយត្រឹម ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះទេ នាងខ្ញុំនឹងមានវិធានការតាមផ្លូវច្បាប់ជាធរមាន។

សូមអានខ្លឹមសារនៃលិខិតជូនដំណឹងទាំងស្រុងដូចខាងក្រោម៖

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!