ទាន់ហេតុការណ៍
កំពង់ស្ពឺសង្ក្រាន្ត រយៈពេលបីថ្ងៃ មានភ្ញៀវទេសចរមកលេងកម្សាន្ត ប្រមាណជិត២លាន      - ភ្ញៀវទេសចរណ៍ចំនួនប្រមាណ ៦០៥,០០០នាក់ ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្រ្កាន្តថ្ងៃទី២ ជាពិសេសចូលរួមលេងល្បែងប្រជាប្រិយខ្មែរដ៏ច្រើនសំបូរបែប - ដ្ឋបាលខេត្តកំពង់ស្ពឺ បើកព្រឹត្តិការណ៍ "កំពង់ស្ពឺសង្ក្រាន្ត" យ៉ាងអធិកអធម ជាមួយការដង្ហែព្រ័ត្រយក្ស - អ្នកវិនិយោគិនចិនគ្រោងបោះទុន៥លានដុល្លា ដើម្បីវិនិយោគសាកល្បងលើវិស័យគ្រប់គ្រងនិងកែច្នៃកាកសំណល់ចេញពីរោងចក្រ សហគ្រាសនៅខេត្តកំពង់ស្ពឺ - ក្រោមការដឹកនាំផ្ទាល់របស់លោក ស្រេង វុទ្ធា ព្រះរាជ្ញារងសហការជាមួយរដ្ឋបាលស្រុកជាំក្សាន្ដ នឹងកម្លាំងចម្រុះចុះប្រតិបត្តិការ បង្រ្កាប់ទីតាំងសិប្បកម្មកែឆ្នៃឈើ ជាច្រើនកន្លែង..! - ប្រហែលអាងខ្សែអ្នកធំហើយបានជាហ៊ានបុកគ្រិះសាងសង់សំណង់រឹងមាំចូលក្នុងសមុទ្រ បំពានច្បាប់យ៉ាងគោឃ្លើន តែចំណាត់ការរបស់អាជ្ញាធរហាក់មានភាពធូរលង់... - សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាបានជាបន្តបន្ទាប់ចំនួន ៧នាក់ ពាក់ព័ន្ធគ្រឿងញៀន និងដកហូតវត្ថុតាងមួយចំនួន.. - សង្ស័យអាជ្ញាធរនឹងសមត្ថកិច្ចខ្លាចអំណាចម្ចាស់ទីតាំងលេងល្បែងសងមួយកន្លែងនេះទេដឹង.! - គ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA)ចុះពិនិត្យនិងព្យាបាលជំងឺទូទៅដល់ប្រជាពលរដ្ឋជិត ៤នាក់ ក្នុងខេត្តកំពង់ស្ពឺ. - អតីតយោធិនពិការ លោក ឡេង សារឿន ដង្ហើយហៅរកយុត្ដិធម៌ ពីសម្ដេចតេជោ និងសម្ដេចធិបតី ក្នុងទំនាស់ដីធ្លីដ៏រាំរៃជាង ១២ឆ្នាំ ដោយឈ្មោះ លី ម៉ី និងពក្ខពួកឃុបឃិតគ្នាជាប្រព័ន្ធរៀបចំឯកសារក្លែងបន្លំរំលោភយកដីទាំងស្រស់ៗ.

ឯកឧត្តម លី វ៉ាន់ហុង សំណេះសំណាលសមាជិកគណបក្សប្រជាជនកម្ពុជា ឃុំមហាខ្ញូង​ និងឲ្យចុះឈ្មោះ​ និងពិនិត្យឈ្មោះ​បោះឆ្នោត ឆ្នាំ២០២៣​

ឯកឧត្តម លី វ៉ាន់ហុង សំណេះសំណាលសមាជិកគណបក្សប្រជាជនកម្ពុជា ឃុំមហាខ្ញូង​ និងឲ្យចុះឈ្មោះ​ និងពិនិត្យឈ្មោះ​បោះឆ្នោត ឆ្នាំ២០២៣​

(ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២)

កំពង់ចាម៖ ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចុះជួយឃុំមហាខ្ញូង និងក្រុមការងារចុះឃុំមហាខ្ញូង នាព្រឹកថ្ងៃទី២២​ ខែតុលា ឆ្នាំ២០២២ បានចូលរួមកម្ម​វិធី​ជួបសំណេះសំណាលជាមួយសមាជិកសមាជិកា​ គណបក្សប្រជាជន មូលដ្ឋានឃុំមហាខ្ញូង​ និងបានជូនដំណឹងស្ដី​ពីការចុះឈ្មោះ​ និងពិនិត្យមេីលបញ្ជីឈ្មោះ​បោះ​ឆ្នោតថ្នាក់ជាតិ​ ឆ្នាំ២០២៣​។

ក្នុងឱកាសនេះ ឯកឧត្តម​ ក៏បានក្រេីនរំលឹកដល់សមាជិកសមាជិកបក្សត្រូវពិនិត្យមេីលអត្តសញ្ញាណប័ណ្ណ​ ជៀសវាងពេលបាត់មិនអាចចូលរួមបោះឆ្នោតបាន​ និងអ្នកមានកូនទេីបគ្រប់អាយុ ត្រូវទៅចុះឈ្មោះបោះឆ្នោត​ ជៀសវាងការយឺតពេលចុះឈ្មោះមិនបានទាន់ពេលវេលា។

ឯកឧត្តម​ លី​ វ៉ាន់ហុង​ បានឧបត្ថម្ភថវិកាជូនសមាជិក សមាជិកា ដែលបានចូលរួម សរុបចំនួន៥៥នាក់​ ដោយក្នុងម្នាក់ៗទទួលបានថវិកា​១០,០០០​ រៀល។​ ក្នុងនោះ ឯឯកឧត្តមក៏បានឧបត្ថម្ភសមាជិកក្រុមប្រឹក្សាឃុំ​ និងមេភូមិ​ សរុបចំនួន​២០០,០០០រៀល។

ឯកឧត្តម​ លី​ វ៉ាន់ហុង​ បានឧបត្ថម្ភថវិកា​ចំនួន​៣,៥៤០,០០០រៀល​ សម្រាប់កម្មវិធីចុះប្រជុំតាមបណ្ដាសាខាបក្សភូមិទាំង៩​ នៅក្នុងមូលដ្ឋានឃុំមហាឃុំខ្ញូង ព្រមទាំងបានឧបត្ថម្ភសមាជិកទទួលមរណភាព​ និងទេីបសម្រាលកូន​ ចំនួន១០នាក់​ សរុបជាថវិកា​១,០០០,០០០រៀល។ ឯកឧត្តម​បានឧបត្ថម្ភ​ ថវិកា​ ១,០០០,០០០រៀល សម្រាប់ការដាក់លូរំដោះទឹក​ នៅក្នុងមូលដ្ឋានឃុំមហាខ្ញូង៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!