ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ឈ្មួញឈើរូបស្រស់ឈ្មោះ ចែល័ក្ខណ៍ កំពុងត្រូវប៉ាន់ក្នុងការដឹកជញ្ជូនបទល្មើសព្រៃឈើឆ្លងដែនទៅលក់នៅប្រទេសវៀតណាមតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងគគ្រឹកគគ្រេង ខណៈគេសង្ស័យថាមានការលួចឃុបឃិតគ្នាជាប្រព័ន្ធ..!!

ឈ្មួញឈើរូបស្រស់ឈ្មោះ ចែល័ក្ខណ៍ កំពុងត្រូវប៉ាន់ក្នុងការដឹកជញ្ជូនបទល្មើសព្រៃឈើឆ្លងដែនទៅលក់នៅប្រទេសវៀតណាមតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងគគ្រឹកគគ្រេង ខណៈគេសង្ស័យថាមានការលួចឃុបឃិតគ្នាជាប្រព័ន្ធ..!!

(ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២)

ខេត្តរតនគិរី៖ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​នឹងប្រជាពលរដ្ឋដែរស្រឡាញ់ធនធានធម្មជាតិព្រៃឈើ ក្នុងខេត្តរតនគិរី បានសម្ដែងនៅការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាត់បង់វិនាសហិនហោចធនធានធម្មជាតិព្រៃឈើ ខណៈសកម្មភាពដឹកជញ្ជូនឈើឆ្លងដែនខុសច្បាប់នៅតែបន្តកើតមានស្ទើរជារៀងរាល់ថ្ងៃដោយមានក្រុមក្បួនរថយន្តសាំយ៉ុងនិងរថយន្តកែឆ្នៃរបស់មេឈ្មួញស្រីរូបស្រស់ម្នាក់ត្រូវបានគេស្គាល់ ឈ្មោះថា ចែលក្ខណ៍កំពុងលួចធ្វើ សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ចេញពីចំណុចភូមិ5 ហៅភូមិភ្នំស្វាយសង្កាត់បឹងកន្សែងក្រុងបានលុង ខេត្តរតនគិរីដើម្បី ចេញទៅប្រទេសវៀតណាមតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវយ៉ាងសកម្មដោយគ្មានការរំខានដល់កម្លាំងសមត្ថកិច្ចនិងកម្លាំងមន្ត្រីជំនាញក្នុងមូលដ្ឋាន។

បើយោងតាមប្រភពពីប្រជាពលរដ្ឋម្នាក់សូមលក្ខណមិនបញ្ចេញឈ្មោះបានលួចបង្ហើបប្រាប់ដល់អង្គភាពព័ត៌មានយើងឲ្យដឹងថា÷ បច្ចុប្បន្នឈ្មួញស្រីឈ្មោះចែល័ក្ខ បានកៀងគរប្រជាពលរដ្ឋប្រដាប់ដោយរណារយន្ត គោយន្តកន្ត្រៃ និងរថយន្តកែច្នៃជាច្រើនគ្រឿងចូលកាប់អារ ច្រៀកឈើលាន់ទ្រហឹងពេញព្រៃនៅចំណុចអូររវ៉ាក់ចំណុចគីឡូ ម៉ែត្រលេខ243)និងគីឡូម៉ែត្រលេខ53(តាអង)កំពុងទទួលរងការ បំផ្លាញយ៉ាងមហន្តរាយរួចដឹកជញ្ជូនយកទៅរក្សាទុកក្នុងទីតាំងក្រុមហ៊ុនចម្ការចេកដូនពេញ អាគ្រីកូហុងអាញ់យ៉ាឡាយ នៅស្រុកលំផាត់ដោយមន្ត្រីជំនាញរក្សាភាពស្ងាត់ឈឹងខណៈគេសង្ស័យថាត្រូវដងត្រូវផ្លែគ្នាជាមួយមេឈ្មួញកញ្ញារូបស្រស់ខាងលើទើបមិនមានការចាប់បង្ក្រាបបែបនេះ។

ជុំវិញការលើកឡើងខាងលើអង្គភាពសារព័ត៌មានយើងមិនអាចសូមការបំភ្លឺបកស្រាយណាមួយពីមន្ត្រីជំនាញពាក់ព័ន្ធពិសេសសាមីខ្លួនបាននោះទេនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២២នេះ។

ករណីខាងលើនេះប្រជាពលរដ្ឋនិងមន្ត្រីអត់លិឍដោយមានការស្ដាយនឹងការបាត់បង់និងស្រឡាញ់ធនធានធម្មជាតិនៅក្នុងតំបន់ខាងលើបានធ្វើការសំណូមពរឲ្យផ្សព្វផ្សាយដើម្បីឱ្យថ្នាក់ដឹកនាំក្នុងខេត្តរតនគិរី លោកបានជ្រាបជាព័ត៌មានពីការវិនាសហិនហោចដើមឈើធំៗកំពង់តែបាត់បង់នៅចំណុចដែលអង្គភាពយើងបានរៀបរាប់ខាងលើនេះក៌ដូចជាសេចក្តីរាយការណ៌មួយជូន ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ឯកឧត្តមលោកជ្រាបជាព័ត៌មានផងដែរ និងលោក អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី គួរចាត់វិធានការបង្ក្រាបដោយគ្មានការលើកលែងទៅលើមេឈ្មួញឈើឈ្មោះ ចែល័ក្ខណ៍ ដែររកសុីដឹកជញ្ជូនបទល្មើសព្រៃឈើខុសច្បាប់ឆ្លងដែនទៅលក់នៅប្រទេសវៀតណាមយូរឆ្នាំមកហើយពុំត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការទប់ស្កាត់ឬសបង្ក្រាបនោះទេ។

ជាពិសេសនោះជាសេចក្តីរាយការណ៌មួយជូនទៅក្រសួងបរិស្ថានដែលដឹកនាំដោយឯកឧត្តមសាយសំអាល់ជាប្រធានតែងតែផ្ដាំផ្ញើឲ្យមន្ត្រីថ្នាក់ក្រោមគោរពតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ បានឲ្យរក្សាការពារ សម្បត្តិធនធានធម្មជាតិ ឱ្យនៅគង់វង្ស ផងដែរ ការផ្សព្វផ្សាយខាងលើនេះនិងជ្រាបជាព័ត៌មានដល់ឯកឧត្តមហើយអង្គភាពសារព័ត៌មានយើងសង្ឃឹមយ៉ាងមុតមាំថាឯកឧត្តមនិងចាត់កម្លាំងចុះមកបើកការស៊ើបអង្កេតក្នុងចំណុចដូចការរៀបរាប់ខាងលើនេះទាន់ពេលវេលាផងដែរ។

អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីរចូលរួមជាមួយរដ្ឋាភិបាលនិងសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំខាងលើៗលោកបានជ្រាបជាព័ត៌មានពីមន្ត្រីថ្នាក់ក្រោមដើម្បីឱ្យមានភាពស្មោះត្រង់និងជាមន្ត្រីគំរូល្អដែលមានបេសកកម្មនិងកាតព្វកិច្ចចុះមកធ្វើការនិងការពាផងដែរមិនមែនមកធ្វើការរបៀបអ៊ែលៗកន្ទេលធំបន្លំដេករបៀបនេះនោះទេ។

អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីជំនាញពាក់ពន្ធ័និងសាមុីខ្លួនជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះ សូមអរគុណ៕

Filed in: សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!