ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានជំរុញគ្រប់អង្គភាពចំណុះក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បន្តខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ជាពិសេស ក្នុងការអនុវត្តឱ្យបានសម្រេចនូវការងារជាអាទិភាពចំនួន ៨

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានជំរុញគ្រប់អង្គភាពចំណុះក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បន្តខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ជាពិសេស ក្នុងការអនុវត្តឱ្យបានសម្រេចនូវការងារជាអាទិភាពចំនួន ៨

(ចេញផ្សាយនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២)
សន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ បានបិទបញ្ចប់
នៅរសៀលថ្ងៃទី១ខែវិច្ឆិកា ឆ្នាំ២០២២ នេះក្រោយពីដំណើរការរយៈពេលមួយថ្ងៃកន្លះរួចមក។ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជ
ការ មន្ត្រីឧទ្យានុរក្សទាំងអស់ដែលបានខិតខំប្រឹងប្រែង លះបង់កម្លាំងកាយ កម្លាំងចិត្តក្នុងការបម្រើជាតិមាតុ
ភូមិក្នុងបុព្វហេតុ បរិស្ថាននិងធនធានធម្មជាតិ។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថាតាមរយៈសន្និបាតបូក
សរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ រយៈពេល ២ ថ្ងៃមកនេះក៏ដូចជា
សិក្ខាសាលាបច្ចេកទេសនានាបានបង្ហាញឱ្យឃើញនូវលទ្ធផលការងារសំខាន់ៗជាច្រើនរបស់ក្រសួងបរិស្ថាន
គួរជាទីមោទនៈ។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា យើងក៏បានរកឃើញផងដែរនូវបញ្ហាប្រឈម កាលានុវត្តភាព និងមេរៀនដកពិសោធល្អៗ ក៏ដូចជាសំណូមពរ និងអនុសាសន៍នានា ដែលជាធាតុចូលដ៏មានសារសំខាន់
សម្រាប់រៀបចំគោលនយោបាយ ផែនការ យុទ្ធសាស្រ្ត និងការដាក់ចេញនូវទិសដៅការងារសម្រាប់អនុវត្តបន្ត ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ស៊ីចង្វាក់ប្រទាក់ក្រឡាគ្នា និងឆ្លើយតបទៅនឹងតម្រូវការនិងស្ថានភាពជាក់
ស្តែងរបស់កម្ពុជា ក៏ដូចជានិន្នាការពិភពលោក សំដៅសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងកិច្ចគាំពារ
បរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា។

ឆ្លើយតបទៅនឹងលទ្ធផលនៃសន្និបាតនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង និងសូមលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីឧទ្យានុរក្សទាំងអស់ ឱ្យបន្តខិតខំអនុវត្តឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀតនូវតួនាទីភារកិច្ចរបស់ខ្លួន និងដោះស្រាយបញ្ហាប្រឈមនានា ប្រកបដោយភាពម្ចាស់ការ មនសិការវិជ្ជាជីវៈ ការទទួលខុសត្រូវ និងការច្នៃប្រឌិតខ្ពស់ ព្រមទាំងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូឱ្យកាន់តែជិតស្និទ្ធ ជាមួយក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចឱ្យបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម និងគោលបំណងជាយុទ្ធសាស្រ្តរបស់យើង ពោលគឺ ធានានូវកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានបានស្នើឱ្យគ្រប់អង្គភាពចំណុះក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព សូមបន្តខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ជាពិសេស ក្នុងការអនុវត្តឱ្យបានសម្រេចនូវការងារជាអាទិភាពមួយចំនួនដូចខាងក្រោម៖
(១.) បន្តពង្រឹងរដ្ឋបាលទំនើប និងពង្រីកហិរញ្ញវត្ថុដោយចីរភាព ឱ្យឆ្លើយតបសមស្របទៅនឹងបរិបទសង្គម និងសេដ្ឋកិច្ចជាក់ស្តែងរបស់កម្ពុជា អាទិភាពបរិស្ថានជាតិ ក៏ដូចជានិន្នាការសកល។
(២) បន្តពង្រឹងនិងសម្រួចគោលនយោបាយនិងយុទ្ធសាស្ត្រ ឱ្យបានសមស្រប និងអាចអនុវត្តបានជាពិសេសេក្នុងការឆ្លើយតបទៅនឹងអាទិភាពនៃការងារប្រែប្រួលអាកាស
ធាតុ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍបញ្ចេញកាបូនទាបនិងប្រកបដោយចីរភាព។
(៣) បន្តពង្រឹងកិច្ច គាំពារបរិស្ថាន ដើម្បីធានាឱ្យបាននូវបរិស្ថានល្អ និងភូមិឋានស្អាត ដែលជាមូលដ្ឋានទ្រទ្រង់ជីវភាព និងសុខភាពសាធារណៈល្អប្រសើរ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងគ្រប់ជំនាន់។
(៤) បន្តពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ដើម្បីរក្សាបាននូវភាពសម្បូរបែបនៃធនធានធម្មជាតិនិងជីវៈចម្រុះ មុខងារសេវា កម្មកម្មប្រព័ន្ធអេកូឡូស៊ី និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានដោយចីរភាព។
(៥) បន្តអភិវឌ្ឍសហគមន៍មូល ដ្ឋាន ឱ្យក្លាយជាខ្សែក្រវ៉ាត់ការពារធនធានធម្មជាតិ និងទ្រទ្រង់សេដ្ឋកិច្ចមូលដ្ឋាន
(៦) បន្តជំរុញការងារអប់រំ បរិស្ថានដើម្បីលើកកម្ពស់ការយល់ដឹង និងការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋចំពោះបរិស្ថាន, ស្មារតី «កម្ពុជា មាតុភូមិខ្ញុំ» ព្រមទាំងរឹតចំណងជិតស្និទ្ធរវាងមនុស្ស និងធម្មជាតិ។
(៧) បន្តជំរុញកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងអន្តរជាតិ និងការទូតបរិស្ថាន ក្នុងឧត្តមប្រយោជន៍កម្ពុជា។
(៨) បន្តជំរុញការងារយេនឌ័រ យុវជន ស្រ្តី និងកុមារ ដើម្បីធានាបាននូវវិបុលភាព បរិយាប័ន្ន និងសុខដុមនីយកម្មសង្គម។

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!