ទាន់ហេតុការណ៍
រឿងមន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ (យកលុយពីរោងចក្រ) នៅមិនទាន់ចប់ទេ! ពេលនេះរដ្ឋមន្ត្រីក្រសួងបរិស្ថានបានណែនាំទៅប្រធានមន្ទីរ ឲ្យបញ្ជូនសំណុំរឿងទៅតុលាការ និងអង្គភាពប្រឆាំងអំពើពុករលួយ.. - ឯកឧត្តមអភិបាលខេត្តណែនាំឲ្យរៀបចំ និងចងក្រងឯកសារឱ្យបានលឿន និងត្រឹមត្រូវ ដើម្បីត្រៀមរៀបចំពិព័រណ៍នៅវិមានឈ្នះ-ឈ្នះ កោះកុង - - ពន្ធនាគារខេត្តព្រះវិហារ ប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតចំនួន១០នាក់ ក្នុងឱកាសព្រះរាជពិធីបុណ្យវិសាខបូជា - កំពង់ស្ពឺសង្ក្រាន្ត រយៈពេលបីថ្ងៃ មានភ្ញៀវទេសចរមកលេងកម្សាន្ត ប្រមាណជិត២លាន      - ភ្ញៀវទេសចរណ៍ចំនួនប្រមាណ ៦០៥,០០០នាក់ ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្រ្កាន្តថ្ងៃទី២ ជាពិសេសចូលរួមលេងល្បែងប្រជាប្រិយខ្មែរដ៏ច្រើនសំបូរបែប - ដ្ឋបាលខេត្តកំពង់ស្ពឺ បើកព្រឹត្តិការណ៍ "កំពង់ស្ពឺសង្ក្រាន្ត" យ៉ាងអធិកអធម ជាមួយការដង្ហែព្រ័ត្រយក្ស - អ្នកវិនិយោគិនចិនគ្រោងបោះទុន៥លានដុល្លា ដើម្បីវិនិយោគសាកល្បងលើវិស័យគ្រប់គ្រងនិងកែច្នៃកាកសំណល់ចេញពីរោងចក្រ សហគ្រាសនៅខេត្តកំពង់ស្ពឺ - ក្រោមការដឹកនាំផ្ទាល់របស់លោក ស្រេង វុទ្ធា ព្រះរាជ្ញារងសហការជាមួយរដ្ឋបាលស្រុកជាំក្សាន្ដ នឹងកម្លាំងចម្រុះចុះប្រតិបត្តិការ បង្រ្កាប់ទីតាំងសិប្បកម្មកែឆ្នៃឈើ ជាច្រើនកន្លែង..! - ប្រហែលអាងខ្សែអ្នកធំហើយបានជាហ៊ានបុកគ្រិះសាងសង់សំណង់រឹងមាំចូលក្នុងសមុទ្រ បំពានច្បាប់យ៉ាងគោឃ្លើន តែចំណាត់ការរបស់អាជ្ញាធរហាក់មានភាពធូរលង់...

លោក​ សាយ​ សំអាល់ បានគូសបញ្ជាក់សារជាថ្មីម្តងទៀត លើការប្តេជ្ញាចិត្តខ្ពស់ ក្នុងការរៀបចំតំបន់ប្រវត្តិសាស្រ្តយោធា រួមគ្នាជាមួយក្រសួងការពារជាតិ នៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ

លោក​ សាយ​ សំអាល់ បានគូសបញ្ជាក់សារជាថ្មីម្តងទៀត លើការប្តេជ្ញាចិត្តខ្ពស់ ក្នុងការរៀបចំតំបន់ប្រវត្តិសាស្រ្តយោធា រួមគ្នាជាមួយក្រសួងការពារជាតិ នៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ

(ចេញផ្សាយនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២)
លេីកឡេីងនៅក្នុងសិក្ខាសាលាប្រវត្តិសាស្រ្តយោធាស្តីពី«គោលនយោបាយ ឈ្នះ ឈ្នះ គោលការណ៍ ដំណើរការ និងសិមិទ្ធិផល រួមចំណែក ដើម្បីសន្តិភាព និង សុដុមភាព »
ក្រោមប្រធានបទ «ចក្ខុវិស័យបរិស្ថាន និងប្រវត្តិសាស្រ្តយោធា៖តំបន់ការពារធម្មជាតិ និងរបៀងអភិរក្សចម្រុះច្រើនយ៉ាងសំឡូត»​ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគូសបញ្ជាក់សារជាថ្មីម្តងទៀត លើការប្តេជ្ញាចិត្តខ្ពស់ ក្នុងការរៀបចំតំបន់ប្រវត្តិសាស្រ្តយោធា រួមគ្នាជាមួយក្រសួងការពារជាតិ នៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ នៅថ្ងៃចន្ទ ទី០៧ ខែវិច្ឆិការ ឆ្នាំ២០២២នេះ។​ ឯកឧត្តម​ បានបន្តថា ក្រសួងបរិស្ថានចាត់ទុកថា ការរៀបចំតំបន់ប្រវត្តិសាស្រ្ត យោធានេះគឺជាការរៀបចំឧទ្យាន ដែលរួមមានហេដ្ឋារចនាសម្ពន័្ធនានា ដែលបម្រើអោយវិស័យទេសចរណ៍ធម្មជាតិ ប្រវត្តិសាស្រ្តយោធា និងសង្គមវប្បធម៌ ដែលជាកំលាំងចលករជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។ជាងនេះទៅទៀត តំបន់ប្រវត្តិសាស្រ្តយោធា បង្កើតឡើងដើម្បី១-ការពារ និងអភិរក្ស តឹងតាងប្រវត្តិសាស្រ្តយោធា ដែលមានខ្សែសង្វាក់ពាក់ពទ្ធ័វិស័យការពារជាតិ និងបូរណភាពដែនដី ២-ឆ្លុះបញ្ចាំងអោយឃើញកេរតំណែល ដែលជាប្រវត្តិសាស្រ្តនៃការអនុវត្តនយោបាយឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលក្នុងការបញ្ចប់សង្គ្រាមស៊ីវិល ៣-ជាកន្លែងសិក្សាស្រាវជ្រាវ លើកកម្ពស់ស្មារតី និងឆន្ទៈប្រជាពលរដ្ឋ ចូលរួមក្នុងកិច្ចការពារសន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍន៍ដោយចីរភាព ។

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!