ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ពិធីអុំទូកនៅខេត្តកំពង់ស្ពឺរយៈពេលពីរថ្ងៃ រកឃើញទូកដែលជាប់លំដាប់ថ្នាក់ជ័យលាភី..!!

ពិធីអុំទូកនៅខេត្តកំពង់ស្ពឺរយៈពេលពីរថ្ងៃ រកឃើញទូកដែលជាប់លំដាប់ថ្នាក់ជ័យលាភី..!!

(ចេញផ្សាយនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២)

ខេត្តកំពង់ស្ពឺ÷ ពិធីអុំទូក នៅខេត្តកំពង់ស្ពឺ រយៈពេលពីរថ្ងៃ បានរកឃើញទូក ដែលទទួលបានជ័យលាភីហើយ នៅក្នុងពិធីបិទកាលពីល្ងាច ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយនៅវេលាល្ងាចដដែលនេះ រដ្ឋបាលខេត្ត ក៏បានប្រារព្ធពិធី​សំពះព្រះខែ និងអកអំបុក ផងដែរ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ​បានមានប្រសាសន៍ថាៈ ពិធីបុណ្យអុំទូក សំពះព្រះខែ និងអកអំបុក ជា​ប្រពៃណី​ទំនៀមទម្លាប់ខ្មែរ ដែលជា​មរតកវប្បធម៌​ដូនតា​បានបន្សល់ទុក​តាំងពីសម័យបុរាណ​យូរលង់ណាស់​មកហើយ សព្វថ្ងៃ ពិធីបុណ្យនេះ ​ត្រូវបានពលរដ្ឋ​ក្នុងប្រទេសកម្ពុជា ប្រតិបត្តិបន្តរាល់ឆ្នាំ និងចាត់ទុកថា​ ជា​បុណ្យ​ប្រពៃណី​វប្បធម៌ជាតិ​ដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យសំខាន់ៗ ជាច្រើនទៀត។

លោកបានបន្តទៀតថាៈ លទ្ធផលនៃការប្រកួតរយៈពេល ២ ថ្ងៃ ទូកខ្នាតអន្តរជាតិ(បុរស) ចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ កំពង់ស្ពឺសែនជ័យបារមីលោកយាយមៅ ជាទូកបញ្ហាការដ្ឋានកងរាជអាវុធហត្ថខេត្តប្រើថិរវេលា ៩នាទី ៦វិនាទី
ចំណាត់ថ្នាក់លេខ២ បានទៅលើទូកឈ្មោះសំណាងសរសែនជ័យបារមីលោកយាយម៉ៅពេជ្រនិល ជាទូករបស់ រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រើថិរវេលា ៥នាទី ២៥វិនាទី។
ចំណាត់ថ្នាក់លេខ៣ បានទៅលើទូកឈ្មោះមហាសែនតដ ២៧៨ ជាទូករបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ ប្រើថិរវេលា ១២នាទី ៣៣វិនាទី។

ទូកខ្នាតផ្កាចារ (បុរស) ចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះតេជោមានជ័យភក្ដីឆត្រយោង ជាទូករបស់បញ្ហាការដ្ឋានទ័ពពិសេស ប្រើថិរវេលា ១០នាទី ៦វិនាទី។
ចំណាត់ថ្នាក់លេខ២ បានទៅលើទូកឈ្មោះនាគខ្មៅត្រពាំងអំពិលក្តីល្វាមានជ័យបារមីលោកយាយម៉ៅពេជ្រនិល ជាទូករបស់ ភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ប្រើថិរវេលា ១០នាទី ២៣វិនាទី។


ចំណាត់ថ្នាក់លេខ៣ បានទៅលើទូកឈ្មោះ កំពង់ស្ពឺសែនជ័យបារមីលោកយាយម៉ៅ ជាទូករបស់កងរាជអាវុធហត្ថខេត្ត ប្រើថិរវេលា ១០នាទី ៣៧វិនាទី ចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ ព្រែកត្នោតសែនជ័យបារមីលោកតាក្រូច ជាទូករបស់រដ្ឋបាលឃុំតាំងក្រូច ស្រុកសំរោងទង ប្រើថិរវេលា ១៧នាទី ១វិនាទី។ ទូកខ្លះ (បុរស) ចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ មកវាមានជ័យ ជាទូករបស់ ឃុំសំបូរ ប្រើថិរវេលា ៩នាទី ២០វិនាទី។

ក្រោយពីបញ្ចប់ចែកពានរង្វាន់ ជូនក្រុមកីឡាទូក រួចរាល់ហើយ ក៏មានការប្រារព្ធ ពិធីសំពះព្រះខែ និងអកអំបុក ដែលជា​ពិធីមួយដែលគេ​រំឭកទៅ​ដល់ ព្រះសម្មាសម្ពុទ្ធ ដែលព្រះអង្គ​យោងយកកំណើតជា​សត្វទន្សាយ​នៅ​ក្នុងព្រះចន្ទ​ហេតុនេះហើយ បានជាខ្មែរយើង​តំណមក ធ្វើ​ពិធីសែនព្រះ​ខែ និងអកអំបុក ដើម្បីនឹកទៅ​ដល់គុណ​ព្រះចន្ទ​ដែលមានគុណមកលើ​សត្វលោកយើងទាំងអស់ ដែលយើងបានកើត​នៅ​ក្នុងលោកយើងនេះ​ឯង៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!