ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

ទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ ហ្គេមបាញ់ត្រី បើកលេងយ៉ាងពេញទំហឹង នៅក្នុងផ្សារទំនើប អ៊ីអន២ មិនឃើញសមត្ថកិច្ច និងមន្ត្រីមូលដ្ឋានចុះធ្វើការបង្ក្រាប..!!!

ទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ ហ្គេមបាញ់ត្រី បើកលេងយ៉ាងពេញទំហឹង នៅក្នុងផ្សារទំនើប អ៊ីអន២ មិនឃើញសមត្ថកិច្ច និងមន្ត្រីមូលដ្ឋានចុះធ្វើការបង្ក្រាប..!!!

(ចេញផ្សាយនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២)

ភ្នំពេញ ៖ អាជ្ញាធរសមត្ថកិច្ចគ្រប់ខេត្តកំពុងអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចក្រ ទ្បាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយចុះបង្ក្រាបទីតាំងល្បែងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដែលស្ថិតក្រោមការគ្រប់គ្រង។

ដោយទ្បែក សមត្ថកិច្ច និងអាជ្ញាធរនៅខណ្ឌសែនសុខក៏កំពុងសកម្មចុះបង្ក្រាបដូចគ្នា ។ ប៉ុន្តែអាជីវករដែលលក់ដូរនៅក្នុងផ្សារទំនើបអ៊ីអន២ ជាន់ទី៣ គាត់នៅមានចម្ងល់ថា ចុះហេតុអ្វីបានជាកន្លែងលេងល្បែងគ្រប់ប្រភេទ ដូចជាហ្គេមបាញ់ត្រីជាដើម។ល។នឹង។ល។ ដែលមានទីតាំងនៅផ្សារទំនើបអ៊ីអន២ ជាន់ទី៣ ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅតែបើកលេងជាធម្មតា ឬមួយអាជ្ញាធរដែលពាក់ព័ន្ធចុះបង្ក្រាបកន្លងមកគ្រាន់តែជាឈុតឆាកសំដែងប៉ាហ៊ីឲ្យថ្នាក់ដឹកនាំខាងលើមើល ឬ មួយយ៉ាងណា.? ឬមួយទុក្ខដើម្បីបង្អួតភ្នែកភ្ញៀវជាតិនិងអន្តរជាតិ ដែលចូលមកដើរកំសាន្តឬទិញអីវ៉ាន់នៅក្នុងផ្សារទំនើបខាងលើនេះ.? ជាពិសេសកំពុងតែបង្វក់ស្មារតីក្មេងៗឲ្យចូលលេងយ៉ាងអាណាធិបតេយ្យដែលកំពុងធ្វើអោយប៉ះពាល់ដល់សន្តិសុខសង្គម។

ជាក់ស្ដែងនៅថ្ងៃទី ៨ ខែវិច្ឆិកាឆ្នាំ ២០២២នេះ អង្គភាពសារព័ត៌មាន ស៊ីអិនធី ហតញូយ៍ យើងបានចុះទៅដល់ទីតាំងខាងលើ ឃើញថាទីតាំងខាងលើកំពុងតែបើកលេងល្បែង ហ្គេមបាញ់ត្រីពិតប្រាកដមែន!! ហើយអង្គភាពយើងបានថតផ្ដិតយករូបភាព ធ្វើការផ្សព្វផ្សាយជួនថ្នាក់ដឹកនាំខាងលើៗលោកជ្រាបជាព័ត៌មានផងដែរ។

ប្រជាពលរដ្ឋ នឹងអាជីវករលក់ដូរនៅផ្សារទំនើបអ៊ីអន២ បានឲ្យដឹងថា នៅទីតាំងបើកលេងល្បែងហ្គេមបាញ់ត្រី នៅខាងលើជាន់ទី៣នោះមានអ្នកចូលលេងល្បែងស៊ីសងយ៉ាងពពាក់ពពូនជាពិសេសយុវវ័យ សិស្សសាលា ដោយមិនខ្លាចឆ្លងជំងឺកូវីដ-១៩ និងអូមីក្រុង នោះឡើយ។

តាមប្រភពខ្លះបានឲ្យដឹងថា​ ប្រសិនបើគ្មានការពាក់ព័ន្ធជាមួយមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទេនោះ គឺគ្មាននរណាអាចបើកលេងល្បែងហ្គេមបាញ់ត្រី ក៏ដូចជាល្បែងផ្សេងៗទៀតនៅ ផ្សារទំនើបអ៊ីអន២ ជាន់ទី៣ បានទេ គឺទាល់តែមានការឃុបឃិតជា ប្រព័ន្ធទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ហេតុនេះលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គួរពិនិត្យទៅលើសកម្មភាពរបស់សមត្ថកិច្ចនគរបាល និងមន្ត្រីអាជ្ញាធរខណ្ឌសែនសុខ ខ្លះផង។

ដើម្បីភូមិ/ឃុំមានសុវត្ថិភាព{៧ចំណុច}និងជៀសវាងមានការរិះគន់ពីប្រជាពលរដ្ឋនិងអាជីវករក៏ដូចជាមហាជនដាក់ ការសង្ស័យប្រហែលជាឆ្នាំងបាយអាជ្ញាធរមូលដ្ឋាន!!រឺមានការឃុបឃិតនិងបើកភ្លើងខៀវបង្កើតបទល្មើសដើម្បីទទួលលាបសក្ការៈជាផលប្រយោជន៍។គួរគប្បីមានវិធានការចុះបង្ក្រាបផង!!!

ប្រជាពលរដ្ឋនិងអាជីវករលក់ដូរនៅក្នុងផ្សារទំនើបអ៊ីអន២ ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ សូមអំពាវនាវស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងឯកឧត្តម ស ថេត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមេត្តាចាត់មន្ត្រីជំនាញចុះទៅបង្ក្រាបល្បែងស៊ីសងនេះផងទាន៕

Filed in: សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!