ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ពលរដ្ឋស្នើសុំលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ជួយពិនិត្យមើល ផ្សារទំនើបអ៊ីអន២ ផងកំពុងបើកល្បែងស៊ី មិន សងគ្រប់ប្រភេទ(ដូចជាហ្គេមបាញ់ត្រី) ឱ្យក្មេងលេង យ៉ាងពពាក់ពពួន ហេតុអ្វីសមត្ថកិច្ចថាជាល្បែងកំសាន្ត គ្មានគោលការណ៍បង្ក្រាប..!!

ពលរដ្ឋស្នើសុំលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ជួយពិនិត្យមើល ផ្សារទំនើបអ៊ីអន២ ផងកំពុងបើកល្បែងស៊ី មិន សងគ្រប់ប្រភេទ(ដូចជាហ្គេមបាញ់ត្រី) ឱ្យក្មេងលេង យ៉ាងពពាក់ពពួន ហេតុអ្វីសមត្ថកិច្ចថាជាល្បែងកំសាន្ត គ្មានគោលការណ៍បង្ក្រាប..!!

ភ្នំពេញ ៖ ទោះបីសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា និង សម្ដេចក្រឡាហោង ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យបង្ក្រាបបទល្មើសល្បែងខុសច្បាប់គ្រប់ទម្រង់ទូទាំងក្របខណ្ឌនៅក្នុងប្រទេសកម្ពុជា ឱ្យអស់ដោយគ្មានការយោគយល់។

ដោយទ្បែក សមត្ថកិច្ច និងអាជ្ញាធរនៅខណ្ឌសែនសុខក៏កំពុងសកម្មចុះបង្ក្រាបដូចគ្នា ។ ប៉ុន្តែអាជីវករដែលលក់ដូរនៅក្នុងផ្សារទំនើបអ៊ីអន២ ជាន់ទី៣ គាត់នៅមានចម្ងល់ថា ចុះហេតុអ្វីបានជាកន្លែងលេងល្បែងគ្រប់ប្រភេទ ដូចជាហ្គេមបាញ់ត្រីជាដើម។ល។ ដែលមានទីតាំងនៅផ្សារទំនើបអ៊ីអន២ ជាន់ទី៣ ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅតែបើកលេងជាធម្មតា ឬមួយអាជ្ញាធរដែលពាក់ព័ន្ធចុះបង្ក្រាបកន្លងមកគ្រាន់តែជាឈុតឆាកសំដែងប៉ាហ៊ីឲ្យថ្នាក់ដឹកនាំខាងលើមើល ឬ មួយយ៉ាងណា.? ឬមួយទុក្ខដើម្បីបង្អួតភ្នែកភ្ញៀវជាតិនិងអន្តរជាតិ ដែលចូលមកដើរកំសាន្តឬទិញអីវ៉ាន់នៅក្នុងផ្សារទំនើបខាងលើនេះ.? ជាពិសេសកំពុងតែបង្វក់ស្មារតីក្មេងៗឲ្យចូលលេងយ៉ាងអាណាធិបតេយ្យដែលកំពុងធ្វើអោយប៉ះពាល់ដល់សន្តិសុខសង្គម។

ជាក់ស្ដែងនៅថ្ងៃទី ៨ ខែវិច្ឆិកាឆ្នាំ ២០២២នេះ អង្គភាពសារព័ត៌មាន ស៊ីអិនធី ហតញូយ៍ យើងបានចុះទៅដល់ទីតាំងខាងលើ ឃើញថាទីតាំងខាងលើកំពុងតែបើកលេងល្បែង ហ្គេមបាញ់ត្រីពិតប្រាកដមែន!! ហើយអង្គភាពយើងបានថតផ្ដិតយករូបភាព ធ្វើការផ្សព្វផ្សាយជួនថ្នាក់ដឹកនាំខាងលើៗលោកជ្រាបជាព័ត៌មានផងដែរ។

ពាក់ព័ន្ធនឹងទីតាំងល្បែងស៊ី មិនសងនេះដែរ នៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ លោកអធិការ រងខណ្ឌសែនសុខម្នាក់ បានប្រាប់កម អង្គភាពសារព័ត៌មាន ស៊ីអិនធី ហតញូយ៍ យើង ឲ្យដឹងថា ទីតាំងខាងលើនោះជាល្បែងកំសាន្ត សម្រាប់ក្មេង គឺគេយកលុយទៅទិញកាក់ពីក្រុមហ៊ុន យកមកលេងភ្នាល់យក ដូចជាតុក្កតា បើយើងលេងឈ្នះកាក់យកទៅលក់ឲ្យក្រុមហ៊ុនវិញគឺក្រុមហ៊ុនមិនអាចទទួលទិញវិញទេ បើក្រុមហ៊ុនទទួលទិញយកកាក់វិញ ទើបហៅថា ល្បែងស៊ីសង តែនេះគេយកលុយទៅទិញកាក់យកមកលេងភ្នាល់យក ដូចជាតុក្កតាគឺជាល្បែងកំសាន្តសម្រាប់ក្មេងៗ ក្រុមហ៊ុនគេមានអាជ្ញាប័ណ្ណត្រឹមត្រូវ នេះដែលលោកហៅថា ល្បែងស៊ី មិន សង។

លោកបានបន្តទៀតថា ពាក់ព័ន្ធនឹងទីតាំងល្បែងស៊ី មិន សងខាងលើនេះ ចាំមើលខ្ញុំសួរនឹងឆ្លងយោបល់ទៅលោកអភិបាលខណ្ឌសិន ព្រោះលោកអភិបាលជាខណៈបញ្ជាការឯកភាពខណ្ឌ តើលោកមានយោបល់យ៉ាងណាដែរ។

ប្រភពពីរឪពុកម្ដាយដែលបាននាំកូនចូលទៅលេងល្បែងកំសាន្ត ស៊ី មិន សង ខាងលើបានប្រាប់ឲ្យអង្គភាពយើងដឹងថា កាលដែលគាត់នាំកូនទៅលេងកំសាន្តនៅទីតាំងនោះត្រូវចំណាយលុយ យកទៅទិញកាក់ពីក្រុមហ៊ុន តម្លៃកាក់រាយ ១កាក់ តម្លៃ៩០០រៀល បើយក ២៥កាក់តម្លៃ ២១០០០រៀល ៥០កាក់តម្លៃ ៤២០០០ រៀល រួចភ្នាក់ងារខាងក្រុមហ៊ុន បានឱ្យចុងសន្លឹកមួយ សម្រាប់ ប្ដូរយករង្វាន់អនុស្សាវរីយ៍ដូចជាបន្តោងសោជាដើម។ល។

តែទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ភ្នំពេញថ្មី និង អាជីវករលក់ដូរនៅក្នុងផ្សារទំនើបអ៊ីអន២ ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅតែស្នើសុំដល់ឯកឧត្តម ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញនិងឯកឧត្តម ស ថេត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មេត្តាចាត់មន្ត្រីជំនាញចុះមកត្រួតពិនិត្យបង្ក្រាបល្បែងស៊ី មិន សង នេះផង។

ដើម្បីឲ្យស្របតាមគោលយោបាយភូមិ/ឃុំ/សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញអោយក្រសួងមហាផ្ទៃអនុវនោះផងទាន។

អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីជំនាញពាក់ពន្ធ័និងខាងក្រុមហ៊ុនល្បែងស៊ី មិន សង ជានិច្ចរៀងរាល់ម៉ោងធ្វើរការ ដោយយោងច្បាប់ស្ដីពីរបបសារព័ត៌មាន៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!