ទាន់ហេតុការណ៍
រឿងមន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ (យកលុយពីរោងចក្រ) នៅមិនទាន់ចប់ទេ! ពេលនេះរដ្ឋមន្ត្រីក្រសួងបរិស្ថានបានណែនាំទៅប្រធានមន្ទីរ ឲ្យបញ្ជូនសំណុំរឿងទៅតុលាការ និងអង្គភាពប្រឆាំងអំពើពុករលួយ.. - ឯកឧត្តមអភិបាលខេត្តណែនាំឲ្យរៀបចំ និងចងក្រងឯកសារឱ្យបានលឿន និងត្រឹមត្រូវ ដើម្បីត្រៀមរៀបចំពិព័រណ៍នៅវិមានឈ្នះ-ឈ្នះ កោះកុង - - ពន្ធនាគារខេត្តព្រះវិហារ ប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតចំនួន១០នាក់ ក្នុងឱកាសព្រះរាជពិធីបុណ្យវិសាខបូជា - កំពង់ស្ពឺសង្ក្រាន្ត រយៈពេលបីថ្ងៃ មានភ្ញៀវទេសចរមកលេងកម្សាន្ត ប្រមាណជិត២លាន      - ភ្ញៀវទេសចរណ៍ចំនួនប្រមាណ ៦០៥,០០០នាក់ ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្រ្កាន្តថ្ងៃទី២ ជាពិសេសចូលរួមលេងល្បែងប្រជាប្រិយខ្មែរដ៏ច្រើនសំបូរបែប - ដ្ឋបាលខេត្តកំពង់ស្ពឺ បើកព្រឹត្តិការណ៍ "កំពង់ស្ពឺសង្ក្រាន្ត" យ៉ាងអធិកអធម ជាមួយការដង្ហែព្រ័ត្រយក្ស - អ្នកវិនិយោគិនចិនគ្រោងបោះទុន៥លានដុល្លា ដើម្បីវិនិយោគសាកល្បងលើវិស័យគ្រប់គ្រងនិងកែច្នៃកាកសំណល់ចេញពីរោងចក្រ សហគ្រាសនៅខេត្តកំពង់ស្ពឺ - ក្រោមការដឹកនាំផ្ទាល់របស់លោក ស្រេង វុទ្ធា ព្រះរាជ្ញារងសហការជាមួយរដ្ឋបាលស្រុកជាំក្សាន្ដ នឹងកម្លាំងចម្រុះចុះប្រតិបត្តិការ បង្រ្កាប់ទីតាំងសិប្បកម្មកែឆ្នៃឈើ ជាច្រើនកន្លែង..! - ប្រហែលអាងខ្សែអ្នកធំហើយបានជាហ៊ានបុកគ្រិះសាងសង់សំណង់រឹងមាំចូលក្នុងសមុទ្រ បំពានច្បាប់យ៉ាងគោឃ្លើន តែចំណាត់ការរបស់អាជ្ញាធរហាក់មានភាពធូរលង់...

លោកឧត្តមសេនីយ៍ទោ ផុន សុម៉ាលីតំណាងមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ចេញមុខបកស្រាយពាក់ព័ន្ធនឹងវិវាទដីធី្លរវាងនាយទាហ៊ាន២រូបជាមួយប្រជាពលរដ្ឋ

លោកឧត្តមសេនីយ៍ទោ ផុន សុម៉ាលីតំណាងមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ចេញមុខបកស្រាយពាក់ព័ន្ធនឹងវិវាទដីធី្លរវាងនាយទាហ៊ាន២រូបជាមួយប្រជាពលរដ្ឋ

ព្រះវិហារ៖ លោកឧត្តមសេនីយ៍ទោ ផុន សុម៉ាលី តំណាងមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣បានចេញមុខបកស្រាយពាក់ព័ន្ធនឹងវិវាទដីធី្លរវាងនាយទាហ៊ាន២រូបជាមួយប្រជាពលរដ្ឋ កាលពីពេលថ្មីៗនេះ ។

ថ្លែងប្រាប់អ្នកសារព័ត៍មាននៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ លោកឧត្ដមសេនីយ៍ទោ ផុន សុម៉ាលី តំណាងឯកឧត្ដមឧត្ដមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ លោកបានថ្លែងថា៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តម មេបញ្ជាការ ក្រោយទទួលបានព័ត៍មានពាក់ពន្ធ័មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ៣ ចំនួន២រូបរងការចោទ ប្រកាន់ពីពលរដ្ឌលោក ជៀម វង្ស នឹងភរិយាថាបានយកឋានះនិងតួនាទីខ្លួនរំលោភយកដីពួកគាត់ មន្រ្តីយោធាដែលរងការចោទនោះមានឈ្មោះ៖ ១.លោក ទន គឹមហួត ឋានះវរះសេនីយ៍ទោ តួនាទីនាយការិយាល័យអភិវឌ្ឍន៍ កងពល ធំអន្តរាគន៍លេខ៣ / ២. លោក ផល ឌី ឋានះវរះសេនីយ៍ត្រី តួនាទីនាយការិយាល័យ ហ្វឹកហ្វឺនកងពល ធំអន្តរាគមន៍លេខ៣ ពេលនោះឯកឧត្តម បានចាត់វិធានការភ្លាមៗ ធ្វើការកោះហៅនាយទាហ៊ានទាំង២រូបឲ្យចូល មកកាន់ទីបញ្ជាការ ដើម្បីធ្វើការសាកសួនាយទាហ៊ានទាំង២រូបនេះពាក់ព័ន្ធករណីខាងលើ ប្រសិនបើខាងអង្គភាពរកឃើញកំហុសណាមួយទៅលើនាយហ៊ានទាំង២រូបខាងពិតប្រាកដមែន អង្គភាពនឹងអនុវត្តទោសទៅលើនាយទាហ៊ានទាំង២រូបនេះតាមច្បាប់កងទ័ព ។

លោកបន្តរថារយះពេលឆាប់ៗខាងមុខនេះអង្គភាពនឹងរៀបចំគណះកម្មការ ជាមួយអាជ្ញាធរស្រុកជាំក្សាន្ត រួមទាំងជំនាញពាក់ព័ន្ធ ដើម្បីធ្វើការដោះស្រាយវិវាទដីធ្លីខាងលើ ឲ្យបានដាច់ស្រាច់ដោយយោងតាមអនុសាសន៍របស់ឯកឧត្តមមេបញ្ជាការ ។ដោយតិនចំរើន

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!