ទាន់ហេតុការណ៍
សង្ស័យអាជ្ញាធរនឹងសមត្ថកិច្ចខ្លាចអំណាចម្ចាស់ទីតាំងលេងល្បែងសងមួយកន្លែងនេះទេដឹង.! - គ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA)ចុះពិនិត្យនិងព្យាបាលជំងឺទូទៅដល់ប្រជាពលរដ្ឋជិត ៤នាក់ ក្នុងខេត្តកំពង់ស្ពឺ. - អតីតយោធិនពិការ លោក ឡេង សារឿន ដង្ហើយហៅរកយុត្ដិធម៌ ពីសម្ដេចតេជោ និងសម្ដេចធិបតី ក្នុងទំនាស់ដីធ្លីដ៏រាំរៃជាង ១២ឆ្នាំ ដោយឈ្មោះ លី ម៉ី និងពក្ខពួកឃុបឃិតគ្នាជាប្រព័ន្ធរៀបចំឯកសារក្លែងបន្លំរំលោភយកដីទាំងស្រស់ៗ. - ស.ស.យ.ក ខេត្តកំពង់ស្ពឺ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងដាក់ចេញទិសដៅសម្រាប់ឆ្នាំ២០២៦ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​​ បានអញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ បន្តចុះសួរសុខទុក្ខ ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យលេបត្របាក់ឆាបឆេះផ្ទះអស់ស្ទើរទាំងស្រុងក្នុង​មូលដ្ឋាន​ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ... - រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រារព្ធពិធីបុណ្យមាឃបូជា យ៉ាងអធិកអធម នៅវត្តមុនីរង្សីវត្តនារាម (វត្តម្រុំខាងជើង) - តើលោក ខូវ ឡាយតិច ជានរណា? បានជាសាងសង់ផ្ទះនិងឃ្លាំងជាប់ជើងភ្នំក្រឡាបឹង បានយ៉ាងរលូន តែអាជ្ញាធរ និងជំនាញពាក់ព័ន្ធហាក់ដូចមិនអើពើសោះ ស្ថិតនៅក្នុងឃុំធម្មអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ.. - អភិបាលខេត្តកំពង់ស្ពឺជំរុញឲ្យមន្ត្រីជំនាញបច្ចេកទេសពន្លឿនការស្ថាបនាផ្លូវឡើងភ្នំខ្នងផ្សារ ខណៈទីតាំងផ្ដល់ព័ត៌មាននិងហេដ្ឋារចនាសម្ព័ន្ធនានានៅដំណាក់ដំរីរួចរាល់ជាស្ថាពរ. - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំការងារជំនាញមន្ទីស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដើម្បីឲ្យ កាន់តែ មានប្រសិទ្ធិភាពខ្ពស់បន្ថែមទៀត ក្នុងការបង្ការ បង្ក្រាប ទប់ស្កាត់ និងបទល្មើសនានា... - ដីព្រៃឡង់រាប់រយហិចតាត្រូវបានមេឈ្មួញ គុបគិតគ្នាដាក់គ្រឿងចក្រឈូសឆាយនឹងកាប់ទន្រ្ទានយកធ្វើជាកម្មសិទ្ធិ តែមន្រ្តីជំនាញបរិស្ដានហាក់គ្មានវិធានការអ្វីសោះ..

ល្បែងស៊ីសងគ្រប់ប្រភេទបង្គប់ក្នុង​កាសកាស៊ីណូ ដែរមានផ្លាកយីហោ 33 នៅ​ជិត​ចច្រកទ្វារព្រំដែនអន្តរជាតិស្វាយអាង៉ោយ បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ ចូល​លេង​យ៉ាង​ពេញបន្ទុក ហ៊ាន​ប្រឆាំង​បទបញ្ជា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា..!!

ល្បែងស៊ីសងគ្រប់ប្រភេទបង្គប់ក្នុង​កាសកាស៊ីណូ ដែរមានផ្លាកយីហោ 33 នៅ​ជិត​ចច្រកទ្វារព្រំដែនអន្តរជាតិស្វាយអាង៉ោយ បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ ចូល​លេង​យ៉ាង​ពេញបន្ទុក ហ៊ាន​ប្រឆាំង​បទបញ្ជា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា..!!

ខេត្តព្រៃវែង÷កាស៊ីណូ​ដែរមានផ្លាកយីហោ 33 ចាប់ផ្ដើម​ដំណើរការ​វិញ​ហើយនៅល្បែង បញ្ជាល់មាន់ បៀ​រ អាប៉ោង និងហ្គេមបាញ់ត្រីចាប់ផ្ដើមបើកទ្វារទទួលភ្ញៀវជាតិនិងអន្តរជាតិចូលលេងល្បែងស៊ីសង យ៉ាង​គគគគ្រឹកគគ្រេ ស្ថិតនៅភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

តាមប្រជាពលរដ្ឋឲ្យដឹងថា បុគ្គល​ដែល​ហ៊ាន​បើក​ល្បែង​នេះ ប្រហែលជា​មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​បិទបាំង​នៅ​ពីក្រោយ ហើយមើទៅ ទើប​ហហ៊ានបើកលេងយ៉ាងរំភើយដូច្នេះ! ទោះបី​សម្ដេចក្រឡាហោមសខេង និង សម្តេច​អគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន បាន​ប្រកាស​បិទ​ល្បែង​ស៊ីសងគ្រប់​ប្រភេទ ទូទាំង​ប្រទេស! ចុះហេតុអ្វី បានលោកវីរៈសេនីយ៍ឯក សួន សំអឿន អធិការនគរបាល​ស្រុក​កំពុងត្របែក និង​លោក យ៉ាវ សានិន អភិបាល​ស្រុក​កំត្របែក ធ្វើមិនដឹងមិនឮបណ្តែតបណ្តោយ​ឲ្យមាន​ល្បែងភ្នាល់​ដាក់លុយ​សុីសង​ខុសច្បាប់ ក្នុង​មូលដ្ឋាន​របស់​ខ្លួន ហើយ​មាន​អ្នកចូលរួម​លេងល្បែង បញ្ជាល់មាន់ បៀរអាប៉ោង ហ្គេមបាញ់ត្រី យ៉ាង​ពពាក់ពពូន ស្រែក​ហ៊ោ​កញ្ជៀ​វ យ៉ាងទ្រហឹងនៅ​ជិត​ច្រកទ្វារ​អអន្តរជាតិព្រំដែស្វាយអាងោ៉ង បង្កប់​ក្នុង​កាកាស៊ីណូដែលមានផ្លាកយីហោ33 ស្ថិតនៅភូមិរោង​ ឃុំ​ចាម ស្រុក​កំត្របែក ដោយ​សេរី មិន​ខ្វល់​អ្វី​ទាំងអស់ បញ្ហា​នេះអាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ថ្នាក់ស្រុក ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេខេត្តព្រៃវែង មិន​ខ្វល់​ពី​អានុសាសន៍​សម្តេច​តេជោ ហ៊ុន សែន បាន​ចេញ​ចរាចរណ៍​ថ្មីៗ ណែនាំ​ឲ្យ​បិទ​ល្បែង​គ្រប់​ប្រភេទ ទូទាំង​ប្រទេស បែរ​ជា​ម្ចាស់​កាកាស៊ីណូដែលមានផ្លាកយីហោង33 ហ៊ាន​ផ្គើន​បទបញ្ជា ប្រមុខ​ថ្នាក់ដឹកនាំ​កម្ពុជា​ទៅ​វិញ ប្រហែលជាម្ចាស់កាស៊ីណូដែលមានផ្លាកយីហោ33 នេះយកជ្រូកខ្វៃ លុយសែនបាំងភ្នែកអ្នកតាម្ចាស់ស្រុកម្ចាស់ខេត្តអស់ហើយមើលទៅ ទើបបានជាពុំមានឃើញមន្ត្រីអាជ្ញាធរណាហ៊ានធ្វើការបង្ក្រាបល្បីស៊ីសងនេះឡើយ។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធក្នុងស្រុកកំត្របែក និងភ្ញាក់ពីដំណេកលុបមុខ សិតសក់ ឆ្លុះកញ្ចក់ មើលខ្លួនឯងថា បច្ចុប្បន្នខ្លួនមានតួនាទីអ្វី ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនិងបម្រើផលប្រយោជន៍ជាតិទាំងមូលនិងបញ្ជាស់អំពើចោរកម្មអសកម្មភាពដូចជា៖ចោរលួច-ឆក់-ប្លន់-គាស់ផ្ទះប្រជាពលរដ្ឋនិងអំពើហិង្សាក្នុងគ្រួសារផ្សេងៗជាដើម ព្រោះថា ល្បែងគឺជាដើមចមបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាន។ល។ល។

​ហេតុនេះហើយ​ទើប ប្រជាពលរដ្ឋ​អំពាវនាវ​សុំឲ្យ​លោក ឯកឧត្តមឧត្តមសេនីយ៍ទោ ព្រំ សន្ធរ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង​ លោក ជា សុមេធី អអភិបាលខេត្តព្រៃវែង សុំជួយ ដាក់បទបញ្ជាឲ្យមន្ត្រីថ្នាក់ក្រោមមានវិធានការក្នុងការបង្ក្រាបបទល្មើសល្បែងស៊ីសងក្នុងកាស៊ីណូខាងលើនេះផង។

ដើម្បីឱ្យស្របតាមតាម​គោលនយោបា​យ ភូមិ/ឃុំមានសុវត្ថិភាពទាំង៧ចំណុច របស់ប្រមុខរាជរដ្ឋាភិបាលដែល​បានដាក់​ចេញអោយក្រសួងមហាផ្ទៃ​ អនុវត្តនោះផងទាន។

ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់កាស៊ីណូដែលមានផ្លាកយីហោប33 រៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!