ទាន់ហេតុការណ៍
សង្ស័យអាជ្ញាធរនឹងសមត្ថកិច្ចខ្លាចអំណាចម្ចាស់ទីតាំងលេងល្បែងសងមួយកន្លែងនេះទេដឹង.! - គ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA)ចុះពិនិត្យនិងព្យាបាលជំងឺទូទៅដល់ប្រជាពលរដ្ឋជិត ៤នាក់ ក្នុងខេត្តកំពង់ស្ពឺ. - អតីតយោធិនពិការ លោក ឡេង សារឿន ដង្ហើយហៅរកយុត្ដិធម៌ ពីសម្ដេចតេជោ និងសម្ដេចធិបតី ក្នុងទំនាស់ដីធ្លីដ៏រាំរៃជាង ១២ឆ្នាំ ដោយឈ្មោះ លី ម៉ី និងពក្ខពួកឃុបឃិតគ្នាជាប្រព័ន្ធរៀបចំឯកសារក្លែងបន្លំរំលោភយកដីទាំងស្រស់ៗ. - ស.ស.យ.ក ខេត្តកំពង់ស្ពឺ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងដាក់ចេញទិសដៅសម្រាប់ឆ្នាំ២០២៦ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​​ បានអញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ បន្តចុះសួរសុខទុក្ខ ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យលេបត្របាក់ឆាបឆេះផ្ទះអស់ស្ទើរទាំងស្រុងក្នុង​មូលដ្ឋាន​ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ... - រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រារព្ធពិធីបុណ្យមាឃបូជា យ៉ាងអធិកអធម នៅវត្តមុនីរង្សីវត្តនារាម (វត្តម្រុំខាងជើង) - តើលោក ខូវ ឡាយតិច ជានរណា? បានជាសាងសង់ផ្ទះនិងឃ្លាំងជាប់ជើងភ្នំក្រឡាបឹង បានយ៉ាងរលូន តែអាជ្ញាធរ និងជំនាញពាក់ព័ន្ធហាក់ដូចមិនអើពើសោះ ស្ថិតនៅក្នុងឃុំធម្មអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ.. - អភិបាលខេត្តកំពង់ស្ពឺជំរុញឲ្យមន្ត្រីជំនាញបច្ចេកទេសពន្លឿនការស្ថាបនាផ្លូវឡើងភ្នំខ្នងផ្សារ ខណៈទីតាំងផ្ដល់ព័ត៌មាននិងហេដ្ឋារចនាសម្ព័ន្ធនានានៅដំណាក់ដំរីរួចរាល់ជាស្ថាពរ. - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំការងារជំនាញមន្ទីស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដើម្បីឲ្យ កាន់តែ មានប្រសិទ្ធិភាពខ្ពស់បន្ថែមទៀត ក្នុងការបង្ការ បង្ក្រាប ទប់ស្កាត់ និងបទល្មើសនានា... - ដីព្រៃឡង់រាប់រយហិចតាត្រូវបានមេឈ្មួញ គុបគិតគ្នាដាក់គ្រឿងចក្រឈូសឆាយនឹងកាប់ទន្រ្ទានយកធ្វើជាកម្មសិទ្ធិ តែមន្រ្តីជំនាញបរិស្ដានហាក់គ្មានវិធានការអ្វីសោះ..

ស្នងការនគរបាលខេត្តបាត់ដំបង នឹងបើកការស៊ើបអង្កើតទង្វើមេប៉ុស្តិ៍នគរបាលឃុំដូនបា ស្រុកគាស់ក្រឡ បំពានច្បាប់ជាតិ

ស្នងការនគរបាលខេត្តបាត់ដំបង នឹងបើកការស៊ើបអង្កើតទង្វើមេប៉ុស្តិ៍នគរបាលឃុំដូនបា ស្រុកគាស់ក្រឡ បំពានច្បាប់ជាតិ

បាត់ដំបង៖  លោក ចាន់ ពិសិដ្ឋ មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដូនបា ស្រុកគាស់ក្រឡ នឹងប្រឈមមុខវិធានការផ្លូវច្បាប់ ក្នុងទង្វើលោកប្រព្រឹត្តបំពានច្បាប់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយចូលកាន់កាប់ និងលួចលក់ទ្រព្យសម្បត្តិស្របច្បាប់របស់អ្នកដទៃ។

វិធានការផ្លូវច្បាប់បែបនេះរបស់ស្នងការនគរបាលខេត្តបាត់ដំបង ត្រូវបានលោកវរសេនីយ៍ឯក អ៊ឹម កុសល អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង  លើកឡើងកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា ស្នងការនគរបាលខេត្តនឹងបើកការស៊ើបអង្កេតលើលោក ចាន់ ពិសិដ្ឋ មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដូន បន្ទាប់ពីទទួលរងកាចោទប្រកាន់ថា បានទន្ទ្រានកាន់កាប់ និងលួចលក់ដីរបស់អ្នកដទៃ ទាំងរំលោភច្បាប់ ដែលលោកធ្លាប់ដឹង។

ទង្វើខុសច្បាប់របស់លោក បានលេចឡើងនៅពេលអ្នកសារព័ត៌មានស៊ើបអង្កេតពីកម្មសិទ្ធិដីស្របច្បាប់របស់ក្រុមហ៊ុន អេហ្រ្គីខ័លឈ័រ ហ្រ្គីនហ្វៀល ដែលជាក្រុមហ៊ុនរកស៊ីនៅក្នុងព្រះរាជាណាចក្រកម្ពុជា រាប់ទសវត្សរ៍ ទើបបានដឹងពីទង្វើល្មើសច្បាប់របស់លោកមេប៉ុស្តិ៍នគរបាលឃុំដូនបា តាមរយៈការស្រាវជ្រាវ ហើយទទួលបានឯកសារជាច្រើន។

ការស្រាវជ្រាវបានរកឃើញឯកសារទិញ-លក់ដី ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៥ និងចុះហត្ថលេខាដោយលោក អ៊ុក សារឿន មេឃុំឆ្នាល់មាន់ បានបង្ហាញថា តំណាងភាគីក្រុមហ៊ុនបានសហការជាមួយអាជ្ញាធរឃុំឆ្នាល់មាន់ និងបានពិនិត្យលើទីតាំងដីជាក់ស្តែង ហើយបានដឹងពីបុគ្គលមួយចំនួនកំពុងធ្វើសកម្មភាពរំលោភបំពានយកដីក្រុមហ៊ុនវិនិយោគបរទេស ដែលក្នុងនោះក៏មានឈ្មោះ លោក ចាន់ ពិសិដ្ឋ មេប៉ុស្តិ៍នគរបាលឃុំដូនបា ផងដែរ។

 

ចំណែកប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ក្នុងឃុំដូនបាវិញ បានរៀបរាប់ប្រាប់ថា លោក ចាន់ ពិសិដ្ឋ មេប៉ុស្តិ៍ឃុំដូនបា កំពុងតែកាន់កាប់ និងបានលួចលក់ដីក្រុមហ៊ុនឯកជនទាំងបំពានច្បាប់មែន។

តាមច្បាប់ស្តីពីនគរបាលជាតិ លោក ចាន់ ពិសិដ្ឋ គឺជាមន្ត្រីនគរបាលយុត្តិធម៌ តាមរយៈការបណ្តុះបណ្តាលចំណេះដឹងផ្នែកច្បាប់ជាមូលដ្ឋាន ដើម្បីចេះដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។

អ្នកភូមិដែលយល់ច្បាប់ និងអាជ្ញាធរមូលដ្ឋាន ដែលស្គាល់មេប៉ុស្តិ៍រូបនេះ បានបកស្រាយបែបចំអកថា លោក ចាន់ ពិសិដ្ឋ ជាអ្នកចេះដឹងផ្នែកច្បាប់ម្នាក់ដែរ តែបែរជាថ្លើមធំពាសមេឃ ហ៊ានចូលកាន់កាប់ និងលួចលក់ទ្រព្យសម្បត្តិស្របច្បាប់របស់អ្នកដទៃយ៉ាងគឃ្លើន  និងកំពុងតែជាន់ឈ្លីបទបញ្ជារបស់ថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីវិធានការគោរពច្បាប់ជាតិ។

ចំណែកប្រភពព័ត៌មានជាច្រើន បានបង្ហើបឲ្យដឹងផងដែរថា  កាលពីពេលកន្លងទៅថ្មីៗនេះ លោក ចាន់ ពិសិដ្ឋ ក៏ធ្លាប់បានអួតក្តែងៗថា រូបលោកពិតជាមានដីស្ថិតនៅលើដីក្រុមហ៊ុនឯកជនពិតប្រាកដមែន ហើយបានទិញ-លក់ ជាមួយអ្នកដទៃ ដោយមិនចាំបាច់ធ្វើលិខិតស្នាមក៏មានដែរ គ្រាន់តែចរចាគ្នា គឺប្រគល់លុយរួចជាការស្រេច។

លោក ចាន់ ពិសិដ្ឋ មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដូនបា អត្តលេខ២១៨២០ មិនអាចសុំការបកស្រាយបំភ្លឺបានទេ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រោយពីប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានផ្សាយទង្វើល្មើសច្បាប់របស់លោក។

ពាក់ព័ន្ធករណីនេះ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២  លោកវសេនីយ៍ឯក អុឹម កុសល អ្នកនាំពាក្យស្នងការនគរបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ស្នងការនគរបាលខេត្តបាត់ដំបង នឹងបើកការស៊ើបអង្កេតករណីលោក ចាន់ ពិសិដ្ឋ បានប្រព្រឹត្តទង្វើបំពានច្បាប់ ដោយចូលកាន់កាប់ និងលួចលក់ដីអ្នកដទៃទាំងបំពានច្បាប់។

តាមតម្រុយទទួលបានពីមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា លោកឧត្តមសេនីយ៍ទោ សាត គឹមសាន  ស្នងការនគរខេត្តបាត់ដំបង នឹងចាត់បញ្ជូនមន្ត្រីអធិការកិច្ចឲ្យបើកការស៊ើបអង្កេត និងមានវិធានការផ្លូវច្បាប់ លើមន្ត្រីនគរបាលជាតិ ដូចជាឈ្មោះ ចាន់ ពិសិដ្ឋ ដែលបាននិងប្រព្រឹត្តទង្វើបំពានច្បាប់៕

 

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!