ទាន់ហេតុការណ៍
កំពង់ស្ពឺសង្ក្រាន្ត រយៈពេលបីថ្ងៃ មានភ្ញៀវទេសចរមកលេងកម្សាន្ត ប្រមាណជិត២លាន      - ភ្ញៀវទេសចរណ៍ចំនួនប្រមាណ ៦០៥,០០០នាក់ ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្រ្កាន្តថ្ងៃទី២ ជាពិសេសចូលរួមលេងល្បែងប្រជាប្រិយខ្មែរដ៏ច្រើនសំបូរបែប - ដ្ឋបាលខេត្តកំពង់ស្ពឺ បើកព្រឹត្តិការណ៍ "កំពង់ស្ពឺសង្ក្រាន្ត" យ៉ាងអធិកអធម ជាមួយការដង្ហែព្រ័ត្រយក្ស - អ្នកវិនិយោគិនចិនគ្រោងបោះទុន៥លានដុល្លា ដើម្បីវិនិយោគសាកល្បងលើវិស័យគ្រប់គ្រងនិងកែច្នៃកាកសំណល់ចេញពីរោងចក្រ សហគ្រាសនៅខេត្តកំពង់ស្ពឺ - ក្រោមការដឹកនាំផ្ទាល់របស់លោក ស្រេង វុទ្ធា ព្រះរាជ្ញារងសហការជាមួយរដ្ឋបាលស្រុកជាំក្សាន្ដ នឹងកម្លាំងចម្រុះចុះប្រតិបត្តិការ បង្រ្កាប់ទីតាំងសិប្បកម្មកែឆ្នៃឈើ ជាច្រើនកន្លែង..! - ប្រហែលអាងខ្សែអ្នកធំហើយបានជាហ៊ានបុកគ្រិះសាងសង់សំណង់រឹងមាំចូលក្នុងសមុទ្រ បំពានច្បាប់យ៉ាងគោឃ្លើន តែចំណាត់ការរបស់អាជ្ញាធរហាក់មានភាពធូរលង់... - សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាបានជាបន្តបន្ទាប់ចំនួន ៧នាក់ ពាក់ព័ន្ធគ្រឿងញៀន និងដកហូតវត្ថុតាងមួយចំនួន.. - សង្ស័យអាជ្ញាធរនឹងសមត្ថកិច្ចខ្លាចអំណាចម្ចាស់ទីតាំងលេងល្បែងសងមួយកន្លែងនេះទេដឹង.! - គ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA)ចុះពិនិត្យនិងព្យាបាលជំងឺទូទៅដល់ប្រជាពលរដ្ឋជិត ៤នាក់ ក្នុងខេត្តកំពង់ស្ពឺ. - អតីតយោធិនពិការ លោក ឡេង សារឿន ដង្ហើយហៅរកយុត្ដិធម៌ ពីសម្ដេចតេជោ និងសម្ដេចធិបតី ក្នុងទំនាស់ដីធ្លីដ៏រាំរៃជាង ១២ឆ្នាំ ដោយឈ្មោះ លី ម៉ី និងពក្ខពួកឃុបឃិតគ្នាជាប្រព័ន្ធរៀបចំឯកសារក្លែងបន្លំរំលោភយកដីទាំងស្រស់ៗ.

តើលោក អ៊ុំ ប៉ូល័​ក្ខ ប្រធាន​ច្រកទ្វា​ទ្វេភាគី កម្ពុជា-វៀតណាម ម៉ឺន​ជ័យ ប្រព្រឹត្តនូវអំពើពុករលួយឃុបឃិតជាមួយឈ្មួញ ខណៈប្រជាពលរដ្ឋបានលើកឡើងថា លោកបានបើកដៃឲ្យឈ្មួញដឹកជញ្ជូនបទល្មើស​ធ្យូងឆ្លងដែនទៅវៀតណាម និង​ទំនិញគេចពន្ធ​ផ្សេង​ទៀត​ចរាចរណ៍​ឆ្លងកាត់​ទាំង​យយប់ ដែលធ្វើឱ្យបាត់បង់ប្រាក់ចំណូលពន្ធរដ្ឋយ៉ាងធ្ងន់ធ្ងរ..!!

តើលោក អ៊ុំ ប៉ូល័​ក្ខ ប្រធាន​ច្រកទ្វា​ទ្វេភាគី កម្ពុជា-វៀតណាម ម៉ឺន​ជ័យ ប្រព្រឹត្តនូវអំពើពុករលួយឃុបឃិតជាមួយឈ្មួញ ខណៈប្រជាពលរដ្ឋបានលើកឡើងថា លោកបានបើកដៃឲ្យឈ្មួញដឹកជញ្ជូនបទល្មើស​ធ្យូងឆ្លងដែនទៅវៀតណាម និង​ទំនិញគេចពន្ធ​ផ្សេង​ទៀត​ចរាចរណ៍​ឆ្លងកាត់​ទាំង​យយប់ ដែលធ្វើឱ្យបាត់បង់ប្រាក់ចំណូលពន្ធរដ្ឋយ៉ាងធ្ងន់ធ្ងរ..!!

 

ខេត្ត​ព្រៃវែង​៖ តើលោក អ៊ុំ ប៉ូល័​ក្ខ ប្រធាន ច្រកទ្វារទ្វេភាគីកម្ពុជា-វៀតណាម ម៉ឺនជ័យ ក៏ដូចជា ស្នាក់ការគយប្រចាំច្រកម៉ឹនជ័យ នឹងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ទៅណាបាត់អស់ ឬមួយក៏បានទទួលលាភសក្ការៈដ៏សន្ធឹកសន្ធាប់ពីក្រុមឈ្នួញ.?

ទើបមានការិះគន់ និងសង្ស័យថាមានការប្រព្រឹត្តអំពើពុករលួយ ក្រោមការធ្វើមិនដឹងលឺ បើកដៃឱ្យក្រុមឈ្មួញនាំទំនិញគេចពន្ធឆ្លងដែន​ចូល​ប្រទេស​វៀតណាម និង​ពី​ប្រទេស​វៀតណាម ចូលមក ​កម្ពុជា តាមច្រកទ្វារទ្វេភាគីកម្ពុជា-វៀតណាម ម៉ឺន​ជ័យ ជា​រៀងរាល់​យប់​ ដើម្បីជាថ្នូរនិងការទទួលបាននូវលាភសក្ការៈ ចែកគ្នាដាក់ហោប៉ៅ។

​ជាក់ស្តែង កាលពី​ថ្ងៃ​ទី​២៨,២៩ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ ចំណុចច្រកទ្វារភាគី កម្ពុជា-វៀតណាម ម៉ឺន​ជ័យ ត្រូវ​គេ​ឃើញ​មាន​ដាក់​បារាស់​បំភ្លឺ​ដោយ​បំពូលភ្លើង​ជាច្រើន និង​ដាក់​ខ្សែរ​បារាស់​ទទឹង​ផ្លូវ​មាន​ដាក់​កុងត្រូល​ឱ្យ​មន្ត្រីនគរបាល​មួយចំនួន​នៅ​ចាំ​យាម​ចំណុច​ប៉ុស្តិ៍ ដែល​ស្ថិតនៅ​ភូមិ​-​ឃុំ ក្រ​បៅ ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង​។ នៅ​ច្រកទ្វា​រទ្វេភាគី កម្ពុជា វៀតណាម ម៉ឺន​ជ័យ តាំង​ពី​ព្រលប់​រហូតទល់​ភ្លឺ​តែម្តង ចាំ​រាប់​ក្បាល់​ឡាន​ដឹក​ទំនិញ​ចេញ​ចូល​តាម​ច្រក​ទ្វារទ្វេភាគី កម្ពុជា វៀតណាម ម៉ឺន​ជ័យ ខាងលើនេះ​។​

​ប្រភពពីប្រជាពលរដ្ឋរស់នៅភូមិ​ក្នុង​ ឃុំ​ក្របៅ​ បានឲ្យដឹង​ទៀតថា លោក អ៊ុំ ប៉ូល័​ក្ខ ដែល​ជា​ប្រធាន​ស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វា​រភាគី កម្ពុជា-វៀតណាម ម៉ឺន​ជ័យ រូប​នេះ​មួយរយៈ​នេះ​ត្រូវបាន​គេ​សង្កេតឃើញថា​ទំនិញ​គ្រប់​ប្រភេទ​ដែល​ដឹក​ឆ្លងកាត់​តាម​ច្រកទ្វា​ទ្វេភាគ្គី​ម៉ឺន​ជ័យ និង​ស្រុក​តឹង​បៀ​ន​ខេត្ត​តៃនិញ​ប្រទេស​វៀតណាម ជារៀងរាល់ថ្ងៃយប់។

​ជាក់ស្តែង ទំនិញ​ដែល​ដឹកជញ្ជូន​នាំចេញ រឺ​ចូល​ពី​ប្រទេស​មហាមិត្ត​ពី​វៀតណាម​ចូល​មក​កម្ពុជា​នោះ នៅ​ពេល​ថ្ងៃ​មិនសូវ​មាន​ប៉ុន្មាន​ទេ តែ​បើ​ពេល​យប់​វិញ​នោះ គឺ​ដឹង​ថា​នាំគ្នា​ដឹក​ក្នុង​មួយ​យប់ៗ​ទល់​ភ្លឺ​តែម្តង​។

រឿងដែលហួសចិត្តនោះនៅព្រឹកថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ២០២២ មានមន្ត្រីប៉ូលីសម្នាក់​ប្រចាំ​ច្រក​ម៉ឺន​ជ័យ​ឈ្មោះ ស៊ា​ង ឡែន លេខ​ទូរស័ព្ទ 012353562)​បាន​មក​ប្រាប់​អ្នកកាសែត​ក្នុង​ស្រុក​ថា មេ​ខ្ញុំ​បញ្ជា​ថា​សុំឲ្យ​ប្រាប់​ក្រុមអ្នកកាសែត​ចាកចេញ​ពី​ទីតាំង​ច្រកទ្វា​ព្រំដែន​ម៉ឺន​ជ័យ ព្រោះ​គេ​ពិបាក​ឲ្យ​នាំ​ទំនិញ​ចេញចូល​ឆ្លងទៅ​ប្រទេស​វៀតណាម​។​

​ពាក់ព័ន្ធ​ករណី ទំនិញ​គេច​ពន្ធ​ដោយ​មាន​ការ​ឃុបឃិតគ្នា​ជា​ប្រព័ន្ជ​ដែល​មាន​មន្ត្រី​ឈរជើង​ប្រចាំការ​នៅ​ច្រកទ្វា​រទ្វេភាគី កម្ពុជា-វៀតណាម ម៉ឺន​ជ័យ ដូច​ជា​មន្ត្រី គយ នគរបាល​ទទួល​ផផ្នែកអន្តោប្រវែសន៍ និង​ប្រធាន​ស្នាក់ការ​ត្រួតពិនិត្យ លោក អ៊ុំ ប៉ូល័​ក្ខ ប្រជាពលរដ្ឋ​ថា មិនគួរ​មាន​ការសហការ​បបើកដៃឲ្យមាន​ទំនិញគេចពន្ធ​អត់ច្បាប់ ឲ្យ​ចរាចរណ៍​ដោយ​លួចលាក់​បែបនេះ​ទាល់​តែ​សោះ ព្រោះនេះ​ជា​ដើមហេតុ ដែល​ធ្វើឲ្យ​បាត់បង់​ចំណូល​ជាតិ​យ៉ាង​ធ្ងន់ធ្ងូ​។​

ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងពុំអាចសុំការបំភ្លឺពីលោក អ៊ុំ ប៉ូល័​ក្ខ ប្រធានច្រកទ្វារទ្វេភាគីកម្ពុជា-វៀតណាម ម៉ឺនជ័យ បានទេ ដោយពុំមានលេខទូរសព្ទទំនាក់ទំនង។

ប្រជាពលរដ្ឋ អំពាវ នឹងស្នើសូមអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសឯកឧត្តម ជា សុ​មេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង សូមជួយពិនិត្យមើល គយខេត្ត គយចល័ត នឹងលោក អ៊ុំ ប៉ូល័​ក្ខ ក៏ដូចជាមន្ត្រីអាជ្ញាធរពាក់ព័ន្ធផ្សេងៗទៀតក្នុងមូលដ្ឋាន ធ្វើយ៉ាងណាជួយរឹតបន្តឹងដល់មន្ត្រីថ្នាក់ក្រោមឱវាទលុបបំបាត់នូវរាល់អំពើពុករលួយនេះផង។

ជុំវិញព័ត៌មានលើកឡើងខាងលើនោះ តើជាការពិតដែរឬទេ.? ដើម្បីបញ្ចៀសនូវការភ័ន្តច្រឡំ ឬជាព័ត៌មានក្លែងក្លាយណាមួយនោះ.! អង្គភាពសារព័ត៌មានយើង ស្នើសុំឲ្យមានការបកស្រាយពីអាជ្ញាធរមានសមត្ថកិច្ចឬមន្ត្រីជំនាញពាក់ព័ន្ធ ដែលសារព័ត៌មានយើងគ្មានគោលបំណងធ្វើឲ្យប៉ះពាល់ដល់អាជ្ញាធរមូលដ្ឋាន,ឬបុគ្គលណាម្នាក់នោះឡើយក្រៅពីរផ្សព្វផ្សាយជាព័ត៌មានពិតជូនថ្នាក់ដឹកនាំលោកបានជ្រាបព័ត៌មានតែប៉ុណ្ណោះ អង្គភាពសារព័ត៌មានយើងសូមស្វាគមន៍ រង់ចាំទទួលការបកស្រាយពីរលោក អ៊ុំ ប៉ូល័​ក្ខ ឬមន្ត្រីពាក់ព័ន្ធនៅរៀងរាល់ម៉ោងធ្វើការ ដោយយោងច្បាប់ស្ដីពីរបបសារព័ត៌មាន៕

Filed in: សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!