ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

អុញនោះធ្លាយ លោក ខៀវ សារឿន ប្រធានស្នាក់ការគយចល័តតំបន់២ បង្វែរគោលដៅឱ្យក្រុមឈ្មួញ ទៅបង់លុយនៅផ្ទះរបស់គាត់..!!

អុញនោះធ្លាយ លោក ខៀវ សារឿន ប្រធានស្នាក់ការគយចល័តតំបន់២ បង្វែរគោលដៅឱ្យក្រុមឈ្មួញ ទៅបង់លុយនៅផ្ទះរបស់គាត់..!!

 

(ព្រៃវែង)៖ បើយោងតាមប្រភពពីក្រុមអាជីវករ អ្នករកស៊ីដឹកទំនិញ.រត់ពន្ធទំនិញ ឆ្លងដែនចេញចូលពីប្រទេសវៀតណាម មកកម្ពុជា នឹងពីកម្ពុជា ទៅប្រទេសវៀតណាម.! ។
បានបង្ហើបថាៈ ចាប់តាំងពីលោក ខៀវ សារឿន ចូលកាន់តំណែង ជាប្រធានស្នាក់ការតំបន់២ បង្ការនិងបង្ក្រាបបទល្មើសរត់ពន្ធ នោះមក.!។

គឺលោក ខៀវ សារឿន បានប្ដូរប្រព័ន្ធបង់លុយខុសពីមុន ក្នុងបំណងរក្សាការសម្ងាត់ កុំឱ្យបែកធ្លាយដល់អ្នកកាសែត!។

ដោយលោក ខៀវ សារឿន បានកំណត់ឱ្យអាជីវករ ទៅបង់លុយដាក់ខែ នៅផ្ទះរបស់លោក ផ្ទាល់ស្ថិតនៅភូមិពានី ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

សេចក្ដីរាយការណ៍បានឲ្យដឹងថាៈ កាលពីជំនាន់លោក ផែន ភឿន ជាប្រធានស្នាក់ការតំបន់២!។
គឺមានការកំណត់យកលុយពីអាជីវករ ដាក់ហោប៉ាវដែរ ប៉ុន្តែមិនច្រើន ហើយក៏មិនតឹងតែង ដូចលោក ខៀវ សារឿន នៅពេលនេះដែរ។

លុះដល់កំឡុង ពាក់កណ្ដាលឆ្នាំ២០២២ លោក ផែន ភឿន បានចូលនិវត្តន៍បាត់ទៅ ហើយលោក ខៀវ សារឿន ក៏ចូលកាន់តំណែងជាប្រធានស្នាក់ការតំបន់២ បង្ការនិងបង្ក្រាប បទល្មើសរត់ពន្ធ ជំនួស! ។

ក្រោយបានតំណែងនេះភ្លាម លោក ខៀវ សារឿន បានរៀបចំប្រព័ន្ធគ្រប់គ្រងថ្មី ដោយគាបយកលុយពីអាជីវករ អ្នកដឹកទំនិញពីវៀតណាមចូលខ្មែរ ច្រើនជាងមុន ជាហេតុនាំឱ្យពួកគាត់ រកប្រាក់ចំណេញលែងបាន!។

បើតាមក្រុមឈ្មួញលោក ខៀវ សារឿន ប្រធានស្នាក់ការតំបន់២ បានកំណត់យកលុយពីពួកគាត់ សម្រាប់រថយន្តធុនតូច ក្នុង១ជើងៗចំនួន២០ម៉ឺនរៀលជាកំហិត!។
រថយន្តធុនមធ្យម យកចាប់ពី៣០ម៉ឺនរៀលទៅ៥០ម៉ឺនរៀល ក្នុង១ជើង រថយន្តធុនធំ យកចាប់ពី៥០ម៉ឺនរៀល ទៅ៨០ម៉ឺនរៀលក្នុង១ជើង។

ក្នុងនោះ បើសម្រាប់រថយន្តដឹកទំនិញសំខាន់ៗដូចជាគ្រឿងដែក គ្រឿងម៉ាស៊ីន ចេញពីវៀតណាម ចូលមកខ្មែរ។
ដោយឆ្លងកាត់ផ្លូវជាតិលេខ១ គឺលោក ខៀវ សារឿន កំណត់យកច្រើន រហូតដល់រាប់រយ រាប់ពាន់ដុល្លារឯណោះ ក្នុង១ជើងៗ។

ជាក់ស្ដែងៈ អាជីវករអ្នកដឹកទំនិញ ពីវៀតណាម ចូលមកខ្មែរ តាមច្រកទ្វារព្រំដែនអន្តរជាតិចក្រី។
ដោយប្រើរថយន្តចំណុះ៥តោន គឺត្រូវបានលោក ខៀវ សារឿន កំណត់យកក្នុង១ជើងចំនួន២០ម៉ឺនរៀលជាកំហិត។

ពោលគឺ ការបង់លុយទាំងនោះ មិនដែលមានក្រដាសស្នាម ឬចុងសន្លឹក បង្កាន់ដៃបង់ពន្ធចូលរដ្ឋអ្វីទេ។

ហើយក៏មិនមែន ដឹក១ជើងបង់១ជើង នៅស្នាក់ការគយចល័ត ផ្លូវជាតិលេខ១ នៅត្រង់ចំណុចឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដូចមុនៗនោះឡើយ។

ព្រោះឥឡូវលោក ខៀវ សារឿន គិតជាខែ និងរាប់ជើងឡាន ដោយស្នាក់ការគយចល័ត ផ្លូវជាតិលេខ១ នៅត្រង់ចំណុចឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង គ្រាន់តែជាកន្លែងពិនិត្យឯកសារ និងរាប់ក្បាលឡានប៉ុណ្ណោះ។

ដើម្បីគាបឱ្យក្រុមឈ្មួញ ទៅបង់លុយនៅផ្ទះរបស់លោក ខៀវ សារឿន ស្ថិតនៅភូមិពានី ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង យ៉ាងទៀងទាត់!។

រាល់ការចោទប្រកាន់ទាំងនេះ នៅព្រឹកទី២៤ ខែធ្នូ ឆ្នាំ២០២២នេះអ្នកសារព័ត៌មានយើងមិនសុំការបកស្រាយបំភ្លឺណាមួយពីរ លោក ខៀវ សារឿន ប្រធានស្នាក់ការគយតំបន់២ បង្ការនិងបង្ក្រាបបទល្មើសរត់ពន្ធ បានទេ ដោយពុំមានលេខទូរសព្ទទំនាក់ទំនង។

ករណីខាងលើនេះគេសង្កេតឃើញថាៈ រាល់ថ្ងៃក្រុមឈ្មួញជាច្រើននាក់ មានទាំងខ្នាតតូច និងខ្នាតធំ!។
បាននាំគ្នាសម្រុកដឹកជញ្ជូនទំនិញផ្សេងៗដូចជា.គ្រឿងដែក.គ្រឿងជ័រ.ឥវ៉ាន់ចាប់ហួយ.បន្លែផ្លែឈើ.ត្រីសាច់.ចេញពីវៀតណាម ចូលមកកម្ពុជា ដោយគេចពន្ធនិងបង់ពន្ធមិនគ្រប់ តាមច្រកទ្វារព្រំដែននានា ទាំងថ្ងៃទាំងយប់គ្មានឈប់ឈរ។

ជាហេតុនាំឱ្យសមត្ថកិច្ចជំនាញ ដេកចាំទទួលផលស្រាប់ៗ យ៉ាងច្រើនសន្ធឹកសន្ធាប់ជាថ្នូរ និងមិនបង្ក្រាប
ទំនិញគេចពន្ធ ឬផាកពិន័យចូលរដ្ឋ។

ជុំវិញព័ត៌មានលើកឡើងខាងលើនោះ តើជាការពិតដែរឬទេ.? ដើម្បីបញ្ចៀសនូវការភ័ន្តច្រឡំ ឬជាព័ត៌មានក្លែងក្លាយណាមួយនោះ.! អង្គភាពសារព័ត៌មានយើង ស្នើសុំឲ្យមានការបកស្រាយពីលោក ខៀវ សារឿន ប្រធានស្នាក់ការគយតំបន់២ ឬមន្ត្រីជំនាញពាក់ព័ន្ធ ដែលសារព័ត៌មានយើងគ្មានគោលបំណងធ្វើឲ្យប៉ះពាល់ដល់អាជ្ញាធរមូលដ្ឋាន,ឬបុគ្គលណាម្នាក់នោះឡើយក្រៅពីរផ្សព្វផ្សាយនៅព័ត៌មានដែលអាជីវករនិងក្រុមឈ្មួញបានលើកឡើងនឹងជូនថ្នាក់ដឹកនាំលោកបានជ្រាបជាព័ត៌មានតែប៉ុណ្ណោះអង្គភាពសារព័ត៌មានយើងសូមស្វាគមន៍ រង់ចាំទទួលការបកស្រាយពីរសាមុីខ្លួនឬមន្ត្រីពាក់ព័ន្ធនៅរៀងរាល់ម៉ោងធ្វើការ ដោយយោងច្បាប់ស្ដីពីរបបសារព័ត៌មានផងដែរ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!