ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

សូមលោក អាំ ធូរ អធិការស្រុកលើកដែក សូមមេត្តាជួយពិនិត្យមើលល្បែងស៊ីសងប្រភេទអនឡាញ មាន់ជល់តាមកញ្ចក់ទូរទស្សន៍ នេះផង កំពុងបើកដំណើរការឡើងវិញក្នុងដែនរបស់លោកគ្រប់គ្រង (ជៀសវាងគេងមិនលក់ធ្វើជាសម្រ្តានលក់)..!!

សូមលោក អាំ ធូរ អធិការស្រុកលើកដែក សូមមេត្តាជួយពិនិត្យមើលល្បែងស៊ីសងប្រភេទអនឡាញ មាន់ជល់តាមកញ្ចក់ទូរទស្សន៍ នេះផង កំពុងបើកដំណើរការឡើងវិញក្នុងដែនរបស់លោកគ្រប់គ្រង (ជៀសវាងគេងមិនលក់ធ្វើជាសម្រ្តានលក់)..!!

ខេត្តកណ្តាល៖ សេចក្តីរាយការណ៍បានអោយដឹងថា រាល់ថ្ងៃនេះមានល្បែងសុីសងប្រភេទអនឡាញមាន់ជល់តាមកញ្ចក់ទូរទស្សន៍នឹងឆ្នោតឡូតូ បានដំណើរការឡើងវិញហើយនៅតាមឃុំមួយចំនួនក្នុងស្រុកលើកដែរ បន្ទាប់ពីផ្អាក់មួយរយះខ្លីនេះ ជាក់ស្តែងដូចជានៅក្នុងឃុំខ្ពបអាទៀវ នឹង ឃុំក្អមសំណជាដើម។

កំពុងតែផ្គើន​នឹងបទបញ្ជា​របស់​សម្ដេច​តេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ដ្រីនៃកម្ពុជា​​ ដែល​កាលពីថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ២០២២ សម្ដេច​បានបញ្ជាឲ្យបិទល្បែងស៊ីសងគ្រប់​ប្រភេទនៅកម្ពុជា​។

យោងតាមប្រភពព័ត៌មានមួយដែលអង្គភាពសារព័ត៌មាន (ស៊ីអិនធី ហតញូយ៍) ទទួលបានពីប្រជាពលរដ្ឋនៅរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣នេះ បានប្រាប់ថា មានល្បែងសុីសងប្រភេទអនឡាញមាន់ជល់តាមកញ្ចក់ទូរទស្សន៍នឹងឆ្នោតឡូតូ កំពុងតែបើកលេងយ៉ាងអនាធិបតេយ្យ​ដោយគ្មានអាជ្ញាធរណាមួយចុះមកបង្រ្កាបឡើយ ខណៈទីតាំងល្បែងអនឡាញខុសច្បាប់មួយកន្លែងនេះស្ថិតនៅក្នុងឃុំខ្ពបអាទៀវ នឹង ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល។

គួរបញ្ជាក់ផងដែរថា យោងទៅតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់់ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងកាលពីព្រឹកថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២២នេះថា ឲ្យមន្ត្រីពាក់ព័ន្ធគ្រប់រូបជាពិសេសមន្រ្តីថ្នាក់ក្រោមជាតិ ត្រូវ​បង្ក្រាបឲ្យអស់នូវល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាមួយនិងការព្រមានដកដំណែងថែមទៀតផង។

ពលរដ្ឋ និងអ្នកសារព័ត៌មានចាំមើលថា តើទីតាំងល្បែងស៊ីសងអនឡាញនេះ នឹងទៅជាយ៉ាងណា ហើយតើមន្ត្រីពាក់ព័ន្ធមានសមត្ថកិច្ចណាហ៊ានប្រឆាំងនិងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ពិសេសតើលោក វរសេនីយ៍ឯក អាំ ធូ អធិការស្រុកលើកដែក នឹងលោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក ហ៊ានចុះទៅបង្ក្រាបទីតាំងមួយនេះដែរឬទេ? អង្គភាពសារព័ត៌មាន (ស៊ីអិនធី ហតញូយ៍)នឹងធ្វើបច្ចុប្បន្នភាពបន្តទៀតថា តើទីតាំងល្បែងស៊ីសងប្រភេទអនឡាញមាន់ជល់តាមកញ្ចក់ទូរទស្សន៍នឹងឆ្នោតឡូតូនេះ នឹងទៅជាយ៉ាងណា?៕

Filed in: សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!