ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

ក្រោយពីសារព័ត៌មានមួយបានចុះផ្សាយថា: មានមនុស្សមួយក្រុមអង្គុយលេងល្បែងស៊ីសងនៅក្នុងសាលាសង្កាត់គោករការួចមក ប្រជាការពារភូមិ៤នាក់ប្រតិកម្មថាផ្សាយព័ត៌មានមិនពិត..!!

ក្រោយពីសារព័ត៌មានមួយបានចុះផ្សាយថា: មានមនុស្សមួយក្រុមអង្គុយលេងល្បែងស៊ីសងនៅក្នុងសាលាសង្កាត់គោករការួចមក ប្រជាការពារភូមិ៤នាក់ប្រតិកម្មថាផ្សាយព័ត៌មានមិនពិត..!!

រាជធានីភ្នំពេញ៖ ក្រោយពីមានសារព័ត៌មានមួយបានធ្វើការចុះផ្សាយថា: មានមនុស្សមួយក្រុមអង្គុយលេងល្បែងសុីសងក្នុងសាលាសង្កាត់គោករការួចមក ប្រជាការពារភូមិចំនួន៤នាក់បានប្រតិកម្មយ៉ាងខ្លាំង ដោយប្រជាការពារភូមិអះអាងថា ជារឿងមិនពិតនោះទេ គឺជាការអង្គុយជំនុំពិភាក្សាគ្នាដើម្បីរងចាំទទួលជនសង្ស័យ ក្នុងករណីបាញ់ប្រជាពលរដ្ឋឱ្យមានរបួស។

តាមការឱ្យដឹងពីប្រជាការពារភូមិក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បាននិយាយឱ្យដឹងថា កាលពីយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ កន្លងទៅឱ្យដឹងថា មានករណីបាញ់បោះ បណ្តាលឱ្យមានប្រជាពលរដ្ឋ រងរបួសចំជើង ហើយក្នុងនាមលោកជាប្រជាការពារភូមិបានចុះទៅជួយអន្តរាគមន៍និងរាយការណ៍ទៅសមត្ថកិច្ច ឃាត់ខ្លួនជនដៃដល់និងដឹកជនរងគ្រោះទៅសង្គ្រោះនិងព្យាបាល។ លោកជាប្រជាការពារភូមិក៏វិលត្រឡប់មកនៅរង់ចាំក្នុងសាលាសង្កាត់គោករកាដើម្បីចាំទទួលជនសង្ស័យ ដើម្បីសួរនាំ ហើយក្រុមរបស់លោកក៏អង្គុយជំនុំនិងពិភាក្សាគ្នារង់ចាំបងៗសមត្ថកិច្ចបញ្ជូនជនសង្ស័យមកដល់ ស្រាប់តែអស់លោកអ្នកសារព័ត៌មានធ្វើការផ្សព្វផ្សាយ ពីការលេងល្បែងសុីសងខុសច្បាប់ នៅក្នុងសាលាសង្កាត់គោករកាទៅវិញ។ដែលការផ្សាយរបស់របស់អស់លោកសារព័ត៌មានខុសពីការពិតទាំងស្រុង។

សូមស្ដាប់ការលើកឡើងរបស់បញ្ជាការពារភូមិ……

ជាចុងក្រោយក្នុងនាមលោកជាប្រជាការពារភូមិទាំង៤រូប សូមបដិសេធទាំងការចុះផ្សាយនេះ មិនមែនជាការពិតទេ ក្នុងនាមលោកជាប្រជាការពារភូមិ បំរើប្រជាពលរដ្ឋ និងសង្គមជាតិ មិនដែលយកកន្លែងស្នាក់ការ ឬសាលាសង្កាត់ជាកន្លែងលេងល្បែងនោះទេ។ សូមអស់លោកសារព័ត៌មានមុននិងចុះផ្សាយអ្វីមួយ សួរព័ត៌មាន និងស្រាវជ្រាវ ផ្សាយតែព័ត៌មានពិតបានហើយ។ ទើបសមជាកញ្ចក់ឆ្លុះបញ្ចាំងដ៏ល្អ កុំធ្វើជាកញ្ចក់បែក។ ហើយមួយវិញទៀតសូមអស់លោកសារព័ត៌មាន កុំបំពានអ្នកដទៃ កុំបំភ្លៃការពិត៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!