ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

កម្លាំងសមត្ថកិច្ចចម្រុះសហការបង្ក្រាបទីតាំងលាក់ស្តុបឈើមួយកន្លែងនៅចំណុចជប់ក្បែរដែនជម្រកបរិស្ថានកំពួតគយ ស្ថិតនៅឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

កម្លាំងសមត្ថកិច្ចចម្រុះសហការបង្ក្រាបទីតាំងលាក់ស្តុបឈើមួយកន្លែងនៅចំណុចជប់ក្បែរដែនជម្រកបរិស្ថានកំពួតគយ ស្ថិតនៅឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

ខេត្តក្រចេះ៖ ឈើល្មើសច្បាប់ជាច្រើនសម្លឹកត្រូវបានក្រុមឈ្មួញដឹកយកមកលាក់ទុកនៅចំណុចជប់ក្បែរដែនជម្រកបរិស្ថានកំពួតគយ ត្រូវបានកម្លាំងចម្រុះសហការចុះបង្ក្រាបនិងរឹបអូសយកមករក្សាទុក។

​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ឈើ​គ្មាន​ច្បាប់​ខាងលើនេះធ្វើឡើងនៅវេលា​ម៉ោង៥និង៤៥នាទីល្ងាច ត្រូវនឹងថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២៣​នេះ នៅចំណុចជប់ក្បែរដែនជម្រកបរិស្ថានកំពួតគយ ស្ថិត​ននៅក្នុងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

ក្នុងប្រតិបត្តិការចុះបង្ក្រាបឈើល្មើច្បាប់ខាងលើនោះមានកម្លាំងប៉េអឹមលើផ្ទៃប្រទេស កម្លាំងប៉ូលីសប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួង កម្លាំងប៉ូលីសប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តនិងកម្លាំងបរិស្ថាន ក្រោយពីមានសេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា មាន​ក្រុម​ឈ្មួញ​ឈើ​បាន​ធ្វើ​ការដឹកជញ្ជូន​ឈើ​មក​ទំលាក់​ទុកនៅចំណុចជប់ក្បែរដែនជម្រកបរិស្ថានកំពួតគយ ហើយ​នឹង​ដឹកជញ្ជូន​តាម​រថយន្ត​បន្តចេញ​ទៅ​វិញ​ស្ទើរតែ​រៀងរាល់​យប់​។​

ក្រោយពីកម្លាំងចម្រុះចុះត្រួតពិនិត្យឈើ​ទាំងនេះ​ត្រូវបាន​ដឹង​ថា ជា​ប្រភេទ​ឈើលេខ ០២ ដែលមានមុខកាត់ ៥គុណនិង១៥ ប្រវែង ៧ម៉ែត្រ ៨ម៉ែត្រដែលមានចំនួនសរុប ១៤២ សន្លឹកនិងក្តារបន្ទះប្រវែង ៤ម៉ែត្រមានចំនួន ១១៥សន្លឹក។

បើតាមប្រភពមួយបានបង្ហើបប្រាប់ឲ្យដឹងថា ឈើដែលកម្លាំងចម្រុះចុះបង្ក្រាបនោះគឺជារបស់មេឈ្មួញដុះស្លែដ៏ល្បីម្នាក់ឈ្មោះ ចែ ម៉ាប់ នៅភូមិត្រាំដុំ ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ ដែលជាមេឈ្មួញដ៏ល្បីជាយូរណាស់មកហើយខាងដឹកជញ្ជូនបទល្មើសព្រៃឈើចេញពីព្រៃឡង់ យកទៅលក់ចែកចាយនៅតាមបណ្ដាខេត្តនានា មិនដែលឃើញសមត្ថកិច្ចណាបង្ក្រាបបាននោះទេ។

មហាជនរងចាំមើលថាតើកម្លាំងជំនាញអាចចុះស្រាវជ្រាវវែករកមុខមេឈ្មួញដែរបំភ្លេចបំផ្លាញធនធានធម្មជាតិនឹងដឹកជញ្ជូនបទល្មើសស្ទើរតែរួមផ្លូវអស់ហើយនោះ យកមកចាត់ការតាមនីតិវិធីច្បាប់បានដែរឬណា.? ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!