ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

បនល្បែងដ៏ធំមួយកន្លែងកំពុងបើកដំណើរការឲ្យជនជាតិខ្មែរចូលលេងយ៉ាងភ្លូកទឹកភ្លូកដី ខណៈលោក ជ័យ សេងហ៊ាង អធិការនគរបាលស្រុកព្រះស្តេច ថាគ្មានជនជាតិខ្មែរចូលលេងទេ បើមានមែនម្ចាស់បនល្បែងជាអ្នកទទួលខុសត្រូវ..!!

បនល្បែងដ៏ធំមួយកន្លែងកំពុងបើកដំណើរការឲ្យជនជាតិខ្មែរចូលលេងយ៉ាងភ្លូកទឹកភ្លូកដី ខណៈលោក ជ័យ សេងហ៊ាង អធិការនគរបាលស្រុកព្រះស្តេច ថាគ្មានជនជាតិខ្មែរចូលលេងទេ បើមានមែនម្ចាស់បនល្បែងជាអ្នកទទួលខុសត្រូវ..!!

(ព្រៃវែង) ៖ តើឯណាទៅភូមិឃុំមានសុវត្ថិភាព បើបនល្បែងដ៏ធំមួយកន្លែងដែលមានល្បែងជាច្រើនប្រភេទដូចជា៖ សង្វៀនបញ្ជល់មាន់ បៀ និងអាប៉ោង កំពុងបើកដំណើរការអោយជនជាតិខ្មែរចូលលេងភ្នាល់ស្រែកហូរកញ្ច្រៀវយ៉ាងត្រហឹងអឹងកង ជារៀងរាល់ថ្ងៃ កំពុងតែផ្គើននៅអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន ខណៈលោក ជ័យ សេងហ៊ាង អធិការនគរបាលស្រុកព្រះស្តេច ថាគ្មានជនជាតិខ្មែរចូលលេងទេ! បើមានមែនម្ចាស់បនល្បែងជាអ្នកទទួលខុសត្រូវទៅវិញ។

បនល្បែងដ៏ធំនេះស្ថិតនៅក្នុង ឃុំបន្ទាយចក្រី  ស្រុកព្រះស្តេច  ខេត្តព្រៃវែង ។ ជារាងរាល់ថ្ងៃ គេសង្កេតឃើញខ្មែរនាំគ្នាចូលលេងល្បែងយ៉ាងពពាក់ពពូន នៅក្នុងបនល្បែងដ៏ធំនេះ រហូតអ្នកខ្លះចាញ់បោសគូទខោ លក់អស់ដីធ្លីផ្ទះសម្បែង ឬរហូតរត់ចោលស្រុក ព្រោះខ្មាស់គេពេក។

តាមប្រភពពីអ្នកកញៀនល្បែងនៅទីនោះ សូមលក្ខខណ្ឌមិនបញ្ចេញឈ្មោះព្រោះខ្មាស់គេពេកបានប្រាប់សារព័ត៌មានយើងថា៖ បនល្បែងនេះបានបើកដំណើរការអោយជនជាតិខ្មែរចូលលេងដោយសេរី  ហើយបើកអស់រយៈពេល ជាច្រើនខែ មកហើយ មានអ្នកញៀនល្បែងខ្លះបានលង់ចាញ់ល្បែងក្នុងបនល្បែងខាងលើ ហើយសម្រេចចិត្តលក់ដីធ្លីផ្ទះសម្បែង ដើម្បីបានលុយចូលលេងស្រង់ដើមនៅក្នុងបនល្បែងនេះ ប៉ុន្តែនៅតែចាញ់ងើបមុខមិនរួចដដែល។

អ្នកញៀនល្បែងរូបនេះ បាននិយាយទៀតថា មិនមែនត្រឹមតែរូបលោកម្នាក់ឯងទេ ដែលលង់ខ្លួនចាញ់ល្បែងក្នុងបនល្បែងដ៏ធំមួយកន្លែងនេះ គឺមានពលរដ្ឋជាច្រើននាក់ទៀត ខ្លះលក់អស់ទ្រព្យសម្បត្តិ អស់ពីខ្លួន ព្រាត់ប្រាសក្រុមគ្រួសារ និងរត់ចោលស្រុកទៅធ្វេីការនៅប្រទេសគេ ដោយសារចាញ់ល្បែងច្រើនពេក នៅក្នុងបនល្បែងដ៏ធំខាងលើនេះ។

អ្នកញៀនល្បែងដដែលបានបន្តទៀតថា ៖  បនល្បែងនេះ មានជនបរទេស ឬ ជនជាតិវៀតណាមចូលលេងតិចតូចណាស់  គឺ៩០ភាគរយទៅហើយ ជាជនជាតិខ្មែរ ដែលចូលលេងនៅក្នុងបនល្បែងនោះ  ។

សូមជម្រាបថា? កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន។ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។

ចំណែក លោក ជ័យ សេងហ៊ាង អធិការនគរបាលស្រុកព្រះស្តេចបានប្រាប់សារព័ត៌មានយើងតាមទូរស័ព្ទថា អត់មានខ្មែរចូលលេងបនល្បែងនោះទេ! បើកមានមែន ម្ចាស់បនល្បែងនោះ ជាអ្នកទទូលខុសត្រូវ  នេះជាសម្តីរបស់លោកអធិការស្រុកព្រះស្តេច ។ មហាជនហូសចិត្តនិង សម្តី របស់លោក ជ័យ សេងហ៊ាង អធិការស្រុកព្រះស្តេចរូបនេះ ខណៈបនល្បែងមួយនោះ!  បើកដំណើរការអោយជនជាតិខ្មែរចូលលេងយ៉ាង ភ្លួកទឹក ភ្លួកដី អស់រយៈពេលជាច្រើន ខែកន្លងមកហើយ  ។
ខណៈនោះដែរសារព័ត៌មានយើង ក៏បានទាក់ទង និង រាយការណ៍ ទៅលោក ភុន សម្ផស្ស  អភិបាលស្រុកព្រះស្តេច តាយរយៈលេខ  ០១០ ៤៤៤៦១៦ . ០៨៨ ៧១៧ ៧០០០ តែលេខរបស់លោកអភិបាលស្រុកទាំងពីរខ្សែរនេះ ទាក់ទងមិនបានឡើយ ។

មហាជនសូមណូមពរទៅលោក ព្រហ្ម សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង សូមលោកចាត់វិធានការបង្រ្កាបបនល្បែងដុះស្លែរដែលបើកអោយជនជាតិខ្មែរចូលលេង យ៉ាងភ្លួកទឹក ភ្លួកដី មួយនេះផងទាន! ដើម្បីឲ្យស្របតាមគោលនយោបាយភូមិ/ឃុំ/មានសុវត្ថិភាពដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញឲ្យក្រសួងមហាផ្ទៃអនុវត្តទូទាំងប្រទេសនោះ។

អង្គភាពយើងរង់ចាំមើលបនល្បែងមួយនេះ នៅតែបន្តបើកអោយប្រជាពលរដ្ឋខ្មែរចូលលេងបន្តទៀតឬ យ៉ាងណា អង្គភាពយើងនឹងធ្វើព័ត៌មានវគ្គបន្តទៀត៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!