ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

នគរបាលស្រុកឱរ៉ាល់ធ្វើការឃាត់ក្រុមជនសង្ស័យ០២នាក់ដែលធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋបានហើយព្យាយាមជិះរត់គេចខ្លួន..!!

នគរបាលស្រុកឱរ៉ាល់ធ្វើការឃាត់ក្រុមជនសង្ស័យ០២នាក់ដែលធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋបានហើយព្យាយាមជិះរត់គេចខ្លួន..!!

ខេត្តកំពង់ស្ពឺ៖ ក្រុមជនសង្ស័យចំនួន០២នាក់ត្រូវបានកម្លាំងនគរបាលស្រុកឱរ៉ាល់ ក្រោមការដឹកនាំផ្ទាល់ពី លោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់ បានធ្វើការឃាត់ខ្លួនបាន ខណៈដែលក្រុមជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋ ហើយព្យាយាមជិះគេចខ្លួន ប៉ុន្តែសំណាងមិនល្អនគរបាលស្ទាក់ជាប់។

ការឃាត់ខ្លួនក្រុមជនសង្ស័យធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋ នគរបាលឃាត់ខ្លួនបានកាលពីវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៣ ត្រង់ចំណុខាងត្បូងរង្វង់មូលផ្សារកន្តួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

លោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់ បាននិយាយឱ្យដឹងថា កាលពីវេលាម៉ោង១២និង២៥នាទីថ្ងៃត្រង់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣
នៅចំណុចភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានករណីលួចម៉ូតូមួយកើតឡើងដែលបង្ករដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាចំនួន០២នាក់
បានធ្វើសកម្មភាពលួចម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥( C125) ពណ៌ខ្មៅស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ កណ្តាល 1D.7795 ដែលជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ វ៉េង ហៀង ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺជិះយកទៅបាត់។

លោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកបានបន្តទៀតថា÷ ក្រោយពីបានទទួលព័ត៌មានភ្លាមៗលោកបានដឹកនាំ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ រួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង៥ ធ្វើការល្បាតស្ទាក់ ដេញប្រផាប់ ចាប់ប្រភីង ឃាត់ខ្លួនជនសង្ស័យបានម្នាក់
ឈ្មោះខាន់ សាមិត្ត ភេទប្រុស អាយុ៣៧ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិទំលាប់ ឃុំស្គុះ ស្រុកសំរោងទងខេត្តកំពង់ស្ពឺ ត្រង់ចំណុខាងត្បូងរង្វង់មូលផ្សារកន្តួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដកហូតបានសម្ភារៈវត្ថុតាងម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥(C125 )ពណ៌ខ្មៅស៊េរីឆ្នាំ២០១១ បិតតែមឡើង ស៊េរីឆ្នាំ២០២១គ្មានផ្លាកលេខ(ដែលម៉ូតូជិះធ្វើសកម្មភាព)នឹងដាវចំនួន០១ដើម(លាក់ក្រោមកែបម៉ូតូ)។ ភ្លាមៗនោះកម្លាំង សមត្ថកិច្ចរបស់លោកបានកំពុងបន្តដេញប្រផាប់ ចាប់ប្រភីង ទៅដល់ចំណុចភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺបានស្ទាក់ ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតកំពុងផ្តួលម៉ូតូ ហើយព្យាយាមរត់គេចខ្លួននោះមានឈ្មោះ បាន សាវធីម ភេទប្រុស អាយុ១៧ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិពាណិជ្ជ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ និងបានដកហូតសម្ភារៈ វត្ថុតាងម៉ូតូ០១គ្រឿម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៥ ពាក់ផ្លាក លេខកណ្តាល1D.7795 ជាម៉ូតូរបស់ជនរងគ្រោះ។

អធិការនគរបាលស្រុកឱរ៉ាល់ លោកប៊ុត ប៊ុនធឿន បានបញ្ជាក់បន្ថែមទៀតថាក្រោយឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ និងដកហូតសម្ភារៈ ម៉ូតូ០២គ្រឿងក្នុងនោះម៉ូតូជនរងគ្រោះ០១គ្រឿង ដាវ០១ដើម និងមួកសុវត្ថិភាពរបស់ជនសង្ស័យ០១ពណ៌សរ មួយផងនោះ បច្ចុប្បន្នកំពុងសួរនាំ និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចាត់ការបន្តតាមផ្លូវច្បាប់៕

Filed in: សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!