ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ឱ្យទៅទទួលវ៉ាក់សាំងកូវីដ-១៩ បានគ្រប់ដូស ហើយត្រូវចាំថ្ងៃចាក់ដូសចុងក្រោយដើម្បីទៅទទួលវ៉ាក់សាំងដូសបន្តបន្ទាប់

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ឱ្យទៅទទួលវ៉ាក់សាំងកូវីដ-១៩ បានគ្រប់ដូស ហើយត្រូវចាំថ្ងៃចាក់ដូសចុងក្រោយដើម្បីទៅទទួលវ៉ាក់សាំងដូសបន្តបន្ទាប់

ការផ្តាំផ្ញើបែបនេះ​ នៅក្នុងឱកាសលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក​-១៩) បានដឹកនាំគណៈប្រតិភូអមដំណើរចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ នៅរោងចក្រសូឡាម៉ូឡា វិទ្យាល័យ អង្គរកា សហគមន៍នៃវត្តពុទ្ធគិរី និងផ្សារអង្គតាសោម នាថ្ងៃព្រហស្បតិ៍-សុក្រ ទី២៦-២៧ ខែមករា ឆ្នាំ២០២៣ នៅខេត្តតាកែវ ។

នាឱកាសនោះ លោកជំទាវបានណែនាំដល់ម្ចាស់រោងចក្រ-សហគ្រាសធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយស្តីពីព័ត៌មាន និងសារៈសំខាន់នៃការចាក់វ៉ាក់សាំង ដល់កម្មកររោងចក្រ និងរៀបចំពេលវេលាដើម្បីឱ្យក្រុមគ្រូពេទ្យចុះមកចាក់វ៉ាក់សាំងដល់កម្មករនៅទីតាំងរោងចក្រផ្ទាល់ ចំណែករោងចក្រត្រូវធ្វើការកត់ត្រាព័ត៌មានចាក់វ៉ាក់សាំងរបស់កម្មករឱ្យបានត្រឹមត្រូវដើម្បីជួយរំលឹកពេលវេលាចាក់វ៉ាក់សាំងដូសបន្តបន្ទាប់ដល់កម្មកររបស់ខ្លួន។

លើសពីនេះ លោកជំទាវ បានមានប្រសាសន៍ថា មនុស្សចាស់ អ្នកមានជំងឺប្រចាំកាយ ចាំបាច់ត្រូវមកទទួលវ៉ាក់សាំងកូវីដ-១៩ ដើម្បីឱ្យប្រព័ន្ធរាងកាយមានភាពរឹងមាំ និងរក្សាបាននូវភាពសាំក្នុងសហគមន៍ក្នុងការការទប់ស្កាត់ការផ្ទុះសារជាថ្មីនូវជំងឺឆ្លងដ៏កាចសាហាវនេះក្នុងប្រទេសម្តងទៀត។ ចំណែកអ្នកវិជ្ជមានកូវីដ-១៩ អាចមកទទួលដូសបន្តបន្ទាប់ពីទទួលលទ្ធផលអវិជ្ជមានកូវីដ-១៩ ចាប់ពីបួនខែឡើងទៅ ។

ក្នុងជំនួបពិភាក្សារវាង លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន និង ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ដោយមានការចូលរួមពី លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា​ គណប្រតិភូក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត នៅសាលប្រជុំសាលាខេត្តតាកែវ បានឱ្យដឹងថាទោះមកដល់ពេលនេះរដ្ឋបាលខេត្តតាកែវនៅតែចលនាអប់រំប្រជាជនឱ្យមកទទួលវ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ដូស គ្រប់ពេលវេលា ហើយអ្នកមិនទាន់បានចាក់ដូសទី១ ក៏អាចមកទទួលវ៉ាក់សាំងកូវីង-១៩ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈបានដែរ ។ ចំណែកកុមារ និងមនុស្សចាស់ដែលមិនមានមធ្យោបាយដំណើរ ឬរស់នៅតំបន់ដាច់ស្រយាល មន្ទីរសុខាភិបាលខេត្ត នឹងរៀបចំក្រុមគ្រូពេទ្យចល័តចុះទៅចាក់វ៉ាក់សាំងដល់តំបន់នោះផ្ទាល់តែម្តង ។

លោកជំទាវ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តតាកែវ និងការដឹកនាំរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដែលបានខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងសាមគ្គីភាព រហូតដល់បានលទ្ធផលល្អគួរជាទីមោទនៈដល់ប្រទេសជាតិ។ ទោះជាយ៉ាងណាក្តី លោកជំទាវនៅលើកទឹកចិត្តដល់រដ្ឋបាលខេត្តតាកែវនៅបន្តការផ្សព្វផ្សាយ អប់រំ ប្រជាពលរដ្ឋ ឱ្យមកទទួលវ៉ាក់សាំងឱ្យបានគ្រប់ដូស តាមរយៈវេទិការសាធារណៈ តាមកម្មវិធីបុណ្យនានា ឬផ្សព្វផ្សាយនៅតាមទីវត្តអារ៉ាម រោងចក្រសហគ្រាស​ ទីផ្សារ​ និងសាលារៀនផងដែរ។

លោកជំទាវ បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល បានដាក់ឱ្យអនុវត្តការចាក់វ៉ាក់សាំងតាមទំលាប់ធម្មតា បន្ទាប់ពីចាក់ដូសទី៦ ក្នុងរយះពេល ៦ខែឡើងទៅ ដោយគោរពតាមគោលការណ៍ស័្មគ្រចិត្ត ដូចការចាក់វ៉ាក់សាំងផ្តាសាយធម្មតា ។

សូមបញ្ជាក់ផងដែរ បច្ចុប្បន្នទីតាំចាក់វ៉ាក់សាំងកូវីដ-១៩ មាននៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ទូទាំង ២៥ រាជធានី ខេត្ត ដែលផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋអាចទៅទទួលវ៉ាក់សាំងបាននៅគ្រប់ទីកន្លែងក្នុងប្រទេស។

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!