ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

សម្តេចក្រឡាហោម ស ខេង៖ ក្រសួងមហាផ្ទៃ បាននិងកំពុងដាក់ចេញវិធានការ០៣ចំណុច ពាក់ព័ន្ធនឹងអត្តសញ្ញាណបណ្ណហួសសុពលភាព

សម្តេចក្រឡាហោម ស ខេង៖ ក្រសួងមហាផ្ទៃ បាននិងកំពុងដាក់ចេញវិធានការ០៣ចំណុច ពាក់ព័ន្ធនឹងអត្តសញ្ញាណបណ្ណហួសសុពលភាព

ភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ –សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្រសួង បាននិងកំពុងដាក់ចេញវិធានការ០៣ចំណុច ដើម្បីដោះស្រាយបញ្ហាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរហួសសុពលភាព ដែលអត្តសញ្ញាណបណ្ណនេះ គឺជាឯកសារដ៏មានសារៈសំខាន់សម្រាប់បុគ្គលខ្លួនឯងផង និងសម្រាប់រាជរដ្ឋាភិបាលផង។

ថ្លែងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ៖ “ដើម្បីដោះស្រាយការងារនេះ ខ្ញុំសូមលើកឡើងនូវវិធានការ ០៣ចំណុច ដែលទី១ គឺជំរុញការធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ទុតិយតា ដែលការងារនេះបាននិងកំពុងចាប់ផ្តើមតាំងពីខែវិច្ឆិកា ឆ្នាំ២០២២ ដោយក្រុមការងារអន្តរអគ្គនាយកដ្ឋានក្រសួងមហាផ្ទៃ ដោយបានធ្វើយុទ្ធនាការជំរុញការធ្វើអត្តសញ្ញាណបណ្ណថ្មី ដោយបញ្ជូនលេខអត្តសញ្ញាណ និងឈ្មោះ ដែលបានហួស និងនឹងហួសសុពលភាព ទៅឃុំ-សង្កាត់ ដើម្បីអញ្ជើញបុគ្គលទៅបំពេញបែបបទនៅឃុំ-សង្កាត់ ដើម្បីធ្វើអត្តសញ្ញាណបណ្ណ ទុតិយតា ក្នុងនោះផងដែរ ក៏មានក្រុមការងារចល័តចុះទៅដល់ខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋ និងក្រុមការងារចល័តតាមរោងចក្រ សហគ្រាស និងសាលារៀន ។ល។”។

ដោយឡែក ពាក់ព័ន្ធនឹងវិធានការទី២វិញ សម្តេចក្រឡាហោម បានមានប្រសាសន៍ថា យើងអាចចេញឯកសារបញ្ជាក់អត្តសញ្ញាណ រឺ ឯកសារ ឯ.អ. តាមច្បាប់បោះឆ្នោត សម្រាប់អត្តសញ្ញាណបណ្ណដែលហួសសុពលភាព រឺបាត់ ប៉ុន្តែវិធានការនេះបានសម្រាប់តែអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការតែប៉ុណ្ណោះ។

ចំពោះវិធានការទី៣វិញ សម្តេចក្រឡាហោម បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ នឹងសុំសេចក្តីសម្រេចពីរាជរដ្ឋាភិបាល ដើម្បីចេញអនុក្រឹត្យពន្យារសុពលភាពអត្តសញ្ញាណបណ្ណ ប៉ុន្តែសម្រាប់វិធានការនេះ នឹងមិនមានរយៈពេលវែងនោះទេ ហើយដែលផ្តោតជាសំខាន់គឺសម្រាប់ការបោះឆ្នោតថ្នាក់ជាតិ ហើយអត្តសញ្ញាណបណ្ណដែលបានពន្យារនេះ នឹងមិនអាចយកទៅប្រើប្រាស់ក្នុងករណីផ្សេងៗនោះទេ។

សូមរម្លឹកថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់រួចហើយថា អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ គឺជាឯកសារគតិយុត្តតែមួយគត់ ដែលអាចប្រើសម្រាប់ការបោះឆ្នោតថ្នាក់ជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ហើយអត្តសញ្ញាណបណ្ណដែលហួសសុពលភាព នឹងមិនអាចប្រើប្រាស់បាននោះទេ។ ក្រៅពីនេះគឺមានតែការស្នើសុំឯកសារបញ្ជាក់នៅតាមឃុំ-សង្កាត់ ដែលចេញដោយ គឃ.សប ទើបអាចបោះឆ្នោតបាន។

សូមបញ្ជាក់ផងដែរថា អត្តសញ្ញាណបណ្ណមានសារៈសំខាន់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋគ្រប់រូប គឺជាឯកសារដែលបង្ហាញពីការមានសិទ្ធិពេញលេញដើម្បីធ្វើសកម្មភាពនានា ដូចការធ្វើកិច្ចសន្យា ការធ្វើបណ្ណបើកបរ ការទទួលបានឈ្មោះជាកម្មសិទ្ធិករតាមរយៈផ្សេងៗ និងសិទ្ធិក្នុងការបោះឆ្នោត។ ដោយឡែកសម្រាប់រាជរដ្ឋាភិបាលវិញ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែររបស់បងប្អូនប្រជាពលរដ្ឋ នឹងជួយសម្រួលដល់ការងារតាមដាន គ្រប់គ្រងរាល់ទិន្នន័យបុគ្គលគ្រប់រូបដែលកាន់អត្តសញ្ញាណប័ណ្ណខ្មែរ (មិនថាជាជនបរទេស ឬជនជាតិខ្មែរ) ហើយងាយស្រួលក្នុងការធ្វើចំណាត់ការចំពោះបុគ្គលណាដែលប្រព្រឹត្តបទល្មើសដែលច្បាប់ហាមឃាត់ ព្រមទាំងសម្រួលដល់ការងារសម្រង់ស្ថិតិ និងជំរឿនជាដើម៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!