ទាន់ហេតុការណ៍
រឿងមន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ (យកលុយពីរោងចក្រ) នៅមិនទាន់ចប់ទេ! ពេលនេះរដ្ឋមន្ត្រីក្រសួងបរិស្ថានបានណែនាំទៅប្រធានមន្ទីរ ឲ្យបញ្ជូនសំណុំរឿងទៅតុលាការ និងអង្គភាពប្រឆាំងអំពើពុករលួយ.. - ឯកឧត្តមអភិបាលខេត្តណែនាំឲ្យរៀបចំ និងចងក្រងឯកសារឱ្យបានលឿន និងត្រឹមត្រូវ ដើម្បីត្រៀមរៀបចំពិព័រណ៍នៅវិមានឈ្នះ-ឈ្នះ កោះកុង - - ពន្ធនាគារខេត្តព្រះវិហារ ប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតចំនួន១០នាក់ ក្នុងឱកាសព្រះរាជពិធីបុណ្យវិសាខបូជា - កំពង់ស្ពឺសង្ក្រាន្ត រយៈពេលបីថ្ងៃ មានភ្ញៀវទេសចរមកលេងកម្សាន្ត ប្រមាណជិត២លាន      - ភ្ញៀវទេសចរណ៍ចំនួនប្រមាណ ៦០៥,០០០នាក់ ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្រ្កាន្តថ្ងៃទី២ ជាពិសេសចូលរួមលេងល្បែងប្រជាប្រិយខ្មែរដ៏ច្រើនសំបូរបែប - ដ្ឋបាលខេត្តកំពង់ស្ពឺ បើកព្រឹត្តិការណ៍ "កំពង់ស្ពឺសង្ក្រាន្ត" យ៉ាងអធិកអធម ជាមួយការដង្ហែព្រ័ត្រយក្ស - អ្នកវិនិយោគិនចិនគ្រោងបោះទុន៥លានដុល្លា ដើម្បីវិនិយោគសាកល្បងលើវិស័យគ្រប់គ្រងនិងកែច្នៃកាកសំណល់ចេញពីរោងចក្រ សហគ្រាសនៅខេត្តកំពង់ស្ពឺ - ក្រោមការដឹកនាំផ្ទាល់របស់លោក ស្រេង វុទ្ធា ព្រះរាជ្ញារងសហការជាមួយរដ្ឋបាលស្រុកជាំក្សាន្ដ នឹងកម្លាំងចម្រុះចុះប្រតិបត្តិការ បង្រ្កាប់ទីតាំងសិប្បកម្មកែឆ្នៃឈើ ជាច្រើនកន្លែង..! - ប្រហែលអាងខ្សែអ្នកធំហើយបានជាហ៊ានបុកគ្រិះសាងសង់សំណង់រឹងមាំចូលក្នុងសមុទ្រ បំពានច្បាប់យ៉ាងគោឃ្លើន តែចំណាត់ការរបស់អាជ្ញាធរហាក់មានភាពធូរលង់...

សពកុមារាពីរនាក់ត្រូវបានរកឃើញ ក្នុងព្រែកកំចាយ ដោយក្រុមអ្នកស៊ីឈ្មួលមុជទឹក បន្ទាប់ពីបាត់ខ្លួនអស់រយះពេលមួយយប់”

សពកុមារាពីរនាក់ត្រូវបានរកឃើញ ក្នុងព្រែកកំចាយ ដោយក្រុមអ្នកស៊ីឈ្មួលមុជទឹក បន្ទាប់ពីបាត់ខ្លួនអស់រយះពេលមួយយប់”
ប្រភពពីមន្ត្រីសមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា កុមារារងគ្រោះនេះ រួមមានទី ១ ឈ្មោះឆក សម្បត្តិ អាយុ ៨ឆ្នាំ និង ទី២ ឈ្មោះថន សុខគា អាយុ ៧ឆ្នាំ ពួកគេមានទីលំនៅភូមិ ឃុំកើតហេតុខាងលើ។

ក្រុមគ្រួសារកុមាររងគ្រោះបានរៀបរាប់ថា កាលពីម៉ោងប្រហែល៥ល្ងាច ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ កុមារទាំងពីរនាក់បាននាំគ្នាជិះកង់ដើរលេងក្នុងភូមិ ហើយក៏បានបាត់មួយយប់ តាមរកមិនឃើញ លុះព្រឹកថ្ងៃទី៣០ ខែមករា ក៏បន្តដើររកស្រាប់តែឃើញកង់ដែលកុមារទាំងពីរនាក់បានជិះដាក់ផ្អែកដើមស្វាយ និងស្បែកជើងពីរគូរនៅក្បែរព្រែក កំចាយក្នុងដីអ្នកភូមិមួយកន្លែង ដោយសង្ស័យជាករណីចុះលេង ហើយលង់ទឹក សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានបានខ្នះខ្នែងប្រមូលថវិកា រួចជួលអ្នកមុជទឹករាវរក រហូតដល់ម៉ោង១២ថ្ងៃត្រង់ក៏បានរកឃើញសពកុមារាទាំង២នាក់ ត្រង់ចំណុចសង្ស័យក្នុងព្រែកកំចាយនេះតែម្តង។

ក្រោយមកសមត្ថកិច្ចជំនាញបានត្រួតពិនិត្យ និងធ្វើកោសល្យវិច្ច័យលើសពកុម៉ាទាំងពីរ ដោយផ្អែកតាមលទ្ធផលនៃការធ្វើកោសលវិច័យ របស់សមត្ថកិច្ចជំនាញគឺកុមារទាំងពីរនាក់ បានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ទើបប្រគល់ឱ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!