ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ល្បែងស៊ីសងអនឡាញ មាន់ជល់ តាមកញ្ចក់ទូរទស្សន៍ កំពុងបើកលេងយ៉ាងរំភើយ ខណៈអាជ្ញាធរមានសមត្ថកិច្ចនៅស្រុកកណ្ដាលស្ទឹងបានរក្សាភាពស្ងៀមស្ងាត់ ឬមួយទុកគ្រាន់ជាប្រាក់ចំណូលបន្ថែមក្រៅពីប្រាក់ខែរដ្ឋរ ឬមួយយ៉ាងណា.?..!!

ល្បែងស៊ីសងអនឡាញ មាន់ជល់ តាមកញ្ចក់ទូរទស្សន៍ កំពុងបើកលេងយ៉ាងរំភើយ ខណៈអាជ្ញាធរមានសមត្ថកិច្ចនៅស្រុកកណ្ដាលស្ទឹងបានរក្សាភាពស្ងៀមស្ងាត់ ឬមួយទុកគ្រាន់ជាប្រាក់ចំណូលបន្ថែមក្រៅពីប្រាក់ខែរដ្ឋរ ឬមួយយ៉ាងណា.?..!!

ខេត្តកណ្ដាល៖ គួររំលឹកថា? កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន។ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។

បើយើងក្រឡេកមកមើលល្បែងស៊ីសងអនឡាញ មាន់ជល់ តាមកញ្ចក់ទូរទស្សន៍ កំពុងតែបើកលេងយ៉ាងអាណាធិបតេយ្យ នៅក្នុងភួមិស្រែគោក ឃុំអន្លុងល្មៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល តើជាប្រាក់ចំណូលបន្ថែមក្រៅពីប្រាក់ខែរដ្ឋរបស់អាជ្ញាធរស្រុកកណ្តាលស្ទឹង ឬមួយយ៉ាងណា.? បានជាទីតាំងខាងលើនេះហ៊ានផ្គើន​នឹងបទបញ្ជា​របស់​សម្ដេច​តេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ដ្រីនៃកម្ពុជា​​។

សេចក្តីរាយការណ៍បានឲ្យអង្គភាពសារព័ត៌មានយើងដឹងថា មានល្បែងស៊ីសងអនឡាញមាន់ជល់តាមកញ្ចក់ទូរទស្សន៍ កំពុងតែបើកលេងយ៉ាងណាអធិបតេយ្យ ស្ថិតនៅភូមិស្រែគោក ឃុំអន្លុងល្មៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ពាក់ព័ន្ធនឹងល្បែងខាងលើនេះ តើលោក អ៊ូច សៅវឿន អភិបាលស្រុកកណ្តាលស្ទឹង មានចំណាត់ការយ៉ាងណាដែ.? ឬទុកគ្រាន់បានជាប្រាក់ចំណូលបន្ថែមក្រៅពីប្រាក់ខែរដ្ឋ ឬមួយយ៉ាងណា.? បានជាបណ្តែតបណ្ដោយឲ្យពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនរងគ្រោះនិងក្តៅក្រហាយដោយសារល្បែង។

ពលរដ្ឋក្នុងមូលដ្ឋានជាច្រើនកំពុងមានមន្ទិលយ៉ាងខ្លាំងចំពោះលោក ឡេង សុខរុន អធិការនគរបាលស្រុកកណ្ដាលស្ទឹង ខណៈល្បែងស៊ីសងបើកលេងច្បាស់ក្រឡែកបែកជាមិនមានសមត្ថភាពដឹកនាំមន្ត្រីក្រោមឱវាទរបស់ខ្លួនចុះបង្ក្រាបចុះឱ្យពលរដ្ឋទៅរំពឹងអ្វីទៀតបើល្បែងស៊ីសងក្នុងដែនរបស់ខ្លួនបង្ក្រាបមិនបានផង។

ពលរដ្ឋ និងអ្នកសារព័ត៌មានចាំមើលថា តើទីតាំងល្បែងស៊ីសងអនឡាញមាន់ជល់តាមកញ្ចក់ទូរទស្សន៍ខាងលើនេះនឹងទៅជាយ៉ាងណា ហើយតើមន្ត្រីពាក់ព័ន្ធមានសមត្ថកិច្ចណាហ៊ានប្រឆាំងនិងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ពិសេសតើលោក អ៊ូច សៅវឿន អភិបាលស្រុកកណ្តាលស្ទឹង និង លោក ឡេង សុខរុន អធិការស្រុកកណ្ដាលស្ទឹង ហ៊ានចុះទៅបង្ក្រាបទីតាំងមួយនេះដែរឬទេ? អង្គភាពសារព័ត៌មាន {ស៊ីអិនធី ហតញូយ៍}នឹងធ្វើបច្ចុប្បន្នភាពបន្តទៀតថា តើទីតាំងល្បែងស៊ីសងអនឡាញ មាន់ជល់ តាមកញ្ចក់ទូរទស្សន៍ មួយកន្លែងនេះ នឹងទៅជាយ៉ាងណា? ។

អង្គភាពអ្នកសារព័ត៌មាន{ស៊ីអិនធី ហតញូយ៍} យើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល បណ្ដាញសារព័ត៌មាន{ស៊ីអិនធី ហតញូយ៍}យើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!