ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ប្រជាពលរដ្ឋនៅស្រុកបុទុមសាគរស្នើរ លោក អភិបាលស្រុក និងលោក យេន តូច អធិការស្រុកបទុមសាគរ ជួយបង្ក្រាបល្បែងស៊ីសង បៀរ យ៉ូគី មាន់ជល់ និងអាប៉ោង កំពុងតែលេងយ៉ាងអាណាធិបតេយ្យ ផ្គើននិងប្រសាស សម្ដេច តេជោ..

ប្រជាពលរដ្ឋនៅស្រុកបុទុមសាគរស្នើរ លោក អភិបាលស្រុក និងលោក យេន តូច អធិការស្រុកបទុមសាគរ ជួយបង្ក្រាបល្បែងស៊ីសង បៀរ យ៉ូគី មាន់ជល់ និងអាប៉ោង កំពុងតែលេងយ៉ាងអាណាធិបតេយ្យ ផ្គើននិងប្រសាស សម្ដេច តេជោ..

ខេត្តកោះកុង ៖ ក្រោយ រាជរដ្ឋាភិបាលដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ លុបបំបាត់រាល់ល្បែងស៊ីសង គ្រប់ ប្រភេទ ពិសេស ល្បែង តាម ប្រព័ន្ធ អន ឡាញ នៅ ទូ ទាំង ប្រទេស កន្លង មក នោះ ងាក មក មើល ខេត្តកោះកុងវិញ ពិសេសក្នុងស្រុកបុទុមសាគរតែម្តង គឺ កំពុង ដំណើរការ លេង ភ្នាល់ រាល់ថ្ងៃ តាម ទីតាំង ជា ច្រើន ផ្ទុយ ពី គោលនយោបាយ ភូមិ – ឃុំ មាន សុវត្ថិភាព របស់ រាជ រដ្ឋាភិ បាល ដែល បាន ដាក់ ចេញ ។

យោងអនុសាសន៍របស់សម្តេច នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់បទបញ្ជា ឱ្យលោកអភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុង ត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស។

មិន បាត់ នោះ ទេ កំពុង តែ រីក ដដុះដាលខ្លាំងណាស់ក្នុង ស្រុកបុទុមសាគរ ខេត្តកោះកុង នូវ វង់ល្បែង ស៊ីសង ដូចជាបៀរសុីគូថៃល្បែងយ៉ូគី ជល់ មាន់ និងអាប៉ោង។

តាមប្រភពច្បាស់ការដែលបណ្ដាញសារ ព័ត៌មានយើងទើបទទួលបាននៅ ថ្ងៃអង្គារទី៣១ ខែមករា ឆ្នាំ២០២៣នេះ ចំពោះទីតាំងកំពុងតែដំណើរការលេងល្បែង ស្រែកហូរកញ្ជ្រៀវសប្បាយក្នុងការលេងល្បែងភ្នាល់ដាក់ប្រាក់ទាំងនេះ ស្ថិតនៅ ឃុំថ្មស។
១,ល្បែងបៀរសុីគូថៃ គេលេងរាល់ថ្ងៃនៅចំនុចភូមិថ្មសរ នៅផ្ទះអាម៉ាលក់គុយទាវ ចំនួន២វង់ ផែបង្គា ចំនួន៤វង់ និងផែក្តាម៧វង់

២,កន្លែងលេងយ៉ូគី មានមនុស្សលេងចាប់ពី២០នាក់៣០នាក់
នៅចំនុចផែបង្គា
៣,ល្បែងជល់មាន់ និងអាប៉ោង មានច្រើនទីតាំងសម្រាប់ផ្លាស់ប្ដូរកន្លែងលេង មានដូចជា ក្នុងភូមិព្រែកគល់ ភូមិគ្រួសក្រហម និងភូមិតានូន ឃុំថ្មស ស្រុកបុទុមសាគរ។ ប៉ុន្តែអ្វីដែលចម្លែកបំផុត សំឡេងហូរកញ្ជ្រៀវសើចក្អាកក្អាយ ចេញពីទីតាំងល្បែងស៊ីសងភ្នាល់ដាក់ប្រាក់ទាំងនេះមិនបានរំខានដល់ត្រចៀករបស់អាជ្ញាធរមូលដ្ឋាននោះឡើយ។


ចំពោះករណីល្បែងស៊ីសងខាងលើនេះ លោកយេន តូចអធិការស្រុកបទុមសាគរ បានឆ្លើយតបមកកាន់បណ្តាញសារព័ត៌មានយើងនៅថ្ងៃនេះផងដែរថា

សូមអរគុណច្រើន ពាក់ព័ន្ធនឹងល្បែងស៊ីសង់ទាំងនេះ ខ្ញុំមិនបានដឹងនោះទេ ព្រោះខាងប៉ុស្តិ៍រដ្ឋបាលថ្មស មិនបានរាយការណ៍មកខ្ញុំទេ ណាមួយចម្ងាយពីអធិការស្រុកទៅឃុំថ្មស មានចម្ងាយឆ្ងាយ ចំពោះករណីនេះខ្ញុំនឹងខិតខំ ដាក់កម្លាំងតាមដាន និងបង្ក្រាបឲ្យអស់ ។
បញ្ហាទាំងនេះ វាពិតណាស់និងបង្កអសន្តិសុខក្នុងសង្គម អំពើហិង្សាក្នុងគ្រួសារ ចោរកម្ម ដោយពលរដ្ឋមើលឃើញថា អាជ្ញាធរមិនបានយកចិត្តទុកដាក់ទប់ស្កាត់តាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលដាក់ចេញឲ្យអនុវត្តនោះទេ ។
ពលរដ្ឋក្នុងស្រុកបុទុមសាគរ ស្នើសុំលោក គង់មនោ ស្នងការខេត្តកោះកុងសុំមានវិធានការទប់ស្កាត់និងបង្ក្រាបទីតាំងល្បែងស៊ីសងក្នុងភូមឃុំខាងលើនេះផង។

អង្គភាពអ្នកសារព័ត៌មាន{ស៊ីអិនធី ហតញូយ៍} យើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល បណ្ដាញសារព័ត៌មាន{ស៊ីអិនធី ហតញូយ៍}យើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!