ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ឯកឧត្ដម ហ៊ុន​ ម៉ានី៖ សកម្មភាពនេះមិនត្រឹមតែធ្វើឡើងដើម្បីក្រុមគ្រួសារ ស.ស.យ.ក ប៉ុណ្ណោះ​ទេ ប៉ុន្តែជាសកម្មភាពមួយដែលជះឥទ្ធិពលដល់សង្គម និង​យុវជនដទៃទៀត

ឯកឧត្ដម ហ៊ុន​ ម៉ានី៖ សកម្មភាពនេះមិនត្រឹមតែធ្វើឡើងដើម្បីក្រុមគ្រួសារ ស.ស.យ.ក ប៉ុណ្ណោះ​ទេ ប៉ុន្តែជាសកម្មភាពមួយដែលជះឥទ្ធិពលដល់សង្គម និង​យុវជនដទៃទៀត

 កំពង់ចាម ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា(ស.ស.យ.ក) បានលើក​ឡើង​ថា ការចូលសកម្មភាពទាំងអស់របស់ ស.ស.យ.ក មិនត្រឹមតែធ្វើឡើង​ដើម្បីក្រុម​គ្រួសារ ស.ស.យ.ក ប៉ុណ្ណោះទេ ប៉ុន្តែនេះគឺជាសកម្មភាពមួយដែលជះឥទ្ធិពលដល់សង្គម និង​យុវជនដទៃទៀតឱ្យមានទម្លាប់ចូលរួមចំណែកជាមួយការងារសង្គម និងបណ្ដុះស្មារតី​យុវជន​​ឱ្យតស៊ូលះ​បង់ដើម្បីកម្ពុជានាពេលអនាគត។ ការលើកឡើងនេះ ក្នុងឱកាស​អញ្ជើញ​ចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារពហុបំណង និងសមិទ្ធ​ផលនានារបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម និងពិធីសំណេះ​សំណាល​ជាមួយគណៈកម្មាធិការ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្តក្នុងរចនាសម្ព័ន្ធ​សហភាព​សហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នៅសង្កាត់​សំបួរ​មាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

ឯកឧត្ដម ហ៊ុន ម៉ានី បានមានប្រសាសន៍ កោតសរសើរចំពោះកិច្ចខិតខំប្រឹង​ប្រែង​របស់សមាជិក សមាជិកា ស.ស.យ.ក ខេត្តកំពង់ចាម ដែលសម្រេចបាននូវសមិទ្ធផល ជាច្រើនក្នុងថ្ងៃនេះ​ ។

ឯកឧត្ដមបានបន្ថែមថា សមិទ្ធផលដែលសម្រេចបានក្នុងថ្ងៃនេះ​មិនត្រឹមតែបង្ហាញ​ឱ្យឃើញពីភាពជោគជ័យរបស់សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ត​កំពង់​ចាម នោះទេ ប៉ុន្តែគឺជាមូលដ្ឋានដ៏សំខាន់ក្នុងការជំរុញ និងបង្កើនប្រសិទ្ធភាពការងារ​របស់ ស.ស.យ.ក ឱ្យកាន់តែល្អប្រសើរ ក្នុងសកម្មភាពការងារបម្រើឱ្យផលប្រយោជន៍ជាតិ និងសង្គម ថែម​ទៀតផងដែរ ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!