ទាន់ហេតុការណ៍
កំពង់ស្ពឺសង្ក្រាន្ត រយៈពេលបីថ្ងៃ មានភ្ញៀវទេសចរមកលេងកម្សាន្ត ប្រមាណជិត២លាន      - ភ្ញៀវទេសចរណ៍ចំនួនប្រមាណ ៦០៥,០០០នាក់ ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្រ្កាន្តថ្ងៃទី២ ជាពិសេសចូលរួមលេងល្បែងប្រជាប្រិយខ្មែរដ៏ច្រើនសំបូរបែប - ដ្ឋបាលខេត្តកំពង់ស្ពឺ បើកព្រឹត្តិការណ៍ "កំពង់ស្ពឺសង្ក្រាន្ត" យ៉ាងអធិកអធម ជាមួយការដង្ហែព្រ័ត្រយក្ស - អ្នកវិនិយោគិនចិនគ្រោងបោះទុន៥លានដុល្លា ដើម្បីវិនិយោគសាកល្បងលើវិស័យគ្រប់គ្រងនិងកែច្នៃកាកសំណល់ចេញពីរោងចក្រ សហគ្រាសនៅខេត្តកំពង់ស្ពឺ - ក្រោមការដឹកនាំផ្ទាល់របស់លោក ស្រេង វុទ្ធា ព្រះរាជ្ញារងសហការជាមួយរដ្ឋបាលស្រុកជាំក្សាន្ដ នឹងកម្លាំងចម្រុះចុះប្រតិបត្តិការ បង្រ្កាប់ទីតាំងសិប្បកម្មកែឆ្នៃឈើ ជាច្រើនកន្លែង..! - ប្រហែលអាងខ្សែអ្នកធំហើយបានជាហ៊ានបុកគ្រិះសាងសង់សំណង់រឹងមាំចូលក្នុងសមុទ្រ បំពានច្បាប់យ៉ាងគោឃ្លើន តែចំណាត់ការរបស់អាជ្ញាធរហាក់មានភាពធូរលង់... - សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាបានជាបន្តបន្ទាប់ចំនួន ៧នាក់ ពាក់ព័ន្ធគ្រឿងញៀន និងដកហូតវត្ថុតាងមួយចំនួន.. - សង្ស័យអាជ្ញាធរនឹងសមត្ថកិច្ចខ្លាចអំណាចម្ចាស់ទីតាំងលេងល្បែងសងមួយកន្លែងនេះទេដឹង.! - គ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA)ចុះពិនិត្យនិងព្យាបាលជំងឺទូទៅដល់ប្រជាពលរដ្ឋជិត ៤នាក់ ក្នុងខេត្តកំពង់ស្ពឺ. - អតីតយោធិនពិការ លោក ឡេង សារឿន ដង្ហើយហៅរកយុត្ដិធម៌ ពីសម្ដេចតេជោ និងសម្ដេចធិបតី ក្នុងទំនាស់ដីធ្លីដ៏រាំរៃជាង ១២ឆ្នាំ ដោយឈ្មោះ លី ម៉ី និងពក្ខពួកឃុបឃិតគ្នាជាប្រព័ន្ធរៀបចំឯកសារក្លែងបន្លំរំលោភយកដីទាំងស្រស់ៗ.

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បំភ្លឺជុំវិញការបង្ហោះ  ព័ត៌មានមិនពិត ក្នុងបំណងមូលបង្កាច់ដល់កងរាជអាវុធហត្ថ

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បំភ្លឺជុំវិញការបង្ហោះ  ព័ត៌មានមិនពិត ក្នុងបំណងមូលបង្កាច់ដល់កងរាជអាវុធហត្ថ

ដឹងហើយថាមួយរយៈពេលថ្មីនេះមានការបង្ហោះផ្សព្វផ្សាយនូវព័ត៌មានមិនពិត ដោយបានចែករំលែកនូវរូបភាពមួយសន្លឹកតាមបណ្តាញផ្សព្វផ្សាយសង្គម ពីសំណាក់ជនអនាមិក ដែលបានបង្ហោះក្នុងគោលបំណងចោទប្រកាន់មកលើស្ថាប័នកងរាជអាវុធហត្ថ ដោយបានរសេរភ្ជាប់ជាមួយនូវរូបថត ថា “តេស្តសុខភាពចូលអាវុធហត្ថ”។

បន្ទាប់ពីមានការចែករំលែកនៅរូបភាពមួយសន្លឹកហើយបានសរសេរនូវខ្លឹមសារខាងលើនេះ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបកស្រាយបំភ្លឺ នៅលើផេកផ្លូវការ GRK News ដោយបានលើកឡើងថា៖ «ខ្ញុំបាទឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជ្រាបថា រូបភាព១សន្លឹកនេះ មិនមែនជាសកម្មភាពពិនិត្យកាយសម្បទារបស់គ្រូពេទ្យកងរាជអាវុធហត្ថ នៅពេលពិនិត្យបេក្ខជននោះទេ។ ជាការពិត ការជ្រើសរើសចូលបម្រើក្នុងកងរាជអាវុធហត្ថ ត្រូវតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមការកំណត់ ក្នុងនោះក៏មានការពិនិត្យកាយសម្បទាផងដែរ។ ប៉ុន្តែក្នុងអំឡុងពេលពិនិត្យមិនអនុញ្ញាតឱ្យយកទូរស័ព្ទ និងថតរូបទេ រីឯការពិនិត្យ គឺរក្សាបានក្រមសីលធម៌ វិជ្ជាជីវៈ។ ខ្ញុំបាទសូមគោរពជូនសាធារណជននិងអ្នកសារព័ត៌មានជ្រាបជាព័ត៌មានច្បាស់លាស់ពិត។»

ក្នុងនោះផងដែរ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ក៏បានចាត់ទុកថាការបង្ហោះផ្សាយនៅរូបភាពបែបនេះ គឺជា៖ «អំពើអសីលធម៌ គ្មានវិជ្ជាជីវៈ ក្នុងបំណងមូលបង្កាច់ដល់កងរាជអាវុធហត្ថ»៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!