ទាន់ហេតុការណ៍
ប្រជាពលរដ្ឋ ២គ្រួសារស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តកំពង់ស្ពឺជួយដោះស្រាយរឿងក្រុមហ៊ុនសាងសង់រោងចក្រ ថាបានចាក់ដីបិទផ្លូវឯកជនគាត់ មិនទាន់មានដំណោះស្រាយជូនពូកគាត់.... - លោកជំទាវអភិបាលរងខេត្ត៖ ណែនាំ‎ក្មួយៗជាសិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រ ប្រែក្លាយខ្លួនជា “កូនល្អ សិស្សល្អ មិត្តល្អ” និងជាទំពាំងដ៏ល្អ ជាសសរដ៏ខ្លឹម និងរឹងមាំទៅថ្ងៃអនាគត - ឯកឧត្តមបណ្ឌិត អភិបាលអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត - គ្រឿងចក្រជាច្រើនកំពុងតែជិះកាយភ្នំ យកអាចម៍ដីដឹកលក់យកលុយដាក់ហោប៉ាវផ្ទាល់ខ្លួន(សង្ស័យមិនមានច្បាប់អនុញ្ញាតិ) សូមអញ្ជើញអស់លោកអាជ្ញាធរនិងជំនាញពាក់ព័ន្ធចុះទៅពិនិត្យមើលផង... - រដ្ឋមន្រ្ដីក្រសួងព័ត៌មានគូសបញ្ជាក់ថា ការពង្រឹងនូវមូលធនមនុស្ស គឺជាដំណើរឆ្ពោះទៅមុខក្នុងការអភិវឌ្ឍប្រទេស និងធ្វើការប្រកួតប្រជែងនៅក្នុងកម្រិតខ្ពស់ - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំក្រុមការងារ ចូលរួមគោរពវិញ្ញាណក្ខន្ធ យុទ្ធជនពលីក្នុងសមរភូមិមុខ ក្នុងខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តកែប - សម្បុរជនបាននាំយកអំណោយជាស្បៀង.គ្រឿងឧបភោគ បរិភោគ ជូនដល់កងទ័ពជួរមុខ និងជនភៀសសឹក ក្នុងខេត្តព្រះវិហារ... - តើពិតទេលោក ចាន់ ឃុង មេបញ្ជាការរងខេត្តសៀមរាប ថាបានប្រើហិង្សាលើស្ត្រីម្នាក់ជាមេការ ខារ៉ាអូខេ បណ្ដាលឲ្យរងរបួសផ្ទៃមុខ និងភ្នែក ខណៈពេលនេះស្ដ្រីរងគ្រោះរៀបចំបណ្ដឹងតាមផ្លូវច្បាប់... - អគ្គិភ័យឆាបឆេះរោងចក្រ យាន ហ្សេន ខូតធីង មេធៀរៀលខេមបូឌាឯ.ក និងឆេះខូចខាតសម្ភារៈមួយចំនួននៅក្នុងអាគារ... - ក្រុមឈ្មួញនៅតែគឃ្លើនលួចដាក់គ្រឿងចក្រជិកកាយយកអាចម៍ដីចេញពីក្នុងរណ្ដៅដីបឹងអូរក្រាំងបិល ដឹកលក់ធ្វើអាជីវកម្មផ្ទាល់ខ្លួន ខណ:កន្លងទៅទីតាំងនេះមន្ត្រីក្រសួងរ៉ែចុះបិទនិងផ្អាកអាជីវកម្មមិនឲ្យជិក...

ជនជាតិចិនម្នាក់បានប្តឹងទៅ រដ្ឋសភា និងក្រសួងយុត្តិធម៌លើកទី៣ សុំការអន្តរាគមន៍សម្របសម្រួល ឱ្យគាត់បានបន្តរស់នៅធ្វើអាជីកម្ម លើសំណង់អគារ១០ជាន់ ដែលខ្លួនបានជួលដីគេ វិនិយោគសាងសង់ជាង $៣លានដុល្លារ

ជនជាតិចិនម្នាក់បានប្តឹងទៅ រដ្ឋសភា និងក្រសួងយុត្តិធម៌លើកទី៣ សុំការអន្តរាគមន៍សម្របសម្រួល ឱ្យគាត់បានបន្តរស់នៅធ្វើអាជីកម្ម លើសំណង់អគារ១០ជាន់ ដែលខ្លួនបានជួលដីគេ វិនិយោគសាងសង់ជាង $៣លានដុល្លារ

ភ្នំពេញ៖ នៅថ្ងៃ០៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោក QIU RUIXIAN (ឆីវ រុយ ស៊ាង) ជាជនជាតិចិន អាយុ៥២ឆ្នាំ ស្នាក់នៅខេត្តព្រះសីហនុ បានធ្វើដំណើរមករាជធានីភ្នំពេញ ដាក់ពាក្យបណ្តឹងចំនួន០២ច្បាប់៖ គឺទី១ជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ និងទី២ បន្តដាក់ពាក្យបណ្តឹងជាលើកទី៣ ជូន ឯកឧត្តម កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីស្នើសុំជួយរកយុត្តិធម៌ សម្របសម្រួល សុំបន្តកាន់កាប់សំណង់អគារកម្ពស់១០ជាន់ ស្នើ១១០បន្ទប់ ដែលខ្លួន បានចំណាយប្រាក់វិនិយោគសាងសង់អស់ជាង ៣លានដុល្លារអាមេរិក បន្ទាប់ពីជួលដីពី ឈ្មោះ គឹម ហោ ។

ក្នុងពាក្យបណ្តឹងនោះ បានរៀបរាប់ដំណើររឿងថា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ លោក ឆីវ រុយ ស៊ាង លោកបាទបានចុះកិច្ចសន្យាជូលអចលនវត្ថុ១កន្លែងទំហំ ៦០៤ ម៉ែត្រការ៉េ រយៈពេល១៥ឆ្នាំ ពី ឈ្មោះ គឹម ហោ ភេទស្រី ទីតាំងដីជួលស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ក្រោយចុះកិច្ចសន្យាជួលរួច លោកបានចាប់ផ្តើមសាងសង់សំណង់អគារកម្ពស់១០ជាន់ ស្មើ១១០បន្ទប់ ព្រមទាំងបានបំពាក់សម្ភារ និងគ្រឿងសង្ហារឹមជាច្រើន សរុបថវិកាចំណាយអស់ជាង ៣លានដុល្លារអាមេរិក ដើម្បីប្រកបអាជីវកម្មចិញ្ចឹមជីវិត ក៏ដូចជាចូលរួមអភិវឌ្ឍ ក្នុងព្រះរាជាណាចក្រកម្ពុជា។

មកដល់ចុងឆ្នាំ២០១៩ ជំងឺកូវីដ១៩បានរីករាលដាលខ្លាំង បណ្តាលឱ្យសេដ្ឋកិច្ចធ្លាក់ចុះ ហើយអាជីវកម្មរបស់លោកជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ គ្មានអតិថិជន ជាហេតុមិនអាចបំពេញកាតព្វកិច្ចបង់ថ្លៃជួលដីតាមកិច្ចសន្យាបាន។ ទោះជាយ៉ាងណា លោកខិតខំសម្របសម្រួល និងបង់ថ្លៃជួលដីជូនម្ចាស់ដីជាបន្តបន្ទាប់តាមដែលអាចធ្វើបាន ប៉ុន្តែម្ចាស់ដីមិនសុខចិត្ត មិនព្រមយោគយល់ជួយសម្រួល ក្នុងអំឡុងវិបត្តិនៃជំងឺកូវីដ១៩ ហើយថែមទាំងបានប្តឹងទៅតុលាការ ដើម្បីរឹបអូសយកទ្រព្យសម្បត្តិ និងអគារដែលលោកបានសាងសង់ចំណាយអស់ប្រាក់ជាច្រើន និងប៉ុនប៉ងបណ្តេញលោកចេញ ដោយគ្មានសំណង ផលប្រយោជន៍អ្វីទាំងអស់ ហើយសាលាដំបូងខេត្តព្រះសីហនុ បានសម្រេចសេចក្តីបណ្តេញលោកចេញ តាមពាក្យបណ្តឹងរបស់ម្ចាស់ដីផងដែរ ដោយមិនសុខចិត្តលោកបានប្តឹងទៅសាលាឧទ្ធរណ៍ ដែលករណីនេះតុលាកាកំពុងចាត់ការ។ ចំណែកឯ លោក អ៊ឹម សុភ័ក្រ្ត អាជ្ញាសាលា នៃសាលាដំបូងខេត្តព្រះសីហនុ បានជូនដំណឹងឱ្យលោកចាកចេញពីទីតាំងជួលនិងអគារបស់លោក ត្រឹមថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ ជាកំហិត បើមិនដូច្នេះនឹងចុះអនុវត្តដោយបង្ខំជាមិនខាន តាមដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្ន លេខ៤៥៣ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ របស់សាលាដំបូងខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ អ្នកនាំពាក្យ នៃសាលាដំបូងខេត្តព្រះសីហនុ ក៏បានចេញសេចក្តីថ្លែងការ ១ច្បាប់ ជម្រាបសាធារណៈជន និងបណ្តាញសារព័ត៌មាន អំពីដំណើរការរឿងក្តីនៅ សាលាដំបូងខេត្តព្រះសីហនុ នៃទំនាស់របស់ លោក ឆីវ រុយ ស៊ាង និង គូរវិវាទរបស់គាត់ផងដែរ។

លោក ឆីវ រុយ ស៊ាង ឱ្យដឹងថា ម្ចាស់ដី ជាពិសេស កូនឈ្មោះ ស៊ុន សុផាត ជាស្នងការរងនគរបាលខេត្តព្រះសីហនុ តែងធ្វើទុក្ខបុកម្នេញ បញ្ជាឱ្យបក្ខពួកច្រើននាក់ មានទាំងមន្ត្រីនគរបាលផងដែរ យកសោរមកចាក់ខ្ទប់ទ្វារមិនឱ្យលោកចេញចូល មកកាត់សោរចូលដោយខ្លួនឯង និងបង្ខំឱ្យផ្តិតមេដៃរំលាយកិច្ចសន្យា បណ្តេញលោកចេញជាច្រើនលើកច្រើនដង មានទាំងពេលថ្ងៃនិងពេលយប់។

លោកបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ន អគារ១០ជាន់លោក បានដំណើររើបៗឡើងវិញ (៧០ថ្ងៃប៉ុណ្ណោះ) ហើយទទួលភ្ញៀវស្នាក់នៅអចិន្ត្រៃយ៍បានចំនួន៦០បន្ទប់ មានជនជាតិចិននិងខ្មែរ ព្រមទាំងមានបើកអាហារដ្ឋានបម្រើអតិថិជន នៅជាន់ផ្ទាល់ដី ចំនួន០២កន្លែងផងដែរ។

លោក ឆីវ រុយ ស៊ាង ឱ្យដឹងបន្តថា កាលពីថ្ងៃទី១៧ខែមករាឆ្នាំ២០២៣ លោកបានដាក់ពាក្យបណ្តឹងមកក្រសួងយុត្តិធម៌ម្តងរួចមកហើយ ហើយមន្ត្រីក្រសួងយុត្តិធម៌បានកោះហៅ លោកមកបំភ្លឺរួចហើយ។
ជាមួយគ្នានោះ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ លោកបានចូលរួមដោះស្រាយតាមការកោះហៅរបស់ លោក អ៊ឹម សុភ័ក្រ្ត អាជ្ញាសាលា នៃសាលាដំបូងខេត្តព្រះសីហនុ ដោយលោកបានសុខចិត្តប្រគល់ប្រាក់ដែលបានកក់ចំនួន$១៥០,០០០(ដប់ប្រាំម៉ឺនដុល្លារ) ជូនភាគីម្ចាស់បំណុល ដើម្បីបញ្ចប់រឿងនិងទូទាត់ថ្លៃឈ្នួលដែលមិនទាន់បានបង់ ពីខែវិច្ឆិកា ឆ្នាំ២០១៩មកដល់បច្ចុប្បន្ន ហើយសុំបង់ថ្លៃជួលដី ចំនួន $៧,០០០(ប្រាំពីរពាន់ដុល្លារ) ជារៀងរាល់ខែ ចាប់ពីខែមករា ឆ្នាំ២០២៣ នេះតទៅ ជូនភាគីម្ចាស់បំណុល និងសុំបង្កើតកិច្ចសន្យាថ្មី ប៉ុន្តែភាគីម្ចាស់ដី/ម្ចាស់បំណុលនៅតែមិនព្រម និងមានចេតនាបណ្តេញលោកចេញ រឹបអូសយកសំណង់អគារដែលលោកបានវិនិយោគសាងសង់ អស់ទឹកប្រាក់ជាង ៣លានដុល្លារអាមេរិក ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន តាមផ្លូវតុលាការ។

លោក ឆីវ រុយ ស៊ាង សូមសំណូមពរដល់ អាជ្ញាធរពាក់ព័ន្ធ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សម្តេចប្រធានរដ្ឋសភា ជាពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មេត្តាជួយសម្របសម្រួល ឱ្យគាត់បានបន្តរស់នៅធ្វើអាជីកម្មលើសំណង់អគារដែលគាត់បានសាងសង់ និងរស់នៅក្រោមម្លប់សន្តិភាពក្នុងប្រទេសកម្ពុជាបន្តទៀត។

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!