ទាន់ហេតុការណ៍
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសួរសុខទក្ខយោធិន និងប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យនានា ក្នុងរាជធានីភ្នំពេញ - ក្រសួងវប្បធម៌កម្ពុជា សុំអន្តរាគមន៍ពីស្ថានទូតចិន, ឥណ្ឌា, អាមេរិក និងម៉ាឡេស៊ី ជំរុញឱ្យថៃបញ្ឈប់ការបំផ្លិចបំផ្លាញសម្បត្តិមនុស្សជាតិ - កម្លាំងនគរបាលស្រុកសំរោងទងចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ តាមពាក្យបណ្តឹងជនរងគ្រោះ... - ភរិយាអភិបាលខេត្តកំពង់ស្ពឺលើកទឹកចិត្តនិងប្រាប់បងប្អូនដែលកំពុងស្នាក់នៅក្នុងជំរំភៀសសឹកឱ្យអត់ធ្មត់ ហើយបន្តជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែន - កិច្ចប្រជុំបូកសរុប របាយការណ៍ សកម្មភាពការងារ របស់និស្សិតស្ម័គ្រចិត្តអប់រំបរិស្ថានកូរ៉េ ឆ្នាំ២០២៥. - កិច្ចប្រជុំសាមញ្ញលើកទី ១៨ អាបត្តិទី ៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ.. - អធិការរដ្ឋាននគរបាលស្រុកសំរោងទង បានបើកកិច្ចប្រជុំផ្សព្វផ្សាយ.អនុក្រឹត្យ.ស្ដីពីឯកសណ្ឋាន សញ្ញា សម្គាល់ និងទង់នគរបាលជាតិកម្ពុជា... - ឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញក្នុងពីធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នៅអនុវិទ្យាល័យទីរួមខេត្ត - ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការងារជូនបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ ទាំង៩ក្រុង/ស្រុក ក្នុងខេត្តកំពង់ស្ពឺ - បែកធ្លាយវីដេអូ.! លោកសង្ឃនៅវត្តគិរីមរតកររដ្ឋារាម (ហៅវត្តកូនភ្នំ​) ស៊ីបាយមិនស្អែត យប់លួចស៊ីសាច់ ផឹកស្រាបន្ថែម...

លោកទូច វិចិត្រ នាយកដែនជម្រកព្រៃឡង់ជីវៈចម្រុះបើដៃឲ្យក្រុមឈ្មួញបន្តកៀងគរពលរដ្ឋចូលទៅកាប់រំលំដើមឈើនិងអាជ្រៀកដឹកជញ្ជូនចេញតាមរថយន្តបាកុងកែច្នៃ ដើម្បីលក់ឲ្យក្រុមហ៊ុន.ស៊ី បាយ.អូថិក..!!

លោកទូច វិចិត្រ នាយកដែនជម្រកព្រៃឡង់ជីវៈចម្រុះបើដៃឲ្យក្រុមឈ្មួញបន្តកៀងគរពលរដ្ឋចូលទៅកាប់រំលំដើមឈើនិងអាជ្រៀកដឹកជញ្ជូនចេញតាមរថយន្តបាកុងកែច្នៃ ដើម្បីលក់ឲ្យក្រុមហ៊ុន.ស៊ី បាយ.អូថិក..!!

ខេត្តស្ទឹងត្រែង÷ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​នឹងប្រជាពលរដ្ឋដែរស្រឡាញ់ធនធានធម្មជាតិព្រៃឈើ ក្នុងខេត្តស្ទឹងត្រែង បានសម្ដែងនៅការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាត់បង់វិនាសហិនហោចធនធានធម្មជាតិព្រៃឈើ ដែរនៅសេសសល់តាមតំបន់នានាក្នុងខេត្ត ខណៈសកម្មភាពកាប់អាជ្រៀកឈើ ដឹកលក់យ៉ាងអាណាធិបតេយ្យ មានការក៏ក្រើកឡើងវិញ។

ខណៈពេលថ្មីៗនេះ លោកទូច វិចិត្រ នាយកដែនជម្រកព្រៃឡង់ជីវៈចម្រុះបើដៃឲ្យក្រុមឈ្មួញ គៀងគរពលរដ្ឋចូលទៅកាប់រំលំដើមឈើអាច្រៀកដឹកជញ្ជូនចេញពីព្រៃដែនជម្រកជីវៈចម្រុះសត្វក្តាន យកមកទុកនៅចំណុចអូឡង់និងបន្តដឹកចូលទៅតាមផ្លូវត្រង់ ក្រវ៉ាត់ក្នុងដីក្រុមហ៊ុនត្រង់និយាមការ
៤៨.P.០៥.៩៥.៨៣៦.U.T.M.១៤.៣១.១៩០.ដើម្បីយកទៅលក់ឲ្យក្រុមហ៊ុន ស៊ី.បាយ.អូថិក ស្ថិតនៅក្នុងភូមិកំពុងរទេះ ឃុំបឹងការ ស្រុកសំបូរ ខេត្តក្រចេះ បានយ៉ាងអនាធិបតេយ្យតែម្ដង។

ជាក់ស្ដែងនៅថ្ងៃទី១២ខែកុម្ភៈ ឆ្នាំ ២០២៣ ក្រុមអ្នកសារព័ត៌មានយើងបានចុះទៅដល់ចំណុចអូរឡង់ស្ថិតនៅក្នុងភូមិ-ឃុំ-ស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានជួបក្រុមឈ្មួញកំពុងដឹកជញ្ជូនឈើប្រភេទ.ឈ្លីក.ឃ្លុំ.មុខកាត់ធំៗ តាមគោយន្តកន្ត្រៃនឹងរថយន្តប៉ាកុងកែច្នៃរាប់សិបគ្រឿង ដឹកឆ្លងកាត់ស្នាក់ការបរិស្ថានស្រុកសៀងបូក កាត់តាមចំណុចអូអគ្គ បើតាមប្រភពបានបង្ហើបឲ្យដឹងថា ទៅទម្លាក់ត្រង់ចំណុចភ្នំបេង ឃុំបឹងចារ ស្រុកសំបូរ ទឹកដីខេត្តក្រចេះ រួចបន្តលើកដាក់លើរថយន្តយាយឌុបដឹកបន្តយកទៅលក់ចែកចាយតាមរាជធានី ខេត្ត.ខណៈសេចក្តីរាយការណ៍ថា មានមេការម្នាក់ឈ្មោះ វុធ ជាអ្នកឈរចាំប្រមូលទិញឈើដែលជ្រកក្រោមស្លាកក្រុមហ៊ុន ស៊ី បាយ អូថិក.ចំណែកលោកវរៈសេនីយ៍ ចន សាម៉ន មេបញ្ជាការកងរាជអាវុធហត្ថស្រុកសៀមបូក ក៏កំពុងតែរក្សាភាពឈ្ងៀមស្ងាត់ដែរ។

ប្រជាពលរដ្ធ រស់នៅស្រុកសៀងបូក ខេត្តស្ទឹងត្រែង បន្តលើកឡើងថា ដោយសារតែភាពធូររលុង នឹង មានការឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ ជាពិសេសទៀតនោះ គឺចូលរួមបើកដៃដើម្បីទទួលបានលាភសក្ការៈផ្ទាល់ខ្លួន ដែលកន្លងមកធ្វើអោយមេឈ្មួញដុះស្លែទាំងនោះមានខ្នងបង្អែកដ៏រឹងមាំ ក្នុងនោះក៏មានមន្ត្រីបរិស្ថាន បើកដៃអោយមានការកាប់បំផ្លាញព្រៃឈើ ក្នុងព្រៃឡងដែនជម្រកជីវៈចម្រុះសត្វក្តាន នឹងបន្តធ្វើសកម្មភាពដឹកជញ្ជូនតាមគោយន្តកន្ត្រៃនិងរថយន្តបាកុងកែច្នៃជាច្រើនដើម្បីយកទៅលក់ឲ្យក្រុមហ៊ុន ស៊ី.បាយ.អូថិក ស្ថិតនៅក្នុងភូមិកំពុងរទេះ ឃុំបឹងការ ស្រុកសំបូរ ខេត្តក្រចេះ បានយ៉ាងអនាធិបតេយ្យតែម្ដង។

មន្រ្តីរដ្ឋបាលព្រៃឈើ មន្រ្តីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងស្រុកសៀងបូកនិងស្រុកសំបូរ មិនមានវិធានការទប់ស្កាត់អ្វីសោះឬមួយបានទទួលសំណែនសែនព្រេនពីឈ្មួញទាំងនោះអស់ហើយមើទៅ បានជាបណ្ដោយឲ្យឈ្មួញទាំងនេះធ្វើអ្វីៗតាមអំពើចិត្ត។

គួរបញ្ជាក់ដែរថា ជុំវិញករណីក្រុមឈ្មួញដឹកជញ្ជូនបទ ល្មើសព្រៃឈើ លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុកសៀមបូកមិនដែលចុះបង្ក្រាបនោះទេ ចំណែកលោកឧត្តមសេនីយ៍ត្រីអៀង វ៉ាន់ឌី មេបញ្ជាការរាវុធហត្ថខេត្តស្ទឹងត្រែង ក៏ប្រហែលជាត្រូវដងត្រូវផ្លែជាមួយក្រុមឈ្មួញសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកសៀមបូក បើកភ្លើងខៀវឲ្យក្រុមឈ្មួញដឹកជញ្ជូនឈើនោះផងដែរ។ ពិសេសជាងនេះទៅទៀតគេមិនដែលឃើញមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ,ក៏ដូចជាក្រុមមន្ត្រីបរិស្ថានចុះបង្ក្រាបបទល្មើសម្ដងនៅឡើយ។

បើយោងតាមក្រុមការងារអ្នកសារព័ត៌មានបានទំនាក់ទំនងសួរទៅប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ពាក់ព័ន្ធនឹងការដឹកជញ្ជូនបទល្មើសព្រៃឈើនេះដែរ លោក ស្រេង ជាហេង បានលើកឡើងថា ឈើទាំងអស់នេះដឹកជញ្ជូនចេញពីព្រៃដែនជំរកព្រៃឡង់និងដឹកចូលក្រុម ហ៊ុន.ស៊ី.បាយ.អូថិកតែម្ដង។ លោក ស្រេង ជាហេង បាននិយាយថា ចាំគាត់ចាត់តាំងកូនចៅឲ្យចុះទៅមើល នៅចំណុចដូចខាងលើ។

លោកទូច វិចិត្រ នាយកដែនជម្រកព្រៃឡង់ជីវៈចម្រុះសត្វក្តាន់ឆ្លើយថា ចាំចាត់កូនចៅឲ្យចុះទៅត្រួតពិនិត្យមើលនៅចំណុច ដែលបងប្អូអ្នកសារព័ត៌មានបានរាយការណ៍ជូន។ សូមបញ្ជាក់ថា ភាសាដែលលោក ប្រធានមន្ទីរបរិស្ថាននិងនាយកដែនជម្រកព្រៃឡង់ជីវចម្រុះសត្វក្តាន់ ឆ្លើយភាសាដូចគ្នាសម្រាប់ដោះសារជាមួយអ្នកសារព័ត៌មានតែប៉ុណ្ណោះ។

យោងតាមប្រភពពីមន្ត្រីនៅខេត្តស្ទឹងត្រែងមួយរូបសុំមិនបញ្ចេញឈ្មោះថា រាល់សកម្មភាពដឹកជញ្ជូនឈើពីភូមិឃុំនិងចំណុចដូចខាងលើនេះ គឺបន្តយកទៅលក់អោយឈ្មួញ ជ្រកក្រោមស្លាកក្រុមហ៊ុន.ស៊ី.បាយ.អូថិក.ស្ថិតនៅក្នុងភូមិកំពុងរទេះ ឃុំបឹងការ ស្រុកសំបូរ ខេត្តក្រចេះ ចាំប្រមូលទិញឈើអស់ទាំងនេាះ។ ដូច្នេះហើយបានជាពលរដ្ឋនៅក្នុងស្រុកសៀងបូក ខេត្តស្ទឹងត្រែង សំណូមពរនិងស្នើសុំដល់ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការទប់ស្កាត់បង្ក្រាបបទល្មើសថ្នាក់ជាតិ នឹងស្ថាប័នពាក់ព័ន្ធដទៃទៀតមេត្តាមានចំណាត់ការបង្កាបឲ្យបានទាន់ពេលវេលាដើម្បីការពារធនធានធម្មជាតិដែលនៅសេសសល់បន្តិចបន្តួច និងស្នើសុំដល់ឯកឧត្តមមេត្តាជួយស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងនោះយកមកផ្ដន្ទាទោសតាមនីតិវិធីច្បាប់ផង។

ជុំវិញការលើកឡើងខាងលើនេះអង្គភាពសារព័ត៌មានយើងមិនអាចស្នើសុំបកស្រាយណាមួយពីខាងក្រុមហ៊ុន.ស៊ី បាយ.អូថិក ខាងលើនេះបានទេនៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ការផ្សព្វផ្សាយខាងលើនេះនិងជ្រាបជាព័ត៌មានដល់ឯកឧត្តម ហើយអង្គភាពសារព័ត៌មានយើងសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តមនិងចាត់កម្លាំងចុះមកបើកការស៊ើបអង្កេតនឹងចាត់វិធានការផ្លូវច្បាប់ទៅលើឈ្មួញទាំងនេះផងទាន។

អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីរចូលរួមជាមួយរដ្ឋាភិបាលនិងសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំខាងលើៗលោកបានជ្រាបជាព័ត៌មានពីមន្ត្រីថ្នាក់ក្រោមដើម្បីឱ្យមានភាពស្មោះត្រង់និងជាមន្ត្រីគំរូល្អដែលមានបេសកកម្មនិងកាតព្វកិច្ចចុះមកធ្វើការនិងការពាផងដែរមិនមែនមកធ្វើការរបៀបអ៊ែលៗកន្ទេលធំបន្លំដេកជាមួយនឹងក្រុមឈ្មួញរបៀបនេះនោះទេ។

ជុំវិញព័ត៌មានលើកឡើងខាងលើតើជាការពិតដែរឬទេ? ដើម្បីបញ្ចៀសការភាន់ច្រឡំឬសជាព័ត៌មានក្លែងក្លាយណាមួយនោះអង្គភាពសារព័ត៌មានយើងស្នើសុំឲ្យមានការបកស្រាយ ពីខាងក្រុមហ៊ុន.ស៊ី.បាយ.អូថិក នឹងមន្រ្តីជំនាញពាក់ពន្ធ័ពិសេសមេការចាំប្រមូលទិញឈើឈ្មោះ វុត ជានិច្ចរាងរាល់ម៉ោងធ្វើរការដោយយោងច្បាប់ស្ដីពីរបបសារព័ត៌មានផងដែរ សូមអរគុណ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!