ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ប្រជាពលរដ្ឋជាង១០គ្រួសារមានការព្រួយបារម្ភខ្លាចបាក់ដីស្រែរបស់ពួកគាត់ចូលក្នុងរណ្ដៅដីដែលមានជម្រៅជ្រៅ សំណូមពរឱ្យអាជ្ញាធរជួយអន្តរាគមន៍ ស្ថិតនៅភូមិពោធិ៍រៀងខាងជើង ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង..

ប្រជាពលរដ្ឋជាង១០គ្រួសារមានការព្រួយបារម្ភខ្លាចបាក់ដីស្រែរបស់ពួកគាត់ចូលក្នុងរណ្ដៅដីដែលមានជម្រៅជ្រៅ សំណូមពរឱ្យអាជ្ញាធរជួយអន្តរាគមន៍ ស្ថិតនៅភូមិពោធិ៍រៀងខាងជើង ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង..

 ខេត្តព្រៃវែង៖ ប្រជាពលរដ្ឋជាង១០គ្រួសារមានការព្រួយបារម្ភខ្លាចដីស្រែរបស់ពួកគាត់បាក់ ស្រុតចូលទៅក្នុងរណ្តៅដីរបស់ឈ្មួញដែលនៅជាប់និងដីស្រែរបស់ពួកគាត់ មានជម្រៅជ្រៅ ដែលជីកកាយទុកជាយូរខែ.ឆ្នាំ.មកហើយនោះ និងធ្វើការសំណូមពរដល់អាជ្ញាធរ ឃុំ ស្រុក និងជំនាញពាក់ព័ន្ធចុះទៅពិនិត្យ អន្តរាគមន៍ផង។

ប្រជាពលរដ្ឋនិយាយក្នុងលក្ខ័ណមិនបញ្ចេញឈ្មោះថា រណ្តៅដីនេះម្ចាស់គ្រឿងចក្រនិងម្ចាស់រណ្ដៅដីមានឈ្មោះ តា វែង រស់នៅភូមិពោធិ៍រៀងខាងជើង ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ម្ចាស់គ្រឿងចក្រនិងម្ចាស់រណ្តៅដីខាងលើនេះ ធ្វើការជីកកាយយកអាចម៍ដីជាយូរខែណាស់មកហើយ។ អ្វីដែលពួកគាត់ជាប្រជាពលរដ្ឋជាង១០គ្រួសារនោះ គឺរណ្តៅដីនោះមានជម្រៅជ្រៅ ហើយទំហំជាងកន្លះហិកតា មិនតែប៉ុណ្ណោះការជីកដីទៀតសោធ ម្ចាស់គ្រឿងចក្រនិងជាម្ចាស់រណ្តៅដី មិនទុកជើងទេនោះឡើយ ថែមទាំងជីកកៀកជាមួយដីស្រែនិងដីលំនៅដ្ឋាន របស់ពួកគាត់ថែមទៀតផង។ កក្តានេះហើយទើបធ្វើឱ្យពួកគាត់មានការព្រួយបារម្ភ ខ្លាចបាក់ ស្រុតដីស្រែនិងដីលំនៅដ្ឋាន របស់ពួកគាត់ចូលទៅក្នុងរណ្តៅដីរបស់ តា វែង នោះ ជាពិសេសនៅរដូវវស្សាភ្លៀងធ្លាក់មកអាចទឹកហូរច្រោះបាក់ ស្រុតដីស្រែនិងដីលំនៅឋានរបស់ពួកគាត់ ធ្វើឱ្យខាតបង់ ការធ្វើស្រែចំការទៀតផង។

  ប្រជាពលរដ្ឋបាននិយាយបន្តទៀតថា រណ្តៅដីដែលមានជម្រៅជ្រៅនោះ ម្ចាស់មិនបានធ្វើរបងហ៊ុំព័ទ្ធអ្វីនោះទេ ពួកគាត់ខ្លាចក្រែងធ្លាក់ក្មេងតូចៗ និងជាពិសេសសត្វពាហៈនៈ គោ ក្របីជាដើម។ ហើយម្យ៉ាងទៀត តា វែង ជាម្ចាស់រណ្តៅដីបានប្រាប់ប្រជាពលរដ្ឋ ថា រណ្តៅដីរបស់គាត់ដែលជីករួចរាល់ហើយនោះ មិនឱ្យអ្នកណាបង្ហូរទឹកចូលឡើយ។ ការនិយាយបែបនេះ ធ្វើឱ្យប្រជាពលរដ្ឋនិយាយតៗគ្នាថា បើជារណ្តៅដីជ្រៅហើយនោះ ពេលមេឃធ្លាក់ភ្លៀងមកច្បាស់ណាស់ទឹកហូរសម្រុកចូលកន្លែងទំនាប ដូចជារណ្តៅដីរបស់ តា វែង ជាក់ជាមិនខានឡើយ។

ពាក់ព័ន្ធនិងការលើកឡើងរបស់ប្រជាពលរដ្ឋ ខាងលើនេះអ្នកយកព័ត៌មានយើងបានទូរស័ព្ទទៅលោក ពូ ហួត មេឃុំពោធិ៍រៀងប្រាប់ថា រណ្ដៅដីខាងលើនេះខាងអាជ្ញាធរឃុំបានហៅម្ចាស់រណ្ដៅមកធ្វើកិច្ចសន្យារួចរាល់ហើយ តែមិនទាន់បានជូនដំណឹងឲ្យប្រជាពលរដ្ឋដែលមានដីនៅជុំវិញនោះឲ្យពូកគាត់បានដឹង។

លោក ពូ ហួត បានបន្តទៀតថា រណ្ដៅដីខាងលើនេះជាដីរស់បស់ តា វែង ជីកយូរហើយមិនមានច្បាប់អនុញ្ញាតនោះទេ តែបើសិនមានការបាក់ដីប្រជាពលរដ្ឋចូលក្នុងរណ្ដៅ ខាងអាជ្ញាធរឃុំ អាចឱ្យខាងម្ចាស់រណ្ដៅដឹកដីចាក់បំពេញឲ្យរាក់វិញ។

លោក យស់ ស៊ីណាត អភិបាលស្រុកពោធិ៍រៀងលោកបកស្រាយប្រាប់សារព័ត៌មានយើងយ៉ាងទន់ភ្លន់សមជាថ្នាក់ដឹកនាំដ៏គំរូមួយរូបដែលដឹងពីទុក្ខធុរៈរបស់ប្រជាពលរដ្ឋបានប្រាប់ថា រណ្តៅដីខាងលើនោះម្ចាស់មិនបានមកសុំច្បាប់នោះទេ លោកក៏មិនបានអនុញ្ញាតឲ្យដែរ។

លោកបានបន្តទៀតថា ម្ចាស់បានលួចជីកមិនឱ្យអាជ្ញាធរដឹងក៏មានដែរ បើចង់ដឹងច្បាស់សូមសួរទៅខាងអាជ្ញាធរឃុំ ព្រោះរឿងនេះលោកបានឲ្យអាជ្ញាធរឃុំចុះទៅត្រួតពិនិត្យនិងបានហៅម្ចាស់មកធ្វើកិច្ចសន្យាហើយដែរ។

ជាចុងក្រោយប្រជាពលរដ្ឋ ជាង១០គ្រួសារដែលមានដីស្រែនៅក្បែររណ្តៅដី តា វែង នោះធ្វើការសំណូមពរដល់អាជ្ញាធរឃុំ ស្រុក និងជំនាញពាក់ព័ន្ធជួយចាត់ជំនាញ ចុះធ្វើការពិនិត្យ និងជួយអន្តរាគមន៍ទប់ស្កាត់ដើម្បីកុំឱ្យដីស្រែរបស់ពួកយើងខ្ញុំជាង១០គ្រួសារ បាក់ស្រុតចូលទៅក្នុងរណ្តៅដីជ្រៅនេះផងទាន!៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!