សូមរាយការណ៍

រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់

រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ

ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ

តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌…

លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់..


ឯកឧត្តម រដ្ឋមន្រ្តី បានជម្រាបជូនថា បច្ចុប្បន្នការអានសម្រាប់ ឯកឧត្តម គឺ ៩០ % អានតាមប្រពន្ធ័ អេឡិកត្រូនិច តែក៏នៅត្រូវការទិញសៀវភៅមកអានដែរ ព្រោះងាយស្រួលចំណាំទុកកន្លែងដែលសំខាន់ៗ ទុកបើកមើលលើកក្រោយទៀត ហើយការអាន សៀវភៅក៏ជួយធ្វើការរំលឹកឡើងវិញនូវកិច្ចការមួយចំនួនថែមទៀតផងដែរ ។ ចំណេះដឹងដែលរូប ឯកឧត្តម មានមកដល់ថ្ងៃនេះ អាចនិយាយបានថា ៥០ % បានមកពីការសិក្សានៅសាលា ហើយ ៥០ % ទៀតបានដោយសារការអានសៀវភៅ បើប្រៀបធៀបពីសម័យមុន និងសម័យឥឡូវនេះ សៀវភៅសំបូរជាងរាប់ពាន់ដង ហើយគុណភាព លើស ១ មុឺនដង ព្រោះការបោះពុម្ព និងរចនាសៀវភៅស្អាតៗ ហើយជាភាសាខ្មែរថែមទៀតផង ។ ទាក់ទងការអានសៀវភៅនេះដែរ ឯកឧត្តម បានលើកឡើងថា តាមការស្រាវជ្រាវផ្នែកចិត្តសាស្រ្ត បើយើងមើលទូរទស្សន៍ ខួរក្បាលយើង៩០ % តាមរូបភាព អត់មានពេលវិភាគនោះទេ តែបើការអានវិញគឺ៣០ % សម្រាប់ការអាន ហើយ ៧០ % សម្រាប់ធ្វើការវិភាគ ។ ការអានសៀវភៅមានផលប្រយោជន៍ច្រើនណាស់ មិនត្រឹមតែធ្វើអោយចេះដឹងនោះទេ ថែមទាំងធ្វើអោយខួរក្បាលយើងរីក វិវឌ្ឍលឿន ទៀតផង ។

ពិព័ណ៍សៀវភៅនេះ បើកឲ្យសាធារណៈជនចូលរួមដោយ សេរី ចាប់ពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣រហូតដល់ថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង ១២យប់ ។ពិព័រណ៍សៀវភៅ Big Bad Wolf Book Sale នឹងចូលរួមគាំទ្រ គំនិតផ្តួចផ្តើមនេះតាមរយៈការ បរិច្ចាគសៀវភៅចំនួន ៣០០ក្បាល ទៅកាន់បណ្ណាល័យកំពង់ត្របែក ៕