ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ក្រសួងបរិស្ថានៈ សម្រេចដកលោក ហាន សាខន ពីប្រធានដែនជម្រក សត្វព្រៃកែវសីមា

ក្រសួងបរិស្ថានៈ សម្រេចដកលោក ហាន សាខន ពីប្រធានដែនជម្រក សត្វព្រៃកែវសីមា

(មណ្ឌលគិរី)៖ ក្រោយផ្ទុះរឿងអាស្រូវជាបន្តបន្ទាប់លោក ហាន សាខន ប្រធានការិយាល័យដែនជម្រក សត្វព្រៃកែវសីមា ត្រូវបានក្រសួងបរិស្ថាន ស្នើផ្លាស់ប្ដូរតួនាទី និងផ្ទេរភារកិច្ច។

នេះបើយោងតាម លិខិតរបស់ក្រសួងបរិស្ថាន ចុះថ្ងៃទី០២.០២.២០២៣ ដែលជម្រាប មកលោកអភិបាលខេត្តមណ្ឌលគិរី។

ក្នុងលិខិតនោះក្រសួង បានស្នើឱ្យអភិបាលខេត្តមណ្ឌលគិរី បញ្ចប់មុខតំណែងលោក ហាន សាខន ពីប្រធានការិយាល័យ ដែនជម្រក សត្វព្រៃកែវសីមា នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មកជាមន្ត្រី និងតម្រូវឱ្យលោក ហាន សាខន បង្ហាញខ្លួនរៀងរាល់ថ្ងៃធ្វើការ ។ ដោយមិនតម្រូវឱ្យមានភារកិច្ច និងត្រូវគោរពអនុវត្តច្បាប់បទបញ្ជា ការណែនាំរបស់មន្ទីរបរិស្ថានខេត្ត និងស្ថិតក្រោម ការតាមដាន ការអនុវត្តទោសព្យួរ ពីស្ថាប័នតុលាការ មានសមត្ថកិច្ច។

ការស្នើឱ្យបញ្ចប់មុខតំណែង លោក ហាន សាខន ពីប្រធានការិយាល័យ ដែនជម្រក សត្វព្រៃកែវសីមា នៅពេលនេះ។
ក្រោយផ្ទុះរឿងអាស្រូវ ជាបន្តបន្ទាប់ថាៈកន្លងមកលោក ហាន សាខន ធ្លាប់ចាប់ពលរដ្ឋអ្នកធ្វើចម្ការ។បណ្ដែតបណ្ដោយ ឱ្យកើតមានបទល្មើសព្រៃឈើ យ៉ាងពេញបន្ទុក ក្នុង (តំបន់អូរហ៊ុច)ព្រំប្រទល់រវាងស្រុកកែវសីមា និងស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលជាដែនសមត្ថកិច្ចខ្លួនគ្រប់គ្រង។

ជានេះទៅទៀតលោក ហាន សាខន មានតួនាទី ជាអ្នកអភិរក្សការពារដីព្រៃ រួមនិងព្រៃឈើ។
បែរជារងការចោទប្រកាន់ថាៈ រូបលោក បានសាងសង់ផ្ទះ ជាកម្មសិទ្ធផ្ទាល់ខ្លួន
នៅលើដីអភិរក្ស ដែលខ្លួនគ្រប់គ្រងទៀតផង៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!