ទាន់ហេតុការណ៍
កំពង់ស្ពឺសង្ក្រាន្ត រយៈពេលបីថ្ងៃ មានភ្ញៀវទេសចរមកលេងកម្សាន្ត ប្រមាណជិត២លាន      - ភ្ញៀវទេសចរណ៍ចំនួនប្រមាណ ៦០៥,០០០នាក់ ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្រ្កាន្តថ្ងៃទី២ ជាពិសេសចូលរួមលេងល្បែងប្រជាប្រិយខ្មែរដ៏ច្រើនសំបូរបែប - ដ្ឋបាលខេត្តកំពង់ស្ពឺ បើកព្រឹត្តិការណ៍ "កំពង់ស្ពឺសង្ក្រាន្ត" យ៉ាងអធិកអធម ជាមួយការដង្ហែព្រ័ត្រយក្ស - អ្នកវិនិយោគិនចិនគ្រោងបោះទុន៥លានដុល្លា ដើម្បីវិនិយោគសាកល្បងលើវិស័យគ្រប់គ្រងនិងកែច្នៃកាកសំណល់ចេញពីរោងចក្រ សហគ្រាសនៅខេត្តកំពង់ស្ពឺ - ក្រោមការដឹកនាំផ្ទាល់របស់លោក ស្រេង វុទ្ធា ព្រះរាជ្ញារងសហការជាមួយរដ្ឋបាលស្រុកជាំក្សាន្ដ នឹងកម្លាំងចម្រុះចុះប្រតិបត្តិការ បង្រ្កាប់ទីតាំងសិប្បកម្មកែឆ្នៃឈើ ជាច្រើនកន្លែង..! - ប្រហែលអាងខ្សែអ្នកធំហើយបានជាហ៊ានបុកគ្រិះសាងសង់សំណង់រឹងមាំចូលក្នុងសមុទ្រ បំពានច្បាប់យ៉ាងគោឃ្លើន តែចំណាត់ការរបស់អាជ្ញាធរហាក់មានភាពធូរលង់... - សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាបានជាបន្តបន្ទាប់ចំនួន ៧នាក់ ពាក់ព័ន្ធគ្រឿងញៀន និងដកហូតវត្ថុតាងមួយចំនួន.. - សង្ស័យអាជ្ញាធរនឹងសមត្ថកិច្ចខ្លាចអំណាចម្ចាស់ទីតាំងលេងល្បែងសងមួយកន្លែងនេះទេដឹង.! - គ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA)ចុះពិនិត្យនិងព្យាបាលជំងឺទូទៅដល់ប្រជាពលរដ្ឋជិត ៤នាក់ ក្នុងខេត្តកំពង់ស្ពឺ. - អតីតយោធិនពិការ លោក ឡេង សារឿន ដង្ហើយហៅរកយុត្ដិធម៌ ពីសម្ដេចតេជោ និងសម្ដេចធិបតី ក្នុងទំនាស់ដីធ្លីដ៏រាំរៃជាង ១២ឆ្នាំ ដោយឈ្មោះ លី ម៉ី និងពក្ខពួកឃុបឃិតគ្នាជាប្រព័ន្ធរៀបចំឯកសារក្លែងបន្លំរំលោភយកដីទាំងស្រស់ៗ.

ស្លាប់០២នាក់ របួសធ្ងន់ម្នាក ក្នុងករណីគ្រោះចរាចរណ៍នៅស្រុកព្រះនេត្រព្រះ

ស្លាប់០២នាក់ របួសធ្ងន់ម្នាក ក្នុងករណីគ្រោះចរាចរណ៍នៅស្រុកព្រះនេត្រព្រះ

បន្ទាយមានជ័យ៖ ប្ដីប្រពន្ធ២នាក់ត្រូវបានរថយន្តកិនស្លាប់ ចំនែកឯកូនប្រុសម្នាក់ទៀតបានរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកគោ ហើយខ្ទាតចូលក្រោមរថយន្ត កាលពីរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ។

ជនរងគ្រោះដែលស្លាប់ទី១.ឈ្មោះ សុខ ណាង ភេទប្រុស អាយុ៣៥ឆ្នាំ ត្រូវជាប្តី និងទី២.ឈ្មោះ វី ឈៀប អាយុ៣៧ឆ្នាំ ត្រូវជាប្រពន្ធ និងកូនប្រុសឈ្មោះ សុខ សីហា អាយុ៧ឆ្នាំ បានរងរបួសធ្ងន់ អ្នកទាំង៣នាក់ រស់នៅភូមិសួនអំពៅ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុគ្រួសារជនរងគ្រោះបានជិះម៉ូតូហុងដាទ្រីម ពាក់ផ្លាកលេខបាត់ដំបង AO.6766 បានឌុបប្រពន្ធ និងកូនប្រុសម្នាក់ត្រឡប់ពីវាស់ដីនៅខេត្តព្រះវិហារ គោលបំណងត្រឡប់ទៅស្រុកវិញ ស្រាប់តែមកដល់កន្លែងកើតហេតុមានគោរត់ឆ្លងថ្នល់ ទើបម៉តូបុកគោដួលលើផ្លូវជាតិ។ ស្របពេលនោះរថយន្តធុនធំហ៊ីយិនដាយពាក់ផ្លាកលេខភ្នំពេញ 3C.1460 និងរ៉ឺម៉កក្រោយផ្លាកលេខព្រៈសីហនុ 4A.3008 ជិះមកដល់ក៏បានកិនស្លាប់ ២នាក់ និងរបួសកូនប្រុសធ្ងន់ម្នាក់តែម្ដង។

ក្រោយសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ ធ្វើការពិនិត្យ និងវាស់វែងសពនគរបាលវិចខ្ចប់ដឹកតាមរថយន្តសង្គ្រោះ បញ្ជូនដល់ផ្ទះជនរងគ្រោះនៅខេត្តប៉ៃលិន ហើយម៉ូតូជនរងគ្រោះ និងរថយន្តបង្ក ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ដើម្បីអនុវត្តន៍តាមច្បាប់ចរាចរណ៍ផ្លូវគោក៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!