ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ប្រសាសន៍សំខាន់របស់សម្តេចតេជោ ក្នុងឱកាសអញ្ជើញប្រារព្ធទិវានារី អន្តរជាតិ ៨ មីនា ខួបលើកទី១១២

ប្រសាសន៍សំខាន់របស់សម្តេចតេជោ ក្នុងឱកាសអញ្ជើញប្រារព្ធទិវានារី អន្តរជាតិ ៨ មីនា ខួបលើកទី១១២

ប្រសាសន៍សំខាន់៖ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ប្រារព្ធពិធីអបអរសាទរទិវានារី អន្តរជាតិ ៨មីនា ខួបលើកទី១១២ នៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា អ្វីដែលយើងត្រូវធ្វើដើម្បីអំណាចស្ត្រីនោះ គឺត្រូវធ្វើយ៉ាងម៉េចឱ្យស្ត្រីមានកម្រិតសេដ្ឋកិច្ចល្អប្រសើរ ព្រោះកត្តាសេដ្ឋកិច្ចនេះ គឺជាការសម្រេចដ៏ធំរបស់ស្ត្រី។

សម្តេចតេជោ បានប្រកាសថា កិច្ចការដែលត្រូវបន្តនោះ គឺត្រូវពង្រឹង និងបង្កើតឱ្យមានអន្តេវាសិកដ្ឋានសម្រាប់និស្សិតជាស្ត្រីឱ្យបានកាន់តែច្រើន។ សម្តេចក៏បានអំពាវនាវដល់សប្បុរសជនជួយគាំពារ ដើម្បីអាចបង្កើតអន្តេវាសិកដ្ឋានតាមកម្រិតមធ្យមសិក្សា និងថ្នាក់ឧត្តមសិក្សា។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា គោលដៅធំ និងជាអាទិភាពដែលរាជរដ្ឋាភិបាល និងគ្រប់ស្ថាប័នពាក់ព័ន្ធត្រូវធ្វើ គឺត្រូវការពង្រឹងអំណាចស្រ្ដីក្នុងវិស័យសេដ្ឋកិច្ចឱ្យបានកាន់តែធំធេងថែមទៀត តាមរយៈការពង្រឹងអំណាចដល់ស្រ្ដីនូវគ្រប់ការងារជាពិសេសអំណាចគ្រប់គ្រងសេដ្ឋកិច្ចគ្រួសារ។

សម្តេចតេជោ ហ៊ុន សែន បានសម្តែងការព្រួយបារម្ភចំពោះទម្ងង់ នៃអំពើហិង្សា ដែលមានស្ថានភាពធ្ងន់ធ្ងរ រហូតដល់បុរសជាប្តីបាញ់សម្លាប់ប្រពន្ធ កាលពីពេលថ្មីៗនេះ និងទម្រង់ហិង្សាផ្សេងៗទៀត។

សម្តេចតេជោ បានលើកឡើង ពីការហែកហួរគ្នារវាងប្តី-ប្រពន្ធ លែងលះគ្នាតាមបណ្តាញសង្គមFacebook ដែលជារឿងអាម៉ាសបំផុត មិនត្រឹមតែបុគ្គលទាំងសងខាងនោះទេ វាបានជះឥទ្ធិពលធ្ងន់ធ្ងរដល់កូនៗ និងក្រុមគ្រួសារ។

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ក្រុមគ្រួសារទាំងឡាយ បើសិនជាក្រុមគ្រួសាររស់នៅមិនចុះសម្រុងជាមួយគ្នា ត្រូវដោះស្រាយគ្នាដោយសន្ដិវិធី ដើម្បីរក្សាកិត្តិយសគ្រួសារ និងសីលធម៌នៅក្នុងសង្គម។

សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅកាន់បណ្ដាតំណាងស្ថានទូត និងបរទេសមួយចំនួនថា តើបានដឹងទេថា នាអំឡុងពេលដែលគ្រួសារសម្ដេចតេជោ និងភរិយាសម្ដេចកំពុងសម្រក់ទឹកភ្នែក បែរជាមានជនអាក្រក់នៅក្រៅប្រទេសមួយចំនួនមកប្រមាថដល់ភរិយា និងគ្រួសារសម្ដេចទៅវិញ តើរឿងនេះអស់លោកបរទេសអាចទទួលយកបានទេ?

សម្តេចតេជោ ហ៊ុន សែន ប្រកាសសារជាថ្មីថា សម្ដេចនឹងគ្មានថ្ងៃប្រើប៊ិចដើម្បីចុះហត្ថលេខា ស្នើសុំការលើកលែងទោសដល់ជនអាក្រក់ដែលប្រមាថដល់ក្រុមគ្រួសាររបស់សម្ដេចដាច់ខាត។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែមីនា សម្ដេចបានចុះហត្ថលេខា ទៅលើការផ្ដល់ប្រាក់ឧបត្ថម្ភចំពោះស្ថានភាពដែលរោងចក្រត្រូវបានព្យួរ ដែលក្នុងនោះកម្មករប្រមាណ ៣២០០០ នាក់ ក្នុងនោះមានស្រ្ដី ២៦០០០ នាក់ នឹង ទទួលបានប្រាក់ឧបត្ថម្ភដូចអំឡុងសម័យកាលកូវីដ-១៩ដែរ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា គណៈរដ្ឋមន្ត្រីអាណត្តិទី៧ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋមន្ត្រីក្រសួងកិច្ចការនារី នឹងមិនត្រូវផ្លាស់ប្តូរឡើយ។

សម្តេចតេជោ បានប្រកាសថា យោងតាមការស្ទង់មតិដោយឯករាជ្យមួយបានបញ្ជាក់ថា អត្រារបស់ស្ត្រីគាំទ្រសម្តេចតេជោ ហ៊ុន សែន មានចំនួនច្រើនជាងបុរស។

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!