ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្ត ខណៈលោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណកាលនិងដឹកជញ្ជូនខេត្តព្រះសីហនុ បានរក្សាភាពស្ងៀមស្ងាត់..!

ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្ត ខណៈលោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណកាលនិងដឹកជញ្ជូនខេត្តព្រះសីហនុ បានរក្សាភាពស្ងៀមស្ងាត់..!

ខេត្តព្រះសីហនុ÷ មួយរយះពេលថ្មីៗ​នេះមានអង្គភាព​សារព័ត៌មានជាច្រើន​អង្គភាពបានធ្វើការផ្សព្វ​ផ្សាយ​រិះគន់ ដើម្បីស្ថាបនាទៅលើស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ផ្លូវជាតិលេខ០៤ ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ដោយកំពង់តែមា​នភាពមិ​នប្រក្រតី ចំ​ពោះរថយន្ត​ដឹកទំនិញតូ​ចធំឆ្លងកាត់​នៅស្ថានីយជញ្ជីង​មួយកន្លែងខាងលើនោះ ដោយមានរថយន្តខ្លះឡើងជញ្ជីងថ្លឹងនិងរថយន្តខ្លះទៀតមិនបានចូលថ្លឹង។

ប្រភពពីក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ០៤ខេត្តព្រះសីហនុ ចូលមករាជធានីភ្នំពេញ បានឲ្យដឹងថា ទោះបីពួកគេដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាលដដែល។ គ្មានឈ្មួញ និងអាជីវករណាហ៊ានតវ៉ាទេ ព្រោះប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត១កន្លែងនោះយកឈ្មោះលោក បូរី វង្សសានិត មកបិទបាំងទង្វើរបស់ខ្លួនជារៀងរហូត។ ចំណែករថយន្តដឹកទំនិញធំៗ និងរថយន្តដឹកខ្សាច់ដឹកថ្ម ផ្ទុកលើសទម្ងន់អាចបើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងរថយន្ត១កន្លែងនោះយ៉ាងរលូនឲ្យតែម្ចាស់រថយន្តចុះពីលើរថយន្តដើរទៅបង់លុយតាមការកំណត់ដោយមិនបាច់ចូលថ្លឹងឡើយ។

ជាក់ស្ដែងនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ ក្រុមអ្នកសារព័ត៌មានយើងបានចុះទៅផ្តិតយករូបភាពដើម្បីធ្វើការផ្សព្វផ្សាយជូនថ្នាក់ដឹកនាំខាងលើឃើញថា ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ពិតជាដូចការលើកឡើងរបស់ក្រុមឈ្មួញនឹងអាជីវករ ព្រោះថៅកុងរថយន្តតូចធំដឹកទំនិញបានបើកមកដល់ចំណុចទីតាំងខាងលើបានឈប់រថយន្តបើកទ្វារចុះដើរទៅកន្លែងស្នាក់ការបង់លុយរួចដើរចេញមកវិញឡើងលើរថយន្តបើកចេញទៅខ្លះឡើងជញ្ជីងថ្លឹងខ្លះមិនបានឡើងជញ្ជីងថ្លឹងនោះឡើយ។

ប្រភពពីមន្រ្តីរាជការនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់លោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ទេនោះគឺប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ស្ទឹងច្រាល ផ្លូវជាតិលេខ០៤ ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា មិនហ៊ានប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្តនោះទេ។

ដោយមិនគោរពទៅតាម​ប្រសាសន៌របស់ឯ​កឧត្តមទេ​សរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ​ណៈកម្មកា​រត្រួត​ពិនិត្យ យានយន្តដឹកជញ្ជូន មានប្រសាសន៍ថា ចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះតទៅ ក្រសួងនឹងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ចំពោះយាន​យន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ ខណៈដែលនៅ​មានម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួន នៅតែមិនទាន់​ចូលរួមគោរពអនុវ​ត្តបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋា​នគតិយុត្តឱ្យបានពេញលេញនិងត្រឹមត្រូវនៅឡើយ។

ឯកឧត្តមទេ​សរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងករណីម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកប​ររថយន្តធុនធ្ងន់ ណាមួយនៅតែបណ្តែតបណ្តោយឱ្យដឹកជញ្ជូន ឬ ផ្ទុកទម្ងន់លើ​សពី២០ភា​គរយ ប្រធានស្ថានីយជញ្ជឹងអចល័ត ឬ ប្រធានក្រុម ជញ្ជីងចល័ត ត្រូវចាត់វិធាន​ការតាម​បទ​ប្បញ្ញត្តិដូចជា៖ ដកបណ្ណបើកបរ និងព្យួរទុកចំនួន២ឆ្នាំ ព្រមទាំងឃាត់យានជំនិះទុក ចំនួន១ឆ្នាំ ដោយរក្សាទុកនៅទីតាំងណាមួយសមស្រប ហើយម្ចាស់យា​នយន្តត្រូវទទួ​លខុសត្រូវលើ​ការលើក​ដាក់ទំ​និញ និង បង់ថ្លៃឈ្នួលកន្លែងទុកដាក់ថែទាំទំនិញ និងយានជំនិះដោយខ្លួនឯង។ ជាមួ​យគ្នានេះ ក៏នឹ​ងត្រូវបញ្ឈប់អាជីវកម្ម​ដឹកជញ្ជូន របស់ក្រុមហ៊ុនចំនួន១ឆ្នាំ ក្នុងករណីទទួលរង​នូវការពិ​ន័យអន្តរការណ៍ម្តងរួចហើយ នៅតែបន្តប្រព្រឹត្តល្មើសទៀត។

ឯក​ឧត្តម ក៏បានព្រមា​នដាក់ទណ្ឌកម្មចំពោះមន្ត្រីស្ថានីយជញ្ជីងអចល័ត និងជញ្ជីងចល័​តក្រោ​មឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន ដែលអនុញ្ញា​តឱ្យរថយន្តផ្ទុក​លើសទម្ងន់កម្រិត​កំណត់ធ្វើចរាចរណ៍​លើបណ្តាញផ្លូវថ្នល់ផងដែរ។

ឯក​ឧត្តម មានប្រសាសន៍ថា កា​រអនុវត្តនូវវិធានតឹងរឹងនេះ គឺដើម្បីធានាការពារ​ហេដ្ឋារចនាសម្ព័ន្ធផ្លូវ​ថ្នល់ ស្ពាន និងសំណង់ ឱ្យបានរឹងមាំ ស្ថិតស្ថេរ គង់វង្ស និងធន់ជាប់តាមអាយុ​កាលបច្ចេកទេសសា​ងសង់ ព្រមទាំងចូលរួម​ចំណែកកាត់បន្ថយ ថវិកាជាតិ ក្នុងការជួសជុលថែទាំ ផ្លូវថ្នល់នៅទូទាំ​ងប្រទេ​ស។

ជុំវិញនិងការចុះផ្សាយ​ខាង​លើនេះដែរ អង្គភាពយើងមិនអាចសុំការបំភ្លឺពីរលោក បូរី វង្សសានិត ប្រធានមន្ទីរ​សាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ និងប្រធានស្ថានីយ៍​ជញជញ្ជីងថ្លឹងរថន្ត ស្ទឹងច្រាល ផ្លូវជាតិលេខ០៤ ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ បាននោះទេ? ដោយពុំ​មានលេខទូរសព្ទទំនាក់ទំនងនោះឡើយ ។

មហាជនក៌​ដូចប្រជាពលរដ្ឋ​បានធ្វើការសំណូមពរដល់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋម​ន្ត្រីក្រ​សួងសាធារណការ និងដឹកជញ្ជូនក៏ដូចជាលោក សេង ឈួន មេជញ្ជីង​ថ្លឹងរថយន្ត​ទូទាំងប្រទេស ចាត់មន្ត្រីស្អាត​ស្អំចុះមកឃ្លាំមើល​និងត្រួតពិនិត្យមើលពី​រសកម្មភាពប្រធានស្ថានីយ​ជញ្ជីងថ្លឹងរថយន្តខាងលើនេះផងទាន។

អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយបំភ្លឺពីមន្ត្រីជំនាញពាក់ព័ន្ធជាពិសេសលោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណកាលនិងដឹកជញ្ជូនខេត្តព្រះសីហនុ និងប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ជានិច្ចរៀងរាល់ម៉ោងធ្វើការ គឺដើម្បីឆ្លុះបញ្ចាំងពីការពិតសុក្រិតនិងយុត្តិធម៌តែប៉ុណ្ណោះ៕

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!