ទាន់ហេតុការណ៍
ប្រជាពលរដ្ឋ ២គ្រួសារស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តកំពង់ស្ពឺជួយដោះស្រាយរឿងក្រុមហ៊ុនសាងសង់រោងចក្រ ថាបានចាក់ដីបិទផ្លូវឯកជនគាត់ មិនទាន់មានដំណោះស្រាយជូនពូកគាត់.... - លោកជំទាវអភិបាលរងខេត្ត៖ ណែនាំ‎ក្មួយៗជាសិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រ ប្រែក្លាយខ្លួនជា “កូនល្អ សិស្សល្អ មិត្តល្អ” និងជាទំពាំងដ៏ល្អ ជាសសរដ៏ខ្លឹម និងរឹងមាំទៅថ្ងៃអនាគត - ឯកឧត្តមបណ្ឌិត អភិបាលអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត - គ្រឿងចក្រជាច្រើនកំពុងតែជិះកាយភ្នំ យកអាចម៍ដីដឹកលក់យកលុយដាក់ហោប៉ាវផ្ទាល់ខ្លួន(សង្ស័យមិនមានច្បាប់អនុញ្ញាតិ) សូមអញ្ជើញអស់លោកអាជ្ញាធរនិងជំនាញពាក់ព័ន្ធចុះទៅពិនិត្យមើលផង... - រដ្ឋមន្រ្ដីក្រសួងព័ត៌មានគូសបញ្ជាក់ថា ការពង្រឹងនូវមូលធនមនុស្ស គឺជាដំណើរឆ្ពោះទៅមុខក្នុងការអភិវឌ្ឍប្រទេស និងធ្វើការប្រកួតប្រជែងនៅក្នុងកម្រិតខ្ពស់ - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំក្រុមការងារ ចូលរួមគោរពវិញ្ញាណក្ខន្ធ យុទ្ធជនពលីក្នុងសមរភូមិមុខ ក្នុងខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តកែប - សម្បុរជនបាននាំយកអំណោយជាស្បៀង.គ្រឿងឧបភោគ បរិភោគ ជូនដល់កងទ័ពជួរមុខ និងជនភៀសសឹក ក្នុងខេត្តព្រះវិហារ... - តើពិតទេលោក ចាន់ ឃុង មេបញ្ជាការរងខេត្តសៀមរាប ថាបានប្រើហិង្សាលើស្ត្រីម្នាក់ជាមេការ ខារ៉ាអូខេ បណ្ដាលឲ្យរងរបួសផ្ទៃមុខ និងភ្នែក ខណៈពេលនេះស្ដ្រីរងគ្រោះរៀបចំបណ្ដឹងតាមផ្លូវច្បាប់... - អគ្គិភ័យឆាបឆេះរោងចក្រ យាន ហ្សេន ខូតធីង មេធៀរៀលខេមបូឌាឯ.ក និងឆេះខូចខាតសម្ភារៈមួយចំនួននៅក្នុងអាគារ... - ក្រុមឈ្មួញនៅតែគឃ្លើនលួចដាក់គ្រឿងចក្រជិកកាយយកអាចម៍ដីចេញពីក្នុងរណ្ដៅដីបឹងអូរក្រាំងបិល ដឹកលក់ធ្វើអាជីវកម្មផ្ទាល់ខ្លួន ខណ:កន្លងទៅទីតាំងនេះមន្ត្រីក្រសួងរ៉ែចុះបិទនិងផ្អាកអាជីវកម្មមិនឲ្យជិក...

ដីព្រៃរបស់រដ្ឋការពារដោយព្រះរាជក្រឹត្យ ជាច្រើនរយហិកតា ត្រូវបានក្រុមឈ្មួញជនខិលខូច លួច ដាក់គ្រឿងចក្រឈូសឆាយរុករានទន្រ្ទាន គ្មានអាជ្ញាធរនិង មន្ត្រីជំនាញពាក់ព័ន្ធអើពើឡើយ

ដីព្រៃរបស់រដ្ឋការពារដោយព្រះរាជក្រឹត្យ ជាច្រើនរយហិកតា ត្រូវបានក្រុមឈ្មួញជនខិលខូច លួច ដាក់គ្រឿងចក្រឈូសឆាយរុករានទន្រ្ទាន គ្មានអាជ្ញាធរនិង មន្ត្រីជំនាញពាក់ព័ន្ធអើពើឡើយ

ខេត្តកំពង់ស្ពឺ៖ ដីព្រៃរបស់រដ្ឋការពារដោយព្រះរាជក្រឹត្យ រាប់រយហិកតា ដែលក្រុមជនខិលខូចលួចដាក់គ្រឿងចក្រជីកាយ ឈូសឆាយ រុករានទន្ទ្រានយកធ្វើជាសម្បត្តិផ្ទាល់ខ្លួន និងលក់បន្តទៅឱ្យអ្នកមានលុយមានអំណាចថែមទៀតផងនោះ ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា: ទាល់តែមានការឃុបឃិតគ្នាជាប្រព័ន្ធហើយ ទើបក្រុម ឈ្មួញខិលខូច នឹងអ្នកមានលុយអ្នកមានអំណាច អាចដាក់គ្រឿងចក្រឈូសឆាយរុករានទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋ គ្មានច្បាប់អនុញ្ញាតយកធ្វើជាកម្មសិទ្ធិជាច្រើនហិកតា នៅចំណុចជើងភ្នំប្រាក់ ស្ថិតនៅក្នុងភូមិថ្មី(សូរិយា) ឃុំតាសាល ព្រំប្រទល់ជាមួយភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយមិនខ្លាចញញើតនិងផ្លូវច្បាប់។

ប្រជាពលរដ្ឋបានដាក់ការសង្ស័យទៀតថានៅ
ក្នុងរឿងជនខិលខូចដាក់គ្រឿងចក្រ (អាអ៊ិច) នោះមន្រ្តីបរិស្ថាន ក៏ដូចជាមេឃុំតាសាល នឹងមេឃត្រពាំងជោ ព្រមទាំងអាជ្ញាធរស្រុកឱរ៉ាល់ មិនអាចឆ្លើយយករួចខ្លួនបានឡើយ ដោយហេតុថា: ត្រឹមតែរយៈពេលខ្លីសោះ ដីព្រៃរបស់រដ្ឋដែលការពារដោយព្រះរាជក្រឹត្យ ជាច្រើនរយហិកតា នៅចំណុចជើងភ្នំប្រាក់ ស្ថិតនៅក្នុងភូមិថ្មី(សូរិយា) ឃុំតាសាល ព្រំប្រទល់ជាមួយភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានឈ្មួញនឹងអ្នកមានលុយមានអំណាច អាចដាក់គ្រឿងចក្រឈូសឆាយរុករានទន្ទ្រានកាន់កាប់យកធ្វើជាកម្មសិទ្ធិបានយ៉ាងរលូន ខណៈអាជ្ញាធរមាន សមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធហាក់ធ្វើមិនដឹងមិនឮ និងគ្មានចំណាត់ការទាល់តែសោះ។

ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុង ឃុំតាសាលនឹងឃុំត្រពាំងជោ  នៃស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានឲ្យដឹងទៀតថា: ជនខិលខូចដែលហ៊ានយកគ្រឿងចក្រទៅធ្វើការឈូសឆាយរុករានទន្ទ្រានដីព្រៃរបស់រដ្ឋ ដែលការពារដោយព្រះរាជក្រឹត្យ{នៅចំណុចជើងភ្នំប្រាក់នេះ} គ្មានច្បាប់អនុញ្ញាតនោះ ត្រូវបានគេស្គាល់ឈ្មោះ {តាប៉ាង} អាយុប្រហែល៦០ឆ្នាំ បានធ្វើសកម្មភាពលួចឈូសឆាយដីព្រៃរបស់រដ្ឋទាំងយប់ទាំងថ្ងៃយ៉ាងគគ្រឹកគគ្រេងហាក់គ្មានខ្លាចញញើតច្បាប់សូម្បីតែបន្តិច ដោយសារតែអាជ្ញាធរពាក់ព័ន្ធជាច្រើនស្ថាប័នមិនធ្វើការបង្ក្រាបសោះឡើយ។

ក្រុមជនខិលខូច អាចដាក់គ្រឿងចក្រឈូសឆាយទន្ទ្រានកាន់ កាប់ដីព្រៃរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិ ជាច្រើនហិកតា នៅចំណុចជើងភ្នំប្រាក់ ស្ថិតនៅក្នុងភូមិថ្មី(សូរិយា) ឃុំតាសាល ព្រំប្រទល់ជាមួយភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ យ៉ាងស្រួល ដោយមិនមានការខ្វាយខ្វល់ពីផលប៉ះពាល់ ឬចាត់វិធានការតាមផ្លូវច្បាប់ណាមួយមកលើពួកគេនោះឡើយ ប្រជាពលរដ្ឋដាក់ការសង្ស័យថាអាជ្ញាធរ និងជំនាញពាក់ព័ន្ធបានលាភសក្ការហើយ ទើបគ្មានឆន្ទៈក្នុងការថែរក្សានិងអភិរក្សដីព្រៃការពារដោយព្រះរាជក្រឹត្យបែបនេះនោះ។

ប្រជាពលរដ្ឋរស់នៅក្នុងស្រុកឱរ៉ាល់ បាននិយាយឲ្យដឹងទៀតថា: បើគ្មានការបើកដៃពីមន្ត្រីបរិស្ថាន មេឃុំតាសាល មេឃុំត្រពាំងជោ ក៏ដូចជាអាជ្ញាធរស្រុកឱរ៉ាល់ ទេនោះ គឺសកម្មភាពដាក់គ្រឿងចក្រឈូសឆាយរុករានទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋ នៅក្នុងភូមិសាស្ត្រស្រុកឱរ៉ាល់ មិនអាចកើតឡើងបានទេ។

ជាក់ស្ដែងកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ ក្រុមអ្នកសារព័ត៌មានយើងជាច្រើនអង្គភាពបានចុះទៅដល់ចំណុចទីតាំងដីខាងលើឃើញថា មានគ្រឿងចក្រអេស្កាវទ័រ{ហៅថាអាអ៊ិច}ចំនួនពីរគ្រឿងកំពុងតែធ្វើសកម្មភាពឈូសឆាយដីព្រៃរបស់រដ្ឋអស់ជាច្រើនហិកតា ដូចជាការលើកឡើងរបស់ប្រជាពលរដ្ឋពិតប្រាកដមែន ក្រោយពីឃើញក្រុមអ្នកសារព័ត៌មានយើង តៃកុងអេស្កាវទ័រ{ហៅថាអាអ៊ិច} បានបើកគ្រឿងចក្របុករបងរត់ដើម្បីយកគ្រឿងចក្រទៅលាក់ទុក ភ្លាមៗនោះមានបុគ្គលម្នាក់បើករថយន្តមកដែលគេស្គាល់ឈ្មោះ {តាប៉ាង} ជាអ្នកយកគ្រឿងចក្រមកឈូសឆាយដីព្រៃរបស់រដ្ឋខាងលើនោះ បានធ្វើកាយវិការច្រងេងច្រង៉ាង ហើយបានឲ្យក្រុមអ្នកសារព័ត៌មានយើងទៅផ្ទះលោកដើម្បីនិយាយគ្នា។

ប្រជាពលរដ្ឋរស់នៅក្នុងស្រុកឱរ៉ាល់ បានស្នើរសុំយ៉ាងទទូចដល់ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ គួរចាត់មន្ត្រីជំនាញចុះ ពិនិត្យទីតាំងដីព្រៃរបស់រដ្ឋដែលការពារដោយព្រះរាជក្រឹត្យ ឡើងវិញជាផង ពីព្រោះត្រឹមតែរយៈ ពេលខ្លីសោះ ដីព្រៃរបស់រដ្ឋជាច្រើនហិកតា បានក្លាយជាវាលរហោស្ថានអស់ទៅហើយ ។

ជុំវិញករណីក្រុមជនខិលខូចលួច ដាក់គ្រឿងចក្រឈូសឆាយរុករានទន្ទ្រានដីព្រៃរបស់រដ្ឋដែលការពារដោយព្រះរាជក្រឹត្យ  គ្មានច្បាប់អនុញ្ញាតិខាងលើនេះ អង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក {តាប៉ាង} បានទេដោយមិនមានលេខទូរស័ព្ទសម្រាប់ធ្វើការទំនាក់ទំនង។

អង្គភាពយើងខ្ញុំរងចាំការបកស្រាយបំភ្លឺនឹងកែរតម្រូវពីរលោក{តាប៉ាង}នៅរៀងរាល់ម៉ោងធ្វើការប្រសិនបើលោក{តាប៉ាង}យល់ថា: ការចេញផ្សាយខាងលើនេះមិនពិតដូចប្រជាពលរដ្ឋលើកឡើងនោះ។

ដោយឡែកលោក អោម ម៉ាក់ធារី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ក្រោយពីអ្នកសារព័ត៌មានយើងបានរាយការណ៍ជួនលោក លោកថា: សូមអរគុណហើយចាំមើលខ្ញុំផ្ញើទៅឱ្យលោក ហ៊ុល ម៉ារ៉ា ប្រធានការិយាល័យដែនដើម្បីឲ្យកូនចៅចុះទៅពិនិត្យមើលឬក៏គាត់ទៅពិនិត្យខ្លួនឯងបាទសូមអរគុណ។

ចំណែកឯលោក ចាន់ និយករងដែនជម្រកស្រុកឱរ៉ាល់ បានរាយការណ៍ជូនលោក ហ៊ុល ម៉ារ៉ា ប្រធានការិយាល័យដែនជម្រកស្រុកឱរ៉ាល់ថា ខ្ញុំបាទដឹកនាំកំលាំងមន្រី្តដែនចុះពិនិត្យជាក់ស្តែងនូវកន្លែងសាព័ត៌មានចុះផ្សាយកាលពីព្រឹកមុីញស្ថិតនៅភូមិដសំរោងនាថ្ងែទី០៦  ០២ ២០២៣ ឃើញថាពុំមានគ្រឿងចក្រនៅទីតាំងនោះទេ ឃើញតែស្នាមឆូសធ្វើផ្លូវចាស់ដែលឆ្លងកាត់ពីភូមិសំរោងទៅជាំ។

បើយើងមើលតាមរូបភាពដី ដែលក្រុមឈ្មួញជនខិលខូច លួច ដាក់គ្រឿងចក្រឈូសឆាយរុករានទន្រ្ទានយកធ្វើជាកម្មសិទ្ធិ នឹង
របាយការណ៍របស់លោក ចាន់ ដែរថា ឃើញតែស្នាមឈួសធ្វើផ្លូវចាស់ដែលឆ្លងកាត់ពីភូមិសំរោងទៅជាំ គឺជារបាយការណ៍កន្ទេលធំបន្លំដេក ចំណុចត្រង់នេះហើយដែលប្រជាពលរដ្ឋដាក់ការសង្ស័យថាបានឃុបឃិតគ្នាជាប្រព័ន្ធ។

ដោយឡែកលោក ហ៊ុល ម៉ារ៉ា ប្រធានការិយាល័យដែនជម្រកស្រុកឱរ៉ាល់ អ្នកសារព័ត៌មានយើងបានទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០៣១៨៤០៧៧៧៧ ចូលចំនួនពីរដងលោកបានចុចទទួលតែនិយាយស្តាប់មិនឮ ស្ងាត់ដូចចោរលួចសេះអញ្ជឹង៕ មាន.ត

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!