ទាន់ហេតុការណ៍
កំពង់ស្ពឺសង្ក្រាន្ត រយៈពេលបីថ្ងៃ មានភ្ញៀវទេសចរមកលេងកម្សាន្ត ប្រមាណជិត២លាន      - ភ្ញៀវទេសចរណ៍ចំនួនប្រមាណ ៦០៥,០០០នាក់ ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្រ្កាន្តថ្ងៃទី២ ជាពិសេសចូលរួមលេងល្បែងប្រជាប្រិយខ្មែរដ៏ច្រើនសំបូរបែប - ដ្ឋបាលខេត្តកំពង់ស្ពឺ បើកព្រឹត្តិការណ៍ "កំពង់ស្ពឺសង្ក្រាន្ត" យ៉ាងអធិកអធម ជាមួយការដង្ហែព្រ័ត្រយក្ស - អ្នកវិនិយោគិនចិនគ្រោងបោះទុន៥លានដុល្លា ដើម្បីវិនិយោគសាកល្បងលើវិស័យគ្រប់គ្រងនិងកែច្នៃកាកសំណល់ចេញពីរោងចក្រ សហគ្រាសនៅខេត្តកំពង់ស្ពឺ - ក្រោមការដឹកនាំផ្ទាល់របស់លោក ស្រេង វុទ្ធា ព្រះរាជ្ញារងសហការជាមួយរដ្ឋបាលស្រុកជាំក្សាន្ដ នឹងកម្លាំងចម្រុះចុះប្រតិបត្តិការ បង្រ្កាប់ទីតាំងសិប្បកម្មកែឆ្នៃឈើ ជាច្រើនកន្លែង..! - ប្រហែលអាងខ្សែអ្នកធំហើយបានជាហ៊ានបុកគ្រិះសាងសង់សំណង់រឹងមាំចូលក្នុងសមុទ្រ បំពានច្បាប់យ៉ាងគោឃ្លើន តែចំណាត់ការរបស់អាជ្ញាធរហាក់មានភាពធូរលង់... - សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាបានជាបន្តបន្ទាប់ចំនួន ៧នាក់ ពាក់ព័ន្ធគ្រឿងញៀន និងដកហូតវត្ថុតាងមួយចំនួន.. - សង្ស័យអាជ្ញាធរនឹងសមត្ថកិច្ចខ្លាចអំណាចម្ចាស់ទីតាំងលេងល្បែងសងមួយកន្លែងនេះទេដឹង.! - គ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA)ចុះពិនិត្យនិងព្យាបាលជំងឺទូទៅដល់ប្រជាពលរដ្ឋជិត ៤នាក់ ក្នុងខេត្តកំពង់ស្ពឺ. - អតីតយោធិនពិការ លោក ឡេង សារឿន ដង្ហើយហៅរកយុត្ដិធម៌ ពីសម្ដេចតេជោ និងសម្ដេចធិបតី ក្នុងទំនាស់ដីធ្លីដ៏រាំរៃជាង ១២ឆ្នាំ ដោយឈ្មោះ លី ម៉ី និងពក្ខពួកឃុបឃិតគ្នាជាប្រព័ន្ធរៀបចំឯកសារក្លែងបន្លំរំលោភយកដីទាំងស្រស់ៗ.

សមាគមសេរីភាពអ្នកសាព័ត៌មានកម្ពុជា បើវគ្គបណ្តុះបណ្តាល ជួបសិក្ខាកាម ប្រមាណជាង២០០នាក់ នៅទីស្នាក់ការសមាគម..!!

សមាគមសេរីភាពអ្នកសាព័ត៌មានកម្ពុជា បើវគ្គបណ្តុះបណ្តាល ជួបសិក្ខាកាម ប្រមាណជាង២០០នាក់ នៅទីស្នាក់ការសមាគម..!!

 

ខេត្តកណ្ដាល÷ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ សមាគមសេរីភាពអ្នកសាព័ត៌មានកម្ពុជាបានបើវគ្គបណ្តុះបណ្តាល ស្តីពីជំនាញសរសេរអត្ថបទវិភាគ ព័ត៌មានជាតិ នឹងអន្តរជាតិ ដែលមានអ្នកសារព័ត៌មានជាសិក្ខាកាម ចូលរួមប្រមាណជាង២០០នាក់ នៅទីស្នាក់ការសមាគម ស្ថិតក្នុងភូមិ ព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

វាគ្មិន​អ​ញ្ញើញ​ចូលរួម​ក្នុង​ពិធី រួមមាន លោកស្រី​មេធាវី តាំង ស៊ីន​ហុង ប្រធាន សមាគម​ខ្មែរ​ដើម្បី​អភិវឌ្ឍន៍​. ឯកឧត្តម ផុស សុវណ្ណ ប្រតិភូ​ត​រាជរដ្ឋាភិបាល​កម្ពុជា ទទួល​បន្ទប់​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង សោតទស្សន៍​, ឯកឧត្តម យ៉ែម ណ​យ ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​និង​ជា​ប្រធាន​នាយកដ្ឋាន​មណ្ឌល​ព័ត៌មាន​នៃ​ក្រសួង​ពព័ត៌មាន.ឯកឧត្តម មឿន ឈាន​ណា​រិទ្ធ ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង​ជា​នាយក វិទ្យាស្ថាន កម្ពុជា​សម្រាប់​ការ​សិក្ខា​ផ្នែក​សារព័ត៌មាន​.លោក បណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា.លោក​ទេស វិបុល ប្រធាន​សមាគម សេរីភាព​អ្នក​សារព័ត៍មាន​កម្ពុជា​, លោក ថាំង ប៊ុន​សុង ចាងហ្វាង គេហទំព័រ​ព័ត៌មាន ថ្មី​ពិត និង​ជា អគ្គលេខាធិការ សមាគម​សេរីភាព​អ្នកសារព័ត៌មាន​កកម្ពុជា.លោក ហង្ស ច​ក្រា អនុប្រធាន​សមាគម AFCJ។​
​នា​ឱកាស​នោះ ឯកឧត្តម មឿន ឈាន​ណា​រិទ្ធ ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង​ជា​នាយក វិទ្យាស្ថាន កម្ពុជា​សម្រាប់​ការ​សិក្ខា​ផ្នែក​សារព័ត៌មាន ដែល​នឹង​ផ្តល់​កិត្តិយស​ធ្វើជា​គ្រូ​បង្គោល​ពន្យល់ បកស្រាយ ក្នុង​វគ្គ​បណ្តុះបណ្តាល​ជំនាញ «​សរសេរ​អត្ថបទ​វិភាគ​ព័ត៌មាន​ជាតិ​និង​អន្តរជាតិ​» ។​

 ក្នុងឱកាសនោះមានការអញ្ជើញចូលរួមពីឯកឧត្តម ភឿន ផល្លា ជំនួយការ​សម្ដេច​តេជោ​ហ៊ុនសែន ប្រធាន​គណៈបក្ស​ប្រជាជន​កម្ពុជា​អញ្ជើញ​ជា​ធិបតី​ភាព​ក្នុង​ពិធី​ចែក​វិញ្ញាប័ណ្ណប័ត្រ​បញ្ជាក់កា​រសិក្សា​ជួនសិក្ខាកាម ចំនួន​ប្រមាណ ជាង២០០ នាក់ ។​

ក្នុងនោះផងដែរ ឯកឧត្តម ភឿន ផល្លា បានយកថវិការផ្ទាល់ខ្លួនជូនដល់សមាគមចំនួន ៨លានរៀល និងសិក្ខាកាមដែលបានចូលរួម រួមជាមួយអាជ្ញាធរ និងប្រជាការពារ ក្នុងម្នាក់ៗចំនួន ៥ម៉ឺនរៀលផងដែរ។​

ចុងបញ្ចប់នៃកម្មវិធី ក៏មានការចែកជូននូវ វិញ្ញាបនបត្រ បាច់ផ្ការ ទុកជាអនុស្សាវរីយ៍ ជាពិសេសឯកឧត្តម​ ភឺន​ ផល្លា​បានយកថវិការប្រគល់ជូនសមាគម និងប្រគល់តួនាទីបន្តរអោយលោក ទេស​ វិបុល​ជាអ្នកចែក ថវិការ ជូនសិក្ខាកាមដែលបានចូលរួមនឹងអញ្ជើញពិសាអាហារសាមគ្គីដោយសប្បាយរីករាយអមដោយក្រុមតន្ត្រីប្រគុំកំដរជូនស្ដាប់កំសាន្តដើម្បីញ៉ាំងកម្មវិធីខាងលើឲ្យសប្បាយរីករាយផងដែ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!