ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

ទីតាំងមាន់ជល់តាមអនឡាញ ក្នុងមូល ដ្ឋាន ស្រុកភ្នំស្រួច បើកដំណើការយ៉ាងរលូន បង្ករភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ..

ទីតាំងមាន់ជល់តាមអនឡាញ ក្នុងមូល ដ្ឋាន ស្រុកភ្នំស្រួច បើកដំណើការយ៉ាងរលូន បង្ករភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ..

{កំពង់ស្ពឺ}>ខ្លាំងមែនទីតាំងបនល្បែងជល់មាន់តាមអនឡាញដ៏ធំ មួយកន្លែងស្ថិតនៅភូមិចម្ការចេក ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់់ស្ពឺ បើកដំណើរការយ៉ាងរលូន និងកំពុងសាងភាពក្តៅក្រហាយដល់ពលរដ្ឋជាច្រើនក្នុងមូលដ្ឋាន ប៉ុន្តែសមត្ថកិច្ចក្នុងមូលដ្ឋានកំ ពុងតែសម្ងំស្ងៀម ដូចជាត្រូវថ្នាំសន្តំ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា៖ ទីតាំងមាន់ជល់ តាមអន ឡាញខាងលើ នេះប្រហែលជាមានការសែនព្រេនដល់ម្ចាស់ទឹកម្ចាស់ដីខ្មោចព្រាយបីសាច ជារៀងរាល់សិល៍្បហើយមើលទៅ ទើប អាចបង្វែរទិសមិនឲ្យសមត្ថកិច្ចណាហ៊ានចុះបង្ក្រាបអញ្ចឹង។

ប្រភពបានបន្តទៀតថា៖ទីតាំងបនល្បែងស៊ីសងមាន់ជល់តាម អនឡាញខាងលើនេះ កំពុងតែបង្កបង្កើននូវកំណើនពពួកចោរលួច ឆក់ ប្លន់  ដោយសារតែចាញ់ល្បែង ស៊ីសងនេះឯង ចំណែកឯលោ ក អធិការនគរបាលស្រុកភ្នំស្រួចបែរជាសម្ងំស្ងៀមដូចត្រូវថ្នាំសណ្តំ អញ្ចឹង។

ជុំវិញពាក់ព័ន្ធល្បែងសុីសងខាងលើ៖លោក សាយ ប៊ុនថន អធិការនគរបាលស្រុកភ្នំស្រួច គួរតែចាត់កម្លាំងក្រោមឱវាទចុះមកស្រាវជ្រាវនិងចាត់វិធានការបង្ក្រាបទីតាំងបើកល្បែងស៊ីសងខាងលើនេះផង មិនគួរណាមើលរំលងទេ!!ចៀសវាងមានការរិះគន់ពីបងប្អូនប្រជាពរដ្ឋនិងមហាជន ដាក់ការសង្ស័យទៅលើអាជ្ញាធរមូលដ្ឋានមានការឃុបឃិតគ្នាជាប្រព័ន្ធដើម្បីបើកភ្លើងខៀវឲ្យមានបទល្មើសក្នុងមូលដ្ឋានហើយមិនហ៊ានបង្ក្រាប។

មហាជនបានសំណូមពរដល់លោក លោក​ឧត្តមសេនីយ៍ទោ សម សាមួន  ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ  សូមជួយចាត់វិធានការ ទៅលើបនល្បែងស៊ីសងមាន់ជល់តាមអនឡាញ នៅស្រុក ភ្នំស្រួចនេះផងដើម្បីស្រប តាមគោលការណ៍ ភូមិ ឃុំ មានសុវត្តិភាព ទាំង ៧ចំណុចទាន ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!