ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកណ្តោលដុំកំពង់មមាញឹកក្នុងការប្រមូលលុយដាក់ហោប៉ៅ ខណៈលោក ស៊ូ សុន្ធរា៉ ប្រធានមន្ទីរសាធារណកាលនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានរក្សាភាពស្ងៀមស្ងាត់..!!

ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកណ្តោលដុំកំពង់មមាញឹកក្នុងការប្រមូលលុយដាក់ហោប៉ៅ ខណៈលោក ស៊ូ សុន្ធរា៉ ប្រធានមន្ទីរសាធារណកាលនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានរក្សាភាពស្ងៀមស្ងាត់..!!

ខេត្តកំពង់ស្ពឺ÷ ស្ថានីយ៍ជញ្ជីងថ្លឹងរយន្ត ផ្លូវជាតិលេខបួន(៤) នៅក្រុងច្បារមន កំពុងតែមមាញឹកក្នុងការប្រមូលលុយដាក់ហោប៉ៅ ខណៈរថយន្ត​ដឹកទំនិញតូ​ចធំឆ្លងកាត់​ស្ថានីយជញ្ជីង​នេះ ដោយមានរថយន្តឡើងលើជញ្ជីងថ្លឹង ទោះបីជាលើកទម្ងន់ឬមិនលើកទម្ងន់ តៃកុងរថយន្តនៅតែចុះទៅបង់លុយអោយខាងស្ថានីយ៍ជញ្ជីងជាបន្តបន្ទាប់។

ប្រភពពីក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីញថ្លឹងរថយន្តផ្លូវជាតិលេខ០៤ ស្ថិរនៅក្នុងភូមិត្រពាំងព្រះ ឃុំកណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ចូលមករាជធានីភ្នំពេញ បានឲ្យដឹងថា ទោះបីពួកគេដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកណ្តោលដុំ គ្មានឈ្មួញ និងអាជីវករណាហ៊ានតវ៉ាទេ ព្រោះប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត១កន្លែងនោះយកឈ្មោះលោក ស៊ូ សុន្ធរា៉ មកបិទបាំងទង្វើរបស់ខ្លួនជារៀងរហូត។ ចំណែករថយន្តដឹកទំនិញធំៗ និងរថយន្តដឹកខ្សាច់ដឹកថ្ម ផ្ទុកលើសទម្ងន់អាចបើកបរឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត១កន្លែងនោះយ៉ាងរលូនឲ្យតែម្ចាស់រថយន្តចុះពីលើរថយន្តដើរទៅបង់លុយតាមការកំណត់។

ប្រភពពីមន្រ្តីអត់លិតនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់លោក ស៊ូ សុន្ធរា៉ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តទេ នោះគឺប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត កណ្តោលដុំ ផ្លូវជាតិលេខ០៤  មិនហ៊ានប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្តនោះទេ។

ជុំវិញនិងការចុះផ្សាយ​ខាង​លើនេះដែរ អង្គភាពយើងមិនអាចសុំការបំភ្លឺពីរលោក ស៊ូ សុន្ធរា៉ ប្រធានមន្ទីរ​សាធារណការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺបានទេ ព្រោះគ្មានលេខទំនាក់ទំនង ចំណែកលោកប្រធានស្ថានីយ៍​ជញ្ជីងថ្លឹងរថន្ត កណ្តោលដុំ អង្គភាពយើងសុំកាស្រាយបំភ្លឺតាមរយះប្រពន្ធ័តេឡេក្រាម លោកឆ្លើយមកវិញថា(មកជួបខ្ញុំចាំខ្ញុំពន្យល់អោយលំអិតពីលក្ខណៈបច្ចេកទេស អរគុណ)។

មហាជនក៏ដូចប្រជាពលរដ្ឋ​បានធ្វើការសំណូមពរដល់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋម​ន្ត្រីក្រ​សួងសាធារណការ និងដឹកជញ្ជូននឹង លោក សេង ឈួន មេជញ្ជីង​ថ្លឹងរថយន្ត​ទូទាំងប្រទេស មេត្តាចាត់មន្ត្រីស្អាត​ស្អំចុះមកឃ្លាំមើល​និងត្រួតពិនិត្យមើលពី​រសកម្មភាពប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តខាងលើនេះផងទាន។

អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយបំភ្លឺពីមន្ត្រីជំនាញពាក់ព័ន្ធជាពិសេសលោកប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តកណ្តោលដុំ ជានិច្ចរៀងរាល់ម៉ោងធ្វើការដោយយោងច្បាប់របបសារព័ត៌មាន៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!