ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

សង្វៀនបញ្ជល់មាន់ដ៏ធំមួយកន្លែងកំពង់តែប្រមូលផ្តុំគ្នាលែងយ៉ាងពពាក់ពពួន ខណៈអាជ្ញាធរមានសមត្ថកិច្ចខណៈពោសែនជ័យ បានរក្សាភាពស្ងៀមស្ងាត់..!!

សង្វៀនបញ្ជល់មាន់ដ៏ធំមួយកន្លែងកំពង់តែប្រមូលផ្តុំគ្នាលែងយ៉ាងពពាក់ពពួន ខណៈអាជ្ញាធរមានសមត្ថកិច្ចខណៈពោសែនជ័យ បានរក្សាភាពស្ងៀមស្ងាត់..!!

ភ្នំពេញ÷ តើឯណាទៅភូមិឃុំមានសុវត្តិភាព បើល្បែងស៊ីប្រមូលផ្ដុំគ្នាលែងស្រែកហូរកញ្ចៀវត្រហឹងអឹងកងយ៉ាងរំពងភូមិហើយនោះ! ជាស្ដែងទីតាំង សង្វៀនបញ្ជូល់មាន់ដុះស្លែដ៏ធំមួយកន្លែងនេះស្ថិតនៅក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅមួយ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ កំពុងតែបើកលេងដោយរលូនដោយគ្មានការរំខានពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចនោះឡើយ។

បើតាមប្រភពពីប្រជាពលរដ្ឋក្នុងសង្កាត់ ចោមចៅមួយ ខ័ណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា នៅក្នុងមូលដ្ឋានរបស់ពួកគាត់មានបុគ្គលម្នាក់ឈ្មោះ ភារម្យ និងបក្ខពួក ជាច្រើននាក់ទៀត កំពង់បើកសង្វៀនបញ្ជូល់មាន់ដើម្បីទទួលក្រុមអ្នកញៀនល្បែងមកប្រមូលផ្តុំគ្នា លេងយ៉ាងពពាក់ពពូនតាំងពីព្រឹកតហូតដល់យប់ ហើយការបញ្ជល់មាន់១គូៗមានភ្នាល់ដាក់ដើមទុនរាប់លានរៀល ហើយមានអ្នកចាក់លុយខាងក្រៅយ៉ាងប្រសេចប្រសាចថែមទៀត ដោយអាជ្ញាធរ មានសមត្ថកិច្ចមូលដ្ឋានមិនចាត់វិធានការទប់ស្កាត់ឬបង្ក្រាបឡើយ។ទាំងនាយ​ប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅមួយ ក៏ដូចជាលោកអធិការនគរបាលខណ្ឌពោសែនជ័យ នឹងលោក អភិបាលខណ្ឌពោធិ៍សែនជ័យ បានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យបុគ្គលឈ្មោះលោក ភារម្យ ធ្វើអ្វីៗតាមអំពើចិត្ត ដោយមិនខ្លាចញញើតនិងច្បាប់អ្វីបន្តិចសោះ។

សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ​នេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានចេញ​បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន​ សម្តេច​តេជោ​ ហ៊ុន​ សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្តណា ដែលមិនទប់​ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។

ពលរដ្ឋនិងអ្នកសារព័ត៌មានចាំមើលថា តើទីតាំងសង្វៀនបញ្ជូល់មាន់ដ៏ធំរបស់លោក រភារម្យ នឹងទៅជាយ៉ាងណា.? ហើយតើអាជ្ញាធរមានសមត្ថកិច្ចណាខ្លះហ៊ានប្រឆាំងនិងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ពិសេសលោកអភិបាលខណ្ឌពោសែនជ័យ និងលោក ម៉ន វុធី អធិការខណ្ឌពោសែនជ័យហ៊ានចុះទៅបង្ក្រាបទីតាំងមួយនេះដែរឬទេ?  អង្គភាពសារព័ត៌មានយើង នឹងធ្វើបច្ចុប្បន្នភាពបន្តទៀតថា តើទីតាំងសង្វៀនបញ្ជូលមាន់ដ៏ធំរបស់លោក រំ នេះ នឹងទៅជាយ៉ាងណា?៕

 

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!